part20. ចាញ់!!

607 56 0
                                    

     

     « ប្រូង » សម្លេងរបស់មនុស្សលោតចូលក្នុងទឹកស្រង់រាងកាយដែលស្រាលដូចជាសំឡីព្រោះតែសន្លប់ឡើងមកលើគោក។

      « ជុងគុក ជុងគុកដឹងខ្លួនឡើង ជុងគុកឆ្លើយនិងបងមកអូនលឺបងនិយាយទេ? » តាមពិតមនុស្សម្នាក់នោះគឺជាថេយ៉ុង បន្ទាប់ពីបាត់វត្តមានរបស់រាងតូចទើបឲ្យកូនចៅចំណិតទៅសើុបរឿង
រ៉ាវមកក៏ដឹងថាគេនៅទីនេះ គ្រាន់តែមកដល់កន្លែងកើតហេតុហើយបានឃើញរាងកាយរបស់ជុងគុកលិចនៅក្នុងអាងទឹកថេយ៉ុងមិនបង្អស់យូរលោតចុះទៅជួយគេយ៉ាងលឿន ទោះបីជាពេលនេះនាយភ័យខ្លាចថារាងតូចមានរឿងកើតឡើងធ្ងន់ធ្ងរក៏
ដោយ សំខាន់គេត្រូវតែជួយប្រពន្ធរបស់គេឲ្យបាន។

      ម្រាមដៃរបស់ថេយ៉ុងទះថ្ពាល់រាងតូចថ្នមៗ ព្រមទាំងហៅគេដើម្បីឲ្យឆ្លើយនិងនាយ បាតដៃក្រាស់របស់ថេយ៉ុងសង្គត់ចុះនៅលើចុងដង្ហើមរបស់រាងតូចមុននិងសង្កត់ចុះឡើងដោយមិនភ្លេចផ្លុំខ្យល់ដង្ហើមបញ្ចូលឲ្យគេផងដែរ។

      « ដឹងខ្លួនឡើង អូនមិនត្រូវកើតអីនោះទេ » ថេយ៉ុង នៅតែធ្វើចលនាសង្គត់ចុងដង្ហើមរបស់រាងតូចដដែល ដៃរបស់នាយឡើងញ័រព្រោះតែភាពភ័យខ្លាចថារាងតូចកើតអ្វីធ្ងន់ជាងនេះ ព្រោះមួយ
សន្ទុះធំហើយវត្តមានរបស់គេមិនទាន់តបតសម្តីជា
មួយនិងនាយឡើយ។

      « ខឹក..ខឹក..អ្អឹក.. »

      « អូនយ៉ាងម៉េចហើយជុងគុក? » បន្ទាប់ពីលឺសម្លេងក្អករបស់រាងតូចហើយ ទើបថេយ៉ុងលើក
គេឡើងដើម្បីឲ្យគេក្អួតទឹកដែលឈ្លក់នោះចេញមកឲ្យអស់មុននិងជួយរឹតខ្នងឲ្យគេ។

      « ហឹក..ថេយ៍..អូនខ្លាចខ្លាំងណាស់ » រាងតូចបើកភ្នែកសម្លឹងមើលមុខមនុស្សដែលបានជួយគេមុននិងស្ទុះឱបនាយយ៉ាងណែនបន្ទាប់ពីដឹងថាមនុស្សម្នាក់នោះគឺជាអ្នកណា ជាថេយ៉ុងដែលបានជួយសង្គ្រោះគេ គេស្មានថាគេត្រូវស្លាប់លែងបាន
ឃើញមុខរបស់នាយទៅហើយ។

      « អស់អីហើយ បងនៅទីនេះជាមួយអូនហើយកុំខ្លាចអីបងនិងការពារអូន » មាឌក្រាស់ក្រសោបរាងតូចចូលក្នុងរវង្វង់ដៃយ៉ាងណែន គេមិនគួរប្រហេសទុកឲ្យជុងគុកនៅម្នាក់ឯងនោះទេ ដឹងថាមកកន្លែងឆ្ងាយបែបនេះគួរណាតែមានមនុស្សម្នាក់ឲ្យនៅការពាររាងតូច នាយមិនគួរធ្វេសប្រហេសចំពោះរឿងនេះស្ទើរតែបាត់បង់រាងតូចទៅហើយ។

🚫MY BOSS🚫 (ចប់)Where stories live. Discover now