អាពាហ៍ពិពាហ៍ដោះបំណុល💍

2.1K 120 0
                                    

Episode:17

-ព្រឹកថ្ងៃថ្មី

ជុងហ្គុកអង្គុយយកអណ្តាលទល់ថ្ពាល់ រង់ចាំថេយ៉ុងញុំាអារហារពេលព្រឹកជាមួយគ្នា ព្រោះតែថេយ៉ុងកំពុងនិយាយទូរស័ព្ទជាមួយអ្នកណាមិនដឹង ទាំងព្រឹក និយាយផងសើចផងធ្វើអោយនាយកើតចិត្តប្រច័ណ្ឌបូករួមនិងការម៉ួម៉ៅ ។

« មកញុំាបាយថេយ៉ុង! » នេះមិនមែនជាលើកទី1ដែលនាយហៅថេយ៉ុងនោះទេ ចូលដល់លើកទី5ហើយក៏មិនដឹង តែថេយ៉ុងហាក់មិនខ្វល់គេនៅឈរនិយាយទូរស័ព្ទធ្វើមិនដឹង ធ្វើអោយជុងហ្គុកខ្នាញ់ជាខ្លាំង នាយចង់ដឹងណាស់ថាថេយ៉ុងនិយាយជាមួយអ្នកណាបានជាមិនខ្វល់និងខ្លួន?

« ថេយ៉ុងហ៎ាយើងមកដល់កូរ៉េវិញហើយណា៎ ! » សំឡេងខ្សែរម្ខាងទៀត
« ឯងមកដល់កូរ៉េតាំងពីពេលណា? »

« មកបាន 2 ថ្ងៃហើយម្សិលមិញថាចង់ទៅស៊ុបប្រាយឯង ដល់ផ្ទះតែផ្ទះចាក់សោរជាប់ ស្ងាត់ជ្រាបតែម្តង »
« អូ៎យើងភ្លេចប្រាប់គឺយើងរើផ្ទះហើយ »

« មែនហេស? ចុះនេះនៅកន្លែងណាប្រាប់មកយើងទៅលេង »
« មិនបាច់មកទេៗ ចាំពួកយើងជួបគ្នានៅហាងកាហ្វេល្ងាចនេះវិញ » លឺសម្តីមិត្តចង់មកលេងផ្ទះ ថេយ៉ុងប្រកែកមិនអោយមកភ្លាមទាំងងាកមុខទៅមើលជុងហ្គុកដែលអង្គុយចាំគេ ព្រោះតែខ្លួនឈរនិយាយទូរស័ព្ទរាងឆ្ងាយពីតុអារហាបន្ទិច

« អញ្ចឹងក៏បានដែល តែហាងកាហ្វេរមួយណា? » លឺថេយ៉ុងមិនអោយមកលេង ជីមីនក៏មិនបានអន់ចិត្តអ្វីដែលព្រោះគិតថាគេរើផ្ទះថ្មី រៀបចំមិនទាន់រួចអីបែបនេះទើបមិនចង់អោយមក

« ជិតសាលារៀនចាស់នោះអី»
« ល្អណាស់ខានទៅកន្លែងនិង2ឆ្នាំហើយ »
« ជួបគ្នាល្ងាចនេះ.....»  ថេយ៉ុងនិយាយមិនទាន់ចប់ផង ជុងហ្គុកក៏ដើរមកកញ្ឆក់ទូរស័ព្ទពីដៃព្រោះតែទ្រាំទៀតមិនបានទេ

« អេអោយទូរស័ព្ទខ្ញុំវិញ »
«  និយាយអីក៏និយាយម្ល៉េះ? »  

« ហាឡូអ្នកណាគេនិង? » ដោយសារតែលឺសំឡេងរញ៉េរញ៉ៃជីមីនក៏សួរឡើង
« យើងប្តីម្ចាស់ទូរស័ព្ទ » ជុងហ្គុកនិយាយដោយសង្កត់សំឡេងធ្ងន់ៗ

« ហុីយឆ្កួតទេហេសជុងហ្គុក » ថេយ៉ុងប្រុងកញ្ឆក់ទូរស័ព្ទមកវិញតែក៏ត្រូវជុងហ្គុកលើកខ្ពស់យកមិនបាន
« ស្អីគេ? ហាឡូ??  » ជីមីនលឺសំឡេងរាងភ្ញាក់បន្ទិចខំផ្អៀងត្រចៀកស្តាប់ព្រោះតែវារញ៉េរញ៉ៃខ្លាំងមែនទែន ស្តាប់វ៉ុលៗ

អាពាហ៍ពិពាហ៍ដោះបំណុល💍Donde viven las historias. Descúbrelo ahora