អាពាហ៍ពិពាហ៍ដោះបំណុល💍

3.3K 102 2
                                    

-សម្រាប់អ្នកដែលមិនទាន់បានអានភាគ01        (កាលនិងមានចេតនាលុបចោល👽)
  Episode:01
-2ឆ្នាំមុន

     ផាំង៚ សំឡេងគោះតុ រង្គើថូផ្កាដែលដាក់តាំងក្បែរនោះ បាតដៃតូចៗប៉ះទង្គិចនិងតុធ្វើអោយមានសំឡេងរំខានដល់ភ្លៀងដទៃដែលមកចូលរួមទទួលអារហារ ធ្វើអោយពួកគេងាកមកចាប់អារម្មណ៍និងតុនោះភ្លាម ។ កម្លោះតូចឃើញដូច្នេះទម្លាក់កាយតូចអង្គុយចុះ ដោយមិនភ្លេចប្រើក្រសែរភ្នែកពិឃាត់សម្លក់អាម្នាក់ដែលអង្គុយទល់ មុខខ្លួនផងដែរ។
« ខ្ញុំប្រាប់លោកប៉ុន្មានដងហើយមែនទេ? ប្រាប់ហើយថា មិនរៀបការទេលោកមិនចេះស្តាប់ភាសាមនុស្សឬយ៉ាងម៉េច? » សំឡេងតូចឆ្មានិយាយតិចៗក្រែងខ្លាចមានអ្នកសឺតតែសង្កត់នៅសំឡេងខ្លាំងៗ។

« ចង់ញុំាអ្វី? » នាយមិនបានខឹងគ្រោតនិងកាយវិកាកម្លោះតូចនេះឡើយបែរជា ញញឹមទាញមីនុយសួរយ៉ាងទំនងមុខមិនញិតនិងសម្ដីអីបន្ទិច។

« លោកឯង...!! » រាងតូចក្រោកឈរពីតុ សឹងតែហក់ដាល់ អាម្នាក់និងអោយបែកមុខសង្ហារនឹងទេ។

« អាទិត្យក្រោយដល់ពិធីមង្គលការយើងហើយ បងគួរតែនាំអូនរើសឆុតរៀបការថ្ងៃនេះល្អទេ? » សំឡេងស្រាល ស្រទន់ បូករួមជាមួយស្នាមញញឹមទៀតសឹងតែធ្វើអោយ រាងតូចចាប់ទះបែកមុខ។

« ខ្ញុំមិនដែលឃើញអ្នកណាមុខក្រាស់ដូចលោកឯងទេ..! អាប្រុសហេងស៊យ...!!» រាងតូចស្ទុះក្រោកធាក់កៅអីមួយ ជើង មុខក្រហមងាំងខឹងនិងអាម្នាក់ហ្នឹងដែលនិយាយឆ្វេង ចេញស្តាំ ទើបដើរចេញមិនខ្វល់ពីនរណាសម្លឹងមើលមក គេនោះទេ។

     កន្លងផុតមួយអាទិត្យ ហើយវាក៏ជាពេលដល់ពីធីមង្គ លការវាង កូនប្រុសច្បង ត្រកូលគីម គឺគីមថេយ៉ុងជាមួយកូនទោល ត្រកូលចនគឺ ចន ជុងហ្គុក។កម្មវិធីមង្គលការប្រារព្វឡើងយ៉ាងអធិកអធម ភ្លៀងកត្តិយស ជាច្រើនបានមកចូលរួមជាច្រើនកុះករ

កម្មវិធីមង្គលការប្រារព្ធឡើងយ៉ាងអធិកអធម ភ្លៀងកត្តិយស ជាច្រើនបានមកចូលរួមជាច្រើនកុះករ...! ថែមទាំងមានព័ត៌មានចុះផ្សាយផងដែល ពីព្រោះវាមិនមែនពីធីមង្គលការធម្មតានោះទេ ព្រោះជាពិធីមង្គលការ ភេទដូចគ្នា និយាយ អោយស្រួលស្តាប់ប្រុសនិងប្រុស ។
« ជុប..ជុប..កូនក្រមុំបងថ្ងៃនេះស្អាតណាស់..! » សំឡេង ក្មេងប្រុសវ័យជំទង់ និយាយឌឺដងអោយអ្នកជាបងប្រុស។គេនេះហើយគឺ គីម ស៊ុងយ៉ូន ប្អូនប្រុសពៅ គីមថេយ៉ុង បើនិយាយរឿងអាយុវិញទើបតែ 16ឆ្នាំនោះទេ ពូកែខាងសម្ដីញ៉ែស្រីក៏ខ្លាំងណាស់ដែរ។
« អាប្អូនមាត់ឆ្កែ » ថេយ៉ុងនាមជាបងសម្លក់ប្អូនសឹងជ្រុះគ្រាប់ភ្នែក។

អាពាហ៍ពិពាហ៍ដោះបំណុល💍Nơi câu chuyện tồn tại. Hãy khám phá bây giờ