« ផាច់ » សម្លេងទះកំភ្លៀងបានបន្លឺឡើងយ៉ាងដំណរទៅលើក្មេងប្រុសម្នាក់ ដែលត្រូវប៉ាបង្កើតរបស់ខ្លួនគឺជាអ្នកវាយ ស្នាមម្រាមដៃប្រាំក៏
បានបង្ហាញយ៉ាងច្បាស់នៅលើសាច់ថ្ពាល់សខ្ជីរបស់រាងតូច ចន ជុងគុក។« ប៉ា!! » សាមីខ្លួនស្រក់ទឹកភ្នែកស្រែកដាក់
គាត់ទាំងមិនចង់ជឿថាប៉ាបង្កើតរបស់គេបែរជាហ៊ានលើកដៃទះគេបែបនេះ តើគេខុសអី ហេតុអ្វីក៏គាត់មកទះគេទាំងដែលគេមិនដឹងរឿងអ្វីសោះ? វាមិនយុត្តិធម៌សម្រាប់គេឡើយ។ម្រាមដៃតូចៗព្យាយាមលើកមកក្រសោបថ្ពាល់ទាំងញ័រទទ្រើក ព្រោះមួយដៃមិញនេះមិន
មែនតិចឡើយ ស្នាមបែកមាត់ហើយក៏មានជ្រាបចេញឈាមមកជាមួយទៀតផង ធ្វើឲ្យគេស្រក់ទឹក
ភ្នែកមកតក់ៗ សម្លឹងមើលទៅគាត់ដោយការហួស
ចិត្តយ៉ាងខ្លាំង។មានដែរទេ? ប៉ាបង្កើតហ៊ានលើកដៃវាយកូនរបស់ខ្លួនឯងនោះ? ប្រហែលជាមានតែប៉ារបស់គេតែម្នាក់ហើយមើលទៅ ឈឺចាប់ខ្លាំងបំផុតមិនមែនឈឺដែលត្រូវគាត់ទះ តែឈឺចិត្តព្រោះតែមិននឹក
ស្មានថាគាត់ហ៊ានធ្វើបែបនេះទាំងគេមិនបានខុសទៅវិញទេ។« មិនចាំបាច់មកហៅយើង ឯងមានដឹងខ្លួនទេថាបានធ្វើស្អីបងស្រីរបស់ឯងខ្លះ? » គាត់ស្រែកមកកាន់គេវិញ មុននិងចង្អុលទៅមនុស្សស្រីម្នាក់ដែលកំពុងតែអង្គុយញញឹមញញែមបង្ហាញពីភាពឈ្នះសម្លឹងមើលមកកាន់ជុងគុក ជាមួយនិងប្រុសម្នាក់ទៀតដែលអង្គុយក្បែរ។
« ខ្ញុំមិនបានធ្វើ មានតែគាត់ទេដែលដេកជា
មួយនិងសង្សាររបស់ខ្ញុំ នេះប៉ាហ៊ានលើកដៃវាយខ្ញុំហើយមិនបន្ទោសបងស្រីវាមិនសមឡើយ គាត់កំពុងតែដណ្តើមសង្សាររបស់ខ្ញុំណាប៉ា " រាងតូចកាន់តែស្រក់ទឹកភ្នែកចុះមក ឲ្យតែនឹកឃើញនូវរឿង
រ៉ាវមិញនេះ។ថ្ងៃនេះគឺជាថ្ងៃខួបកំណើតសង្សាររបស់គេ ដែលជាមនុស្សប្រុសដូចគ្នា ជុងគុកខំតែរៀបចំដើម្បីធ្វើឲ្យសង្សារមានការភ្ញាក់ផ្អើល តែអ្វីដែលគេទទួលបាននិងមើលឃើញគឺបងស្រីរបស់គេកំពុង
តែដេកជាមួយនិងសង្សាររបស់គេទៅវិញ ប្រុសម្នាក់នោះគឺជាអ្នកធ្វើឲ្យជុងគុកភ្ញាក់ផ្អើលមិនមែនជាសង្សាររបស់គេឡើយ។