« អ្នកប្រុសតូច ចៅហ្វាយ! មានរឿងហើយ »
ប៊យ មានតួនាទីបើកឡានមកយកថេយ៉ុងនិងជុងគុកត្រលប់ទៅផ្ទះវិញ តែគេបែរជានិយាយរឿងផ្សេងដែលធ្វើឲ្យអ្នកទាំងចាប់ផ្តើមឆ្ងល់យ៉ាងខ្លាំង។« មានរឿងអី? »
« អ្នកនាងជុងហ្វាកំពុងតែនៅមន្ទីរពេទ្យ ហើយប្រឌិតពត៌មានមិនពិតថាអ្នកប្រុសតូចចង់សងសឹកនាងកាលដែលនាងរុញអ្នកប្រុសតូចទម្លាក់ទឹកនៅលើពិធីដេញថ្លៃពេជ្រកាលពីថ្ងៃមុន » ដំណឹងអ្វីដែលប៉ះពាល់ដល់ចៅហ្វាយរបស់គេទាំងពីរបែបនេះ ប៊យដឹងរឿងលឿនខ្លាំងណាស់ អាចថាកូនចៅរបស់ថេយ៉ុងមានគ្រប់ច្រកល្អកនៃប្រទេសកូរ៉េនេះក៏ថាបាន។
« នាងនៅមន្ទីរពេទ្យមួយណា? »
« ពេទ្យធំនៅសេអ៊ូលចៅហ្វាយ »
« ទុកឲ្យបងជាអ្នកចាត់ការនាងដោយខ្លួនឯង » លើកនេះប្រហែលជាគេនិងធ្វើមែនទែនមិនត្រឹម
តែគម្រាមដូចជាពេលមុនទៀតនោះទេ យល់ថានាងជាស្រីទើបថេយ៉ុងមិនរករឿងនាងម្តងហើយម្តងទៀតដែលចូលចិត្តធ្វើបាបជុងគុក ពេលនេះគេអស់ទ្រាំជាមួយនិងមនុស្សដូចជានាងហើយ។« មិនអីទេ! បងគ្រាន់តែជូនអូនទៅក៏បានហើយ មនុស្សដូចជានាងត្រូវតែជួបជាមួយអូន កុំឲ្យនាងបានចិត្តខ្លាំងពេក »
« តែបងបារម្ភពីអូន »
« អូនអាចការពារខ្លួនឯងបានបងទុកចិត្តចុះ បងប៊យខ្ញុំមានរឿងចង់ឲ្យបងជួយធ្វើបន្តិច »
« ប្រាប់មកចុះអ្នកប្រុសតូច ខ្ញុំរីករាយជានិច្ច » ជុងគុក ញញឹមចុងមាត់ ថ្ងៃនេះប្រហែលជាគេត្រូវប្រដៅនាងចេញម្តងហើយ នាងហ៊ានចេញពត៌
មានមិនពិតនិយាយអំពីគេថាធ្វើបាបនាងដល់ថ្នាក់ចូលមន្ទីរពេទ្យបែបនេះទៅហើយ គេនិងជួយសម្រេចបំណងរបស់នាងទៅចុះ ឯថេយ៉ុងបានតែសម្លឹងមើលមុខរបស់ជុងគុកហាក់ស្មានមិនត្រូវពីជម្រៅចិត្តរបស់គេដែលកំពុងតែមាននៅពេលនេះ។មន្ទីរពេទ្យ៚
« ប៉ា! ប៉ាជួយខ្ញុំផងណា ជុងគុកគេជួលមនុស្សឲ្យមកគម្រាមខ្ញុំ ហើយក៏ធ្វើបាបខ្ញុំរហូតត្រូវចូលមន្ទីរពេទ្យ ខ្ញុំខ្លាចខ្លាំងណាស់ប៉ា វាចង់សងសឹកនិងខ្ញុំដែលធ្លាប់ធ្វើដាក់វាទើបវាបញ្ជូនមនុស្សមកសម្លាប់ខ្ញុំ » ជុងហ្វា ក្នុងឈុតជាអ្នកជំងឺកំពុងតែអង្គុយសម្រក់ទឹកភ្នែកនៅលើគ្រែដេកនិយាយរៀប
រាប់ប្រាប់លោកចននិងអ្នកកាសែតដែលមកសម្ភាសនាងដល់បន្ទប់ ព្រោះនេះគឺជាគម្រោងការរបស់នាងដែលធ្វើឲ្យជុងគុកត្រូវមនុស្សម្នារនៅក្នុងសង្គមស្អប់ខ្ពើម។