មិនយូរប៉ុន្មានដំណឹងដែលជុងគុកបានមកធ្វើ
ជាលេខារបស់ក្រុមហ៊ុនគីម ក៏រីកសាយភាយពេញផ្ទៃប្រទេសកូរ៉េខាងត្បូង ទោះវាធម្មតាក៏ដោយ តែវាមិនធម្មតាសម្រាប់អ្នកតាមដានព័ត៌មានរបស់
ត្រកូលគីមជាញឹកញាប់ កម្រខ្លាំងណាស់ដែលថេយ៉ុងឲ្យមនុស្សមកធ្វើជាលេខាផ្ទាល់ខ្លួន ព្រោះតែនាយមានមនុស្សចំណិតក្បែរកាយរួចហើយ មកលឺអ្វីបែបនេះអ្នកណាក៏ភ្ញាក់ផ្អើលដូចគ្នា...។« អូនដឹងហើយមែនទេថាជុងគុកគេធ្វើជាលេខាផ្ទាល់ខ្លួនរបស់លោកថេយ៉ុងនោះ? » នៅ
ក្នុងបន្ទប់មួយនៃផ្ទះមួយកន្លែងនៅក្នុងភូមិគ្រឹះរបស់ត្រកូលចន មានមនុស្សប្រុសស្រីពីរនាក់អង្គុយនៅក្នុងបន្ទប់និយាយគ្នាពីរឿងរបស់ជុងគុកដែលពួកគេបានឃើញព័ត៌មានតាមរយះទូរស័ព្ទ។« ឃើញហើយ! រឺមួយក៏បងចង់វិលត្រលប់ទៅរកគេវិញ? » ជុងហ្វា អង្គុយធ្វើខ្លួននិយាយជា
មួយនិងប្តីដែលទើបតែដណ្តើមបានពីប្អូនប្រុសពេញសិទ្ធិ កាលដែលនាងនិយាយបែបនេះ ព្រោះនាងគិតថាដូមីននៅស្រលាញ់ជុងគុកដដែល ដែលមិនមែនជានាង។« មិនមែនបែបនិង បងគ្រាន់តែឆ្ងល់ប៉ុណ្ណោះមូលហេតុអ្វីបានជាគេអាចទៅពាក់ព័ន្ធជាមួយនិងលោកថេយ៉ុងដែលជាមនុស្សល្បីរន្ទឺពេញប្រទេសបែបនេះតែប៉ុណ្ណោះ » ដូមីន ថើបស្មាររបស់ជុងហ្វាសើរៗ ដោយសារតែនាងពង្វក់គេបានយ៉ាងនេះហើយ ទើបគេអាចក្បត់ជាមួយជុងគុកមកយកនាងបាន។
« មិនថាវាល្បីនិងមានខ្នងបង្អែកជួយធំប៉ុណ្ណានោះទេ អូនត្រូវតែតាមបំផ្លាញវាចោលដដែល រវាងអូននិងគេមិនអាចរស់នៅលើផែនដីតែមួយបានឡើយ » ជុងហ្វា ញញឹមពោរពេញទៅដោយល្បិច
កល មិនដឹងថានាងមានបំណងអ្វីនោះទេ សូម្បីតែប្អូនបង្កើតរបស់នាងក៏នាងមិនលើកលែងឲ្យផង នាងមិនសមជាមនុស្សហើយស្រលាញ់តែខ្លួនឯងមិនគិតពីអ្វីគិតតែចង់ឈ្នះជុងគុកមួយប៉ុណ្ណោះ។« អូននិងធ្វើយ៉ាងម៉េច? »
« បងគង់តែដឹងទេ » នាងបែរមុខមកញញឹម
ដាក់សង្សារ មុននិងខ្លួនរបស់នាងចាប់ផ្តើមផ្តួលនៅលើពូកដោយសារស្នាដៃរបស់ដូមីន ទើបពួកគេបន្តការងារដែលប្តីប្រពន្ធគេធ្វើ...។