អាពាហ៍ពិពាហ៍ដោះបំណុល💍

1.6K 103 0
                                    

Episode:28

ពេញមួយថ្ងៃជុងហ្គុកបាននាំថេយ៉ុងដើរលេងជាច្រើនកន្លែងបង្កើតជាការចងចាំ អនុស្សាវរីយ៍ដ៏ល្អ វាជាពេលវេលាមួយដែលគេមិនចង់អោយកន្លងផុតឡើយ ។

ជុងហ្គុកបាននាំថេយ៉ុងមកលេងសួនផ្កាមុននឹងត្រឡប់ទៅផ្ទះវិញ ។

« ស្អាតខ្លាំងណាស់ » រាងតូចកាច់ផ្កាមកកាន់ ស្រង់ក្លិនដ៏ក្រអូបពីផ្កាមួយទងនេះ

« មែនហើយស្រស់ស្អាតណាស់ » មិនដឹងថាសសើរផ្កាឬមនុស្សឡើយព្រោះក្រសែរភ្នែកគិតតែពីសម្លឹងមើលថេយ៉ុង រហូតដល់ថេយ៉ុងអៀនងាកទៅមើលអ្វីផ្សេង គេមិនអាចទ្រាំនឹងក្រសែរភ្នែកមួយនេះបានឡើយ ។

ជុងហ្គុកបេះផ្កាមួយទងដើរមកជិតថេយ៉ុង ភ្ជាប់ជាមួយស្នាមញញឹម នាយលើកដៃផាត់សក់ថេយ៉ុងចេញបន្ទិច រួចស្នៀតផ្កាអោយរាងតូច ថេយ៉ុងអឹមអៀនអោនមុខចុះតែត្រូវនាយកម្លោះ ចាប់ចង្ការថ្នមៗ មកប្រឈមមុខនឹងគេ ។

« អូនដឹងទេអូនពិតជាស្រស់ស្អាតដូចជាផ្កា ប៉ុន្តែអូនស្រស់ស្អាតជាងផ្កាដទៃៗដែលបងធ្លាប់ឃើញ អូនជាផ្កាដែលក្រអូប ជាផ្កាដែលមិនចេះស្រពោន ជាផ្កាដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ចង់ប៉ះ ចង់ស្គាល់ក្លិន »   ថ្ពាល់ទាំងគូរចាប់ផ្តើមក្រហមជាមួយសម្តីសសើរមិនដាច់ពីមាត់ជុងហ្គុក

« ជាតិជាមនុស្សប្រុសទោះជាផ្កាស្អាតប៉ុណ្ណានៅពេលបានបេះបានពាល់ បានស្រង់ក្លិនហើយតែងតែបោះផ្កានោះចោល ស្រវាបេះផ្កាមួយទៀត »  មិនអោយចាញ់ចិត្តប្រុសព្រានថេយ៉ុងតសម្តីមកវិញ

« ប៉ុន្តែសម្រាប់បងអូនជាផ្កា ដែលពិសេសជាងផ្កាដទៃ ជាផ្កាដែលបងដាក់ក្នុងថូរ ថែទាំមើលមិនអោយស្ងួតស្រពោន បងនឹងថែរក្សារមិនអោយដង្ហូវទុំស្លឹក មិនអោយមេអំបៅក្រេបយកលម្អបានឡើយ »

« បានហើយខ្ញុំជ្រេញណាស់! » រកពាក្យនិយាយមិនបាន រាងតូចរុញច្រានទ្រូងនាយចេញ

« ហឹសៗ »  ជុងហ្គុកលេចស្នាមញញឹមមើលកាយវិកាអៀនរបស់ប្រពន្ធ នាយដើរមកអោបពីក្រោយនិយាយតិចៗ

« ទៅមើលថ្ងៃលិចជាមួយគ្នាទេ? »

« ទៅៗ » រាងតូចឆ្លើយយ៉ាងរហ័ស ងាកមកធ្វើអោយថ្ពាល់សរលោងប៉ះជាមួយខ្ទង់ច្រមុះជុងហ្គុក

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now