Episode:59
«ហ្ហឺម» សំឡេងក្រហឹមក្នុងដើមកបន្លឺឡើង ស្របពេលដែលត្របកភ្នែកបើកសន្សឹមៗទទួលយកថ្ងៃថ្មី។ ជុងហ្គុកលើកដៃទប់ក្បាលនៅពេលដែលវាធ្ងន់កណ្តុកដូចមានថ្មមកសង្កត់ពីលើ ប្រហែលមកពីយប់មិញគេគេងយប់ជ្រៅពេកហើយទើបបណ្តាលអោយឈឺយ៉ាងនេះ។ ប្រអប់ជើងទាំងគូរទម្លាក់ចុះពីលើគ្រែ សម្តៅទៅមាត់បង្អួច ទាញវាំងនងចេញ ដើម្បីអោយពន្លឺព្រះអាទិត្យនាពេលព្រឹកចាំងចូលមក។ នៅពេលដែលវាំងនងបង្អួចមានគន្លាតពីគ្នា ស្រាប់តែឃើញវត្តមានកម្លោះក្រមុំមួយគូរកំពុងប្រលែងគ្នាលេងនៅសួនច្បារមុខផ្ទះយ៉ាងសប្បាយ ពេលដែលគេក្រឡេកទៅមើលនាឡិកាដែលព្យួរលើជញ្ជាំងឃើញថា ម៉ោង8ព្រឹកទៅហើយ។ ទោះជាគេក្រោកយឺត ក៏មិនចោទជាបញ្ហាដែលដោយសារតែថ្ងៃនេះជាថ្ងៃអាទិត្យ។
សម្រិបជើងធ្ងន់ៗទម្លាក់លើកាំជណ្តើរមួយកាំៗ ភ្ជាប់ជាមួយទឹកមុខរាបស្មើ នៅពេលដែលសល់តែមួយកាំទៀត ជុងហ្គុកក៏ស្រាប់តែឈប់បញ្ជាជើងអោយឆ្ពោះទៅមុខបន្តព្រោះតែវត្តមាន កម្លោះតូចស៊ុងយ៉ូនកំពុងតែឈរជ្រែកហ៊ោប៉ាវនៅចំពោះមុខគេ។ ជុងហ្គុកចាប់សោរឡានយ៉ាងរហ័សនៅពេលដែលស៊ុងយ៉ូនបោះសោរឡានអោយគេ ដោយមិននិយាយអ្វីមួយម៉ាត់ថែមទាំងញាក់ចិញ្ចើមដាក់គេទៀត ប៉ុន្តែគេក៏យល់ន័យពីអ្វីដែលស៊ុងយ៉ូនកំពុងតែគិត។
-ទីលានប្រណាំងឡាន
រថយន្តស្ព័រពណ៌ខ្មៅបើកដោយល្បឿនលឿនហួសកម្រិត នៅក្នុងទីលានប្រណាំងឡាន ដែលមានសភាពស្ងប់ស្ងាត់មានតែឡានមួយគ្រឿង ព្រោះតែគេបានជួលផ្តាច់មុខនៅថ្ងៃនេះ។
ងឺតតតតត! សំឡេងជាន់ហ្រ្វាំងឡានបន្លឺឡើង អូសកង់ចម្ងាយ3ម៉ែត្រជាងបង្ករជាស្នាមកង់ឡាននៅលើដងផ្លូវ។
« ហ្វូ! » កម្លោះស៊ុងយ៉ូនព្រុសខ្យល់ដង្ហើមមួយខ្យល់ រួចងាកមកសើចដាក់ជុងហ្គុក។ ពួកគេសើចដាក់គ្នាហាក់ដូចជាល្បែងគ្រោះថ្នាក់មួយនេះ ជាល្បែងលេងកម្សាន្ត។
« ទឹកដៃល្អជាងមុនឆ្ងាយណាស់ » ជុងហ្គុកលើកសសើរពីទឹកដៃស៊ុងយ៉ូន ដែលគេបើកឡានបានយ៉ាងស្ទាត់ជំនាញ។
« បងក៏ដូចគ្នា »
បើយើងត្រឡប់ទៅកាលពីមួយឆ្នាំមុន ស៊ុងយ៉ូនក៏ខឹងនិងជុងហ្គុកដែរ ដែលគេបានធ្វើបាបចិត្តបងប្រុសរបស់ខ្លួន។ ប៉ុន្តែយើងមិនអាចយកអតីតកាលមកលាយឡំនិងបច្ចុប្បន្នបានឡើយ។ គ្មាននរណាម្នាក់ដែលមិនធ្លាប់មានកំហុសនោះទេ មិនថាវាជាកំហុសតូចតាចឬធំក្តី នៅពេលដែលគេរៀនស្គាល់ពីកំហុស និងព្យាយាមកែប្រែឡើងវិញយើងគួរតែផ្តល់ឱកាសអោយគេ។ តែនៅពេលដែលគេបានឱកាសហើយ មិនស្រវាចាប់យកឬនៅតែប្រព្រឹត្តខុសច្រំដែរ វាគឺជារឿងផ្សេងគ្នាមួយទៀត។ ស៊ុងយ៉ូន គេលែងប្រកាន់ខឹងស្អប់លើជុងហ្គុកទៀត ហើយទំនាក់ទំនងរវាងពួកគេទាំងពីរក៏ត្រឡប់មកដូចដើមវិញ។
« យ៉ាងម៉េចហើយរកឃើញក្តីស្រមៃខ្លួនឯងឬនៅ? » នៅពេលដែលលឺសំណួរចេញពីមាត់ជុងហ្គុក ស៊ុងយ៉ូនគេគ្រាន់តែញញឹមដាក់ជុងហ្គុកបន្តិត។ ក្តីស្រមៃ? មនុស្សយើងម្នាក់ៗតែងតែមានក្តីស្រមៃរៀងខ្លួន អ្នកខ្លះក៏ស្រមៃ ចង់ក្លាយជាវេជ្ជបណ្ឌិត វិស្វករ សិល្បះករ ឬក៏អ្វីផ្សេងច្រើនបែបច្រើនយ៉ាង។ ប៉ុន្តែសម្រាប់ស៊ុងយ៉ូនវិញ គេរកក្តីស្រមៃខ្លួនឯងមិនឃើញឡើយ គេបានសាកល្បងលើការងាជាច្រើនដែលគេមិនធ្លាប់បានធ្វើ ប៉ុន្តែជាលទ្ធផលវានៅតែមិនមែនជាអ្វីដែលគេចង់ធ្វើនឹងចូលចិត្ត។
« ក្តីស្រមៃរបស់ខ្ញុំ គ្រាន់តែប្រាថ្នាចង់រស់ក្បែរមនុស្សដែលខ្ញុំស្រលាញ់ » ក្រោយស្ងាត់មួយស្រប៉ក់ ទើបគេរកចម្លើយឃើញ។
« បងក៏ធ្លាប់ស្រមៃបែបហ្នឹងដែរ »
« ខ្ញុំសួរបងមួយសំណួរបានទេ? »
« សួរមក »
« អ្វីដែលធ្វើអោយបងស្តាយក្រោយបំផុត? »
« បណ្តោយអោយគេចាកចេញទៅ » ជុងហ្គុកគេឆ្លើយដោយមិនស្ទាក់ស្ទើរ អ្វីដែលធ្វើអោយគេស្តាយក្រោយបំផុត ការដែលអោយថេយ៉ុងចាកចេញទៅ ស្តាយក្រោយដែលមិនអាចមើលថែថេយ៉ុងអោយបានល្អ។ តើមនុស្សដូចជាគេសមទទួលបានឱកាសនេះម្តងទៀតទេ? ឱកាសដែលបានជួបថេយ៉ុងម្តងទៀត? ឱកាសដែលបាននៅក្បែរថេយ៉ុងម្តងទៀត? គេតែងតែសួរខ្លួនឯងជារឿយៗ។
« បងឈ្នះហើយ »
[Skip]
សំឡេងសើចកក្អឹកបន្លឺឡើងចេញពីប្រអប់មាត់តូច អាល្អិតមុខស្រស់សើចលិបភ្នែកគេងផ្តាប់មុខ លើភ្លៅកម្លោះតូច។ ផាច់ៗដៃស្រឡូនលើកទៅទះលើគូទអាល្អិតគ្រាប់អង្ករមួយនេះលឺសូរតែផាច់ៗ វាចាទាំងក្នក់ក្នាញ់៖
« ឈប់ក្បាលខូចឬនៅក្មេងកំហូច? »
« នៅហិហិ » គេសើចកក្អាក កក្អាយ ហាក់ដូចជាសប្បាយចិត្តនៃការដាក់ទោសមួយនេះ។
« នៅខូចទៀតចាំមើលវ៉ៃអោយហើមគូទម្តងទើបបាន »
ក្រាក!ស្របពេលកំពុងតែដាក់ទោសក្មេងកំហូច ទ្វារកញ្ចក់ស្រាប់តែរបើក បង្ហាញវត្តមានខ្ពស់ស្រឡះ បោះជំហានដើរចូលមក។
« លោកប៉ា » ក្មេងតូចរមួលខ្លួនពីលើភ្លៅរាងតូច រួចហក់ពីលើសាឡុងរត់សម្តៅទៅកាន់លោកប៉ាគេ។
« នឹកប៉ាអ្ហ៎? » កម្លោះពោះម៉ាយបន្ទាបជង្គង់ចុះ ច្បិចថ្ពាល់កូនប្រុស។
« ប៉ាទៅយូរហ្ហាស៎ » គេបញ្ជេញទឹកមុខង៉ក់ ងរដាក់លោកប៉ាថែមទាំងធ្វើមាត់ស្រួចៗដូចគូទទាដាក់លោកប៉ាថែមទៀតផង។
« អូ៎ៗអោយប៉ាសូមទោសណា៎ នេះនែកប៉ាមានរបស់ផ្ញើកូនដែលតាស៎ ឈប់ង៉កទៅណា៎ » ពេលដែលឃើញរបស់ផ្ញើ ជារបស់ដែលគេចូលចិត្ត ក៏ញញឹមពង្រាយដាក់លោកប៉ា ដៃពីរស្រវាយកមកកាន់។
« អរគុណលោកប៉ា » កម្លោះពោះម៉ាយអង្អែលក្បាលកូនថ្នមៗ រួចងាកទៅញញឹមថ្ពាល់ខួច រាយមន្តស្នេហ៍ទៅដាក់រាងតូចដែលឈរនៅក្បែរនោះ។
To be continued
STAI LEGGENDO
អាពាហ៍ពិពាហ៍ដោះបំណុល💍
Storie breviប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង