Episode:50
នៅក្នុងភោជនីយដ្ឋានល្បីឈ្មោះមួយកន្លែង រៀបចំយ៉ាងប្រណិត លើតុអាហារពោពេញទៅដោយមុខម្ហូបថ្លៃៗជាមួយនិងការច្នៃប្រឌិតពីកំពូលចុងភៅឃើញហើយគួរអោយចង់ភ្លក់ក្រេបជញ្ជក់នូវរសជាតិ ។ ខណៈពេលនេះគ្រួសារដែលមានមុខមាត់ក្នុងសង្គមទាំងពីរបានមកជួបជុំគ្នាក្នុងភោជនីយដ្ឋានមួយនេះ និយាយរឿងកូនៗនិងទទួលទានអាហារជុំគ្នាដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាបន្ថែមទៀត។ថ្ងៃនេះប៊ែលឡាត្រូវមកតាមការអូសទាញពីឪពុករបស់នាង ស្រីក្រមុំស្រស់ស្អាតខុសប្លែកពីរាល់ដងក្រោមការរៀបចំរបស់ម្តាយនាង ។ ប៊ែលឡានាងពាក់រ៉ូបពណ៌ផ្ទៃមេឃលើជង្គង់បន្ទិច ដៃប៉ោង វាលកបង្ហាញអោយឃើញពីខ្សែរកពេជ្រមានបន្តោងតូចមានពន្លឺភ្លឺត្រចះត្រចង់ជាមួយនិងម៉ូតសក់រួញៗ កាន់តែស្រស់ស្អាតមួយកម្រិត ។ នាងតូចល្អិតអង្គុយក្បែរកម្លោះ ដាលនៀលដែលជាអនាគតគូរដណ្តឹងរបស់នាងក្នុងពេលខាងមុខឆាប់ៗនេះទាំងទឹកមុខមិនពេញចិត្តបង្ហាញយ៉ាងច្បាស់តែមនុស្សចាស់មិនបានចាប់អារម្មណ៍ឡើយ ។
ដាលនៀលប្រុសសង្ហារតែថាសង្ហារតែរូបរាង គុណសម្បត្តិដូចជាគ្មានអ្វីបន្ទិចណាសោះក្រៅពីដើរលេងហុឺហារសប្បាយមិនគិតការងាហើយនៅបង្ករបញ្ហាជាច្រើនទៀត រឿងស្រីញីអូនបងវិញក៏មិនណយដែលមានស្រីកំណាន់ចិត្តជាច្រើននាក់ទើបឪពុករបស់គេប្រញាប់ចាត់ចែងរឿងគូរស្រករក្រែងលពេលមានគ្រួសារគេនិងចេះប្រើខួរគិតខ្លះ ។
កំឡុងពេលចាស់ៗកំពុងជជែកគ្នា ដៃព្រានសសៀលមកអង្អែលលើភ្លៅនាងតូចយ៉ាងព្រហើនជាមួយនិងទឹកមុខខេបខាយមើលទៅគេទំនងដូចជាពេញចិត្តនិងប៊ែលឡាផងដែរ ។
« នែ៎លោក » ប៊ែលឡានាងក្រវាសដៃដាលនៀលចេញព្រមទាំងសម្លក់សម្លឹងដោយកែវភ្នែកស្អប់ខ្ពើម ឆ្អើមប្រុសម្នាក់នេះជាខ្លាំង។
« កើតអីនិងកូន? » អ្នកស្រីរ៉ាមីនផ្អាក់ការសន្ទនារួចងាកមកសួរកូនស្រី។
« អត់មានអីទេអ្នកម៉ាក់ កូនសុំទៅបន្ទប់ទឹកមួយភ្លែត » មិនចាំចម្លើយនាងក៏ស្ទុះទាញកាបូបរួចចាកចេញពីតុអាហារនេះយ៉ាងលឿនតាមដែលអាចធ្វើបាន។
أنت تقرأ
អាពាហ៍ពិពាហ៍ដោះបំណុល💍
القصة القصيرةប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង