part31. បោកប្រាស់💔!!

836 68 0
                                    


ព្រឹកថ្ងៃថ្មី៚

រីង៚រីង៚

សម្លេងទូរស័ព្ទរោទ៍បានបន្លឺឡើងរំខានដំណេករបស់មនុស្សប្រុសពីរនាក់ដែលជាប្តីប្រពន្ធនិងគ្នា ធ្វើឲ្យមានម្នាក់ភ្ញាក់ឡើងទាំងយកដៃញីភ្នែកដើម្បីដេញភាពងងុយឲ្យរសាយចេញផុតបាត់ទៅ។

ថេយ៉ុងងើបចេញបន្តិច នៅពេលដែលកាន់ទូរស័ព្ទមកឃើញថាជាលេខរបស់អ្នកណា ប្រហែលជានាយមិនចង់និយាយនៅទីនេះខ្លាចថារំខានដល់រាងតូចដែលកំពុងតែគេងលក់ស្កប់ស្កល់នោះ។

«សឺត» នាយថើបថ្ពាល់របស់រាងតូចមួយខ្សឺតមុននិងទុកនូវប្រអប់បួនជ្រុងតូចម្យ៉ាងក្បែរក្បាល
ដំណេករបស់ជុងគុកដែលកំពុងតែគេងនោះ រួច
ហើយក៏ងើបខ្លួនដើរចាកចេញដើម្បីនិយាយពីការ
ងាររបស់ខ្លួនជាមួយនិងខ្សែសម្លេងនៃម្ខាងទៀត។

គ្រាន់តែថេយ៉ុងចាកចេញទៅភ្លាម ត្របកភ្នែកស្តើងក៏ចាប់ផ្តើមបើកឡើង ដោយសារតែជុងគុកភ្ញាក់មកមុននិងថេយ៉ុងថើបសក់ក្បាលរបស់គេមកម្លេះ ព្រោះតែសម្លេងទូរស័ព្ទរោទ៍លឺខ្លាំងពេក ទើបធ្វើឲ្យជុងគុកបើកភ្នែកឡើងមកដូច្នេះ។

«ហិហិ» រាងតូចស្រាប់តែបន្លឺសម្លេងសើចឡើងដោយការរំភើបចិត្ត គេកាន់ប្រអប់បួនជ្រុងតូចមួយនោះយកមកកាន់ហើយក៏បើកវាឡើង ដោយសារតែរបស់នោះជារបស់ដែលមានតម្លៃខ្លាំងបំផុតទើបធ្វើឲ្យរាងតូចសប្បាយអរដោយការពេញចិត្ត តើនោះគឺជាអ្វី?

ពិតណាស់ នោះគឺជារបស់ដែលមានតម្លៃខ្លាំងបំផុត ព្រោះវាគឺជាចិញ្ចៀនពេជ្រមួយវង់ ដែលមានត្បូងមួយគ្រាប់ដពេជ្រនៅលើនិង ហើយវាក៏ជាចិញ្ចៀនដែលបញ្ជាក់អំពីការរៀបការរបស់ប្តីប្រពន្ធមួយគូរដូចគ្នា ហេតុអ្វីក៏ជុងគុករំភើបដែលបាន
ឃើញចិញ្ចៀនមួយវង្សនោះ?

តាមពិត តាំងតែពីរៀបការមក ថេយ៉ុងមិន
ដែលទិញចិញ្ចៀនឲ្យគេពាក់មួុវង្ស់នោះឡើយ ដូច្នេះហើយបានជាពេលនេះគេសប្បាយចិត្តពេលដែលបានឃើញវា ទោះបីជាថេយ៉ុងមិននិយាយដោយទុកចោលត្រឹមឲ្យគេឃើញពេលភ្ញាក់ឡើងមកក៏ដោយ សំខាន់គេសប្បាយចិត្ត សប្បាយរកពាក្យនិយាយអ្វីមិនបាន

🚫MY BOSS🚫 (ចប់)Where stories live. Discover now