អាពាហ៍ពិពាហ៍ដោះបំណុល💍

2.6K 151 1
                                    

Episode : 04

ព្រះអាទិត្យបញ្ជេញពន្លឺរះបំភ្លឺផែនដី មនុស្សម្នារូតរះក្រោកពីដំណេកគ្រប់គ្នា ក្រឡេកមើលរាងតូចល្អិតគេងស្ពឹកលើគ្រែ ចាប់ផ្តើមបើកភ្នែកសន្សឹមៗទាំងស្ងាបមិនទាន់អស់ងងុយ ។

« ស្លាប់ហើយ! យើងមកគេងក្នុងបន្ទប់តាំងពីពេលណា? » ថេយ៉ុងស្វាងពីងងុយ ក្រោយដឹងខ្លួនមកគេងក្នុងបន្ទប់ យប់មិញចាំច្បាស់ណាស់ ថានៅក្នុងឡាន បន្ទាប់មកក៏មិនដឹងមានរឿងអ្វីកើតឡើង។

ហ្ហើយចុះថេយ៉ុងទុករឿងឆ្ងល់មួយឡែក ទើបចូលបន្ទប់ទឹកដើម្បីងូតទឹក តែក៏រាងចម្លែកចិត្តបន្ទិចដែលក្បាលជង្គង់គេមិនសូវឈឺដូចយប់មិញ។

[ Skip ]

« អរុណសួស្តី លោកប៉ា អ្នកម៉ាក់ » រាងតូចល្អិតញញឹមស្រស់ ចុះពីលើកាំជណ្តើរសម្តៅមកតុអារហារដែលមានមនុស្សវ័យចំណាស់អង្គុយចាំស្រាប់

« អរុណសួស្តីកូន » លោកគីម
« មកញុំាអារហារពេលព្រឹកជុំគ្នាមកកូន » អ្នកស្រីគីម

« បាទម៉ាក់ » ថេយ៉ុងទម្លាក់ខ្លួនអង្គុយលើកៅអ៊ីក្បែរម៉ាក់ខ្លួន

« យឺតហើយៗ » ស៊ុងយ៉ូនចុះពីលើកាំជណ្តើរទាំងសក់មិនទាន់សិត ពាក់អាវសិស្សសាលាទាំងបិតលេវមិនទាន់អស់

« ម៉ាក់មិចក៏មិនដាស់កូនផង? » ស៊ុងយ៉ូននិយាយទាំងកំពុងចងខ្សែរស្បែកជើង
« អ្នកណាប្រើអោយកូនគេងចាក់គន្លឹះធ្វើអី?»

« អ៊ាវចុះម៉ាក់មិនស្រែកហៅ? ឬក៏គោះទ្វាទៅ »

« ម៉ាក់ទាំងស្រែកហៅ ទាំងគោះទ្វានៅតែលោកកូនឯងនៀកមិនភ្ញាក់ »
« គ្រូវិន័យមិនខានទេម្តងនេះ »

« ស៊ុងយ៉ូនបងមានរឿងចង់ជម្រះបញ្ជីជាមួយឯង » ថេយ៉ុង

« ចាំនិយាយគ្នាល្ងាចទៅបង » ស៊ុងយ៉ូនដឹងច្បាស់ថេយ៉ុងជានិយាយជម្រះបញ្ជីរឿងកាលពីយប់មិញមិនខានទេ ។ ថេយ៉ុងឃើញកាយវិកាប្អូនប្រញាប់ៗក៏លែងនិយាយ ចាំល្ងាចក៏បាន

« ស៊ុងយ៉ូនមិនញុំាអីសិនទេកូន? » លោកគីម

« មែនហើយភ្លេចអោយសឹង » ស៊ុងយ៉ូនពាក់ស្បែកជើងរួច ដើរមកផឹកទឹកដោះគោអស់មួយកែវ ថែមទាំងកាន់សាំងវិចមកញាត់មាត់ដូចគេបង្ខំអោយញុំា

អាពាហ៍ពិពាហ៍ដោះបំណុល💍Onde histórias criam vida. Descubra agora