Episode:11
បញ្ជាក់: ភាគនេះអាចនិងមានពាក្យសម្តីមិនសមរម្យ 18+ធ្មិចបើកៗក៏ដល់ពិធីមង្គលការរវាងជុងហ្គុលនិងថេយ៉ុងបាត់ទៅហើយ ពិធីមង្គលការប្រារព្ធឡើងយ៉ាងអធិកអធមជាងលើកមុនទៅទៀត ភ្ញៀវជាច្រើនបានមកចូលរួមសុទ្ធតែបុគ្គលមានមុខមាត់ក្នុងសង្គម។
ថេយ៉ុងគ្រងឆុតគ្រ័ហ្សេរពណ៍សរយ៉ាងស្រស់ស្អាតសមនិងរូបរាងតូចស្រឡឹងរបស់គេ ប្រៀបដូចជាព្រះរាជបុត្រតូច។ រាងតូចនៅក្នុងបន្ទប់ម្នាក់ឯងព្រោះមិនទាន់ដល់ពេលបង្ហាញមុខកូនក្រមុំ អេគួរតែនិយាយថាកូនកម្លោះតូចទើបសម។
ក្រាក...! សំឡេងបើកទ្វារបន្លឺឡើងបង្ហាញអោយឃើញរូបរាងខ្ពស់ស្រឡះ គ្រងឆុតគ្រ័ហ្សេរពណ៍ខ្មៅ កំពុងដើរសម្តៅមកកាន់ថេយ៉ុងជាមួយនិងស្នាមញញឹមពិបាកស្មានចិត្ត។
« កូនក្រមុំរបស់បងស្រស់ស្អាតដល់ហើយ» ជុងហ្គុកបន្លឺសំឡេងឡើង ព្រមទាំងយកដៃច្បិចចង្ការថេយ៉ុងយ៉ាងច្រឡឺម តែក៏ត្រូវថេយ៉ុងវាសដៃចេញ។
« ក្រែងនិយាយហើយតើថាសុំការបែបស្ងាត់ៗ? »
« ថ្ងៃមង្គលការពួកយើងទាំងមូលការស្ងាត់ៗមិចនិងសម? »
« លោកឯងពិតជាគួរអោយស្អប់ពិតមែន អ្ហឹម?? » និយាយមិនទាន់ចប់ស្រួលបួល ជុងហ្គុកចាប់បឺតមាត់ទាំងកម្រោល ការថើបខ្លាំងៗគ្មានការថ្នាក់ថ្នមកំពុងបង្ហាញពីរការមិនពេញចិត្តនិងប្រយោគរាងតូច
ដឹបៗ ថេយ៉ុងលើកដៃគក់ទ្រូងជុងហ្គុកដឹបៗ ព្រោះតែពិបាកដកដង្ហើមខ្លាំងណាស់ ។
« សង្ឃឹមម្តងនេះមិនមានគំនិតរត់គេចម្តងទៀត! » ប្រលែងពីការថើប ជុងហ្គុកលើកម្រាមដៃចុចលើបបូរមាត់ រាងតូចទើបក្រោកដើរចេញទៅបាត់ទុកអោយកម្លោះតូចអង្គុយស្រងាត់ចិត្ត
ក្រាក...! ជុងហ្គុកចេញបានមួយសន្ទុះសំឡេងទ្វារបានបើកម្តងទៀត បង្ហាញអោយឃើញកម្លោះក្រមុំមួយគូរ ដើរចូលមកគ្មាននរណាក្រៅពី ស៊ុងយ៉ូននិងប៊ែលឡាឡើយ ។
« បងថេយ៍ » នាងល្អិតរត់មកអង្គុយលើសាឡុងក្បែរថេយ៉ុង
« បងថេយ៍ស្អាតណាស់ថ្ងៃនេះ »
« ឯងក៏ដូចគ្នាដែល បងមើលសឹងមិនស្គាល់ »
« ចុះខ្ញុំហ៍បង? » ស៊ុងយ៉ូនបញ្ជេញចរិកកូនពៅដាក់បងប្រុស
« សង្ហារណាស់លោកប្អូន »
« ប្រាកដជាចឹងហើយ នេះជាស៊ុងយ៉ូនប្រុសសង្ហារលំដាប់ពិភពលោកណា៎ »
« អ៊ែកខ្ពើមណាស់! » ប៊ែលឡា
ŞİMDİ OKUDUĞUN
អាពាហ៍ពិពាហ៍ដោះបំណុល💍
Kısa Hikayeប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង