Episode:54
ផ្ទៃមេឃអួលអាប់ខុសពីធម្មតា ខ្យល់បក់កន្រ្តាក់ខ្លាំងៗ ផ្ទេកបន្ទោរព្រាកៗ ហាកដូចជាកំពុងផ្តល់ដំណឹងថាបន្ទិចទៀតនេះនិងមានភ្លៀងធ្លាក់ពុំខាន។ សំឡេងយំខ្សឹកខ្សួលនៅតែលឺរងំពេញត្រចៀក ថេយ៉ុងសម្លឹងមើលមុខប្រុសនេះជាលើកចុងក្រោយ ប៉ុន្តែជុងហ្គុកបែរជាងាកមុខចេញ នៅតែប្រកាន់ ខឹង ស្អប់ខ្ពើម ពេលនេះសូម្បីតែមុខក៏នាយមិនចង់ឃើញដែរ។ រាងតូចលើកខ្នងដៃជូតទឹកភ្នែកអោយស្អាត មុននិងបោះជំហានចាកចេញពីផ្ទះមួយនេះ ។
« អ្នកប្រុសតូចខ្ញុំសូមទោស » បេមខំប្រឹងហាមាត់និយាយទាំងឈឺមាត់ ទាំងស្ពឹកមុខ ផ្ទៃមុខគេទាំងមូល ជាំខៀវរកសភាពដើមលែងឃើញទៅហើយ។
« វាមិនមែនជាកំហុសបងទេ »
« ពាក់ទៅ » ស៊ូលីហុចអាវយឺតមួយមកអោយថេយ៉ុងទាំងមិនមើលមុខ ពេលនេះសូម្បីតែមនុស្សដែលតែងតែជឿជាក់លើគេកន្លងមកក៏អស់ជំនឿចិត្តលើគេដែរ។
« មើលថែខ្លួនផងបងស្រី អរគុណរយះពេលមួយឆ្នាំមកនេះ » ស្តាប់សំឡេងញ័រៗរបស់ថេយ៉ុងហើយ នាងពិតជាចង់ស្ទុះមកអោបគេខ្លាំងណាស់ ប៉ុន្តែចិត្តដែលខឹងច្រើនជាងអាណិត។
រាងកាយដូចមនុស្សគ្មានវិញ្ញាណព្យាយាមដើរទៅមុខជារឿយៗរហូតដល់ផុតរបងផ្ទះ កែវភ្នែកទាំងគូរសម្លឹងមើលទៅកាន់ផ្ទះមួយខ្នងនេះជាលើកចុងក្រោយ។ ផ្ទះដែលបង្កើតអនុស្សាវរីយ៍រាប់ភ្លេចត្រឹមរយះពេលតែមួយឆ្នាំ រួមជាមួយការចងចាំដ៏សែនឈឺចាប់។ នៅទីបំផុតថ្ងៃដែលគេចាកចេញពីផ្ទះនេះក៏បានមកដល់ ទោះបីជាថ្ងៃនេះជុងហ្គុកមិនបានដេញគេចេញក៏គេនៅតែចាកចេញដដែល ព្រោះកិច្ចសន្យាត្រូវបានបញ្ចប់ទៅហើយ។ ប៉ុន្តែមុននិងចាកចេញគេគ្រាន់តែចង់មានពេលវេលាចុងក្រោយដ៏សែនមានន័យជាមួយជុងហ្គុក ជាយប់ចុងក្រោយដែលធ្វើឲ្យមិនអាចបំភ្លេចបាន មិនមែនចាកចេញទាំងអារម្មណ៍ សោកសៅឈឺពឺតផ្សារ ទាំងទឹកភ្នែកបែបនេះឡើយ។
ភ្លៀងធ្លាក់មកឈូ ស្រោចស្រង់លើរាងកាយដែលមានតែសំបក ព្រោះតែចិត្តនិងបេះដូងវាបានស្លាប់បាត់ទៅហើយ។ ថេយ៉ុងគេញញឹមសើចចម្អកអោយខ្លួនឯងទាំងទឹកភ្នែកកំពុងតែហូរប្រណាំងជាមួយទឹកភ្លៀង។ តើភ្លៀងកំពុងតែយំជំនួសមនុស្សខូចចិត្ត?ឬកំពុងចម្អកអោយមនុស្សដូចជាគេ? អាកាសធាតុប្រែប្រួសមិនទៀងដូចជាចិត្តមនុស្សដូច្នេះដែរ ថ្ងៃនេះល្អ ថ្ងៃស្អែកទៅជាយ៉ាងណាក៏យើងមិនអាចដឹងបានឡើយ។ មួយឆ្នាំមកនេះប្រុសម្នាក់នេះបានបង្រៀនគេជាច្រើន គេបានបង្រៀនអោយស្គាល់នូវក្តីស្រលាញ់ ថែមទាំងមិនភ្លេចបង្រៀនអោយស្គាល់នូវភាពឈឺចាប់។
"លោកស្រលាញ់ខ្ញុំមែនឬ?"
"ស្រលាញ់~ស្រលាញ់ខ្លាំងណាស់បើអាចបងនិងឃុំអូនអោយនៅជាមួយបងពេញមួយជីវិត គឺមួយជីវិតមិនមែនមួយឆ្នាំនោះទេ"
"ម៉េចក៏ស្រលាញ់ខ្ញុំ?"
"ស្រលាញ់អូនបងគ្មានហេតុផលនោះទេ ដឹងត្រឹមថាបងស្រលាញ់អូនព្រោះបងស្រលាញ់អូនទៅបានហើយ"
"អូនដឹងទេអូនពិតជាស្រស់ស្អាតដូចជាផ្កា ប៉ុន្តែអូនស្រស់ស្អាតជាងផ្កាដទៃដែលបងធ្លាប់ឃើញ អូនជាផ្កាដែលក្រអូប ជាផ្កាដែលមិនចេះស្រពោន ជាផ្កាដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ចង់ប៉ះ ចង់ស្គាល់ក្លិន"
YOU ARE READING
អាពាហ៍ពិពាហ៍ដោះបំណុល💍
Short Storyប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង