Episode: 42
« ថេយ៍....ថេយ៉ុងបើកទ្វាមានលឺបងហៅទេ? » ជុងហ្គុកមកតាមតែត្រូវជាប់សោរទើបគេស្រែកហៅអ្នកខាងក្នុង តែដូចជាគ្មានបានការសោះទើបទៅរកសោមកចាក់រួចចូលមកក្នុងបន្ទប់ក៏មិនភ្លេចចាក់គន្លឹះផងដែរ
« ថេយ៍ » ចូលមកដល់ក្នុងបន្ទប់ទ្រូងគេស្ទើប្រេះជាពីរ ពេលឃើញបណ្តូលចិត្តអង្គុយយំខូចចិត្តម្នាក់ឯងបែបនេះ គេចង់ចូលមកអោបក្រសោបលួងលោមតែត្រូវអ្នកម្ខាងទៀតរុញចេញ មិនអោយអោប មិនអោយប៉ះ
« ស្តាប់បងនិយាយសិនបានទេថេយ៍? បងដឹងថាពេលនេះអូនប្រាកដជាឈឺចាប់ ប្រាកជាខកចិត្តនឹងបងហើយ » ថេយ៉ុងគេនៅតែយំ ជុងហ្គុកប្រើកម្លាំងបាយអោបសង្កត់រហូតដល់ថេយ៉ុងរើបម្រាស់លែងរួច ថេយ៉ុងបានត្រឹមតែសម្រក់ទឹកភ្នែកណក់ៗ ជួសនឹងភាពឈឺចាប់ដែលមិនអាចបរិយាបាន
« សូមទោស បងសូមទោស សូមទោសដែលធ្វើអោយអូនយំ អូនកុំយំបានទេ? » ពាក្យដែលគេចង់និយាយមុនគេគឺពាក្យសូមទោស ហើយតទៅទៀតទោះថេយ៉ុងមិនព្រមស្តាប់ក៏គេត្រូវតែនិយាយអោយចប់សេចក្តីដែល
"សូមទោសតើសូមទោសបានប្រយោជន៍អីទៅបើពេលនេះគេបានសម្លាប់ចិត្តស្នេហ៍ខ្ញុំរួចទៅហើយ? សូមទោសប៉ុន្មានដងក៏មិនអាចអោយស្នាមរបួសក្នុងបេះដូងនេះជាស្បៈត្រឡប់មកដូចដើមវិញបានឡើយ កន្លងមកខ្ញុំដូចជាមនុស្សឆ្កួត ល្ងង់ខ្លៅម្នាក់ដែលគេបោកប្រាស់រហូតមក មិនដឹងថាតើគេមានលួចសើចចម្អកអោយខ្ញុំឬអត់ដែលភ្លើៗមិនដឹងអីបែបនេះ ខ្ញុំដូចជាសត្វសេះដែលគេពាក្យស្តែងអោយ គួរអោយសង្វេកណាស់!"
ពាក្យពេចន៍ទុក្ខសោកមួយនេះថេយ៉ុងបានត្រឹមនិយាយក្នុងចិត្តហើយសើចចម្អកនឹងភាពល្ងង់ខ្លៅ ទឹកភ្នែករាប់រយលានតំណក់ចេះតែហូររមៀលមក
« បងនឹងនាងគ្រាន់តែជ្រុសជ្រួលជាមួយគ្នាប៉ុណ្ណោះ បងមិនដែលមានចិត្តស្រលាញ់នាងសូម្បីបន្ទិចណាឡើយ បងនាំនាងមកព្រោះបងត្រូវទទួលខុសត្រូវលើតំណក់ឈាមដែលកំពុងលូតលាស់ » គេនិយាយច្បាស់ៗ តែថេយ៉ុងនៅតែយំមាត់គេញ័រតតាត់ប្រឹងហ្ហើបសួរ
« នាងមានផ្ទៃពោះប៉ុន្មានខែហើយ...?? » គេប្រឹងទប់សំឡេងដែលញ័រតែពុំអាចឡើយ ជុងហ្គុកជូតទឹកភ្នែកអោយបណ្តូលចិត្ត កាន់តែជូតវាកាន់តែហូរ
YOU ARE READING
អាពាហ៍ពិពាហ៍ដោះបំណុល💍
Short Storyប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង