part13. ងក់ងរ!!

929 69 0
                                    


      « អូយយ »

      « ជុងគុកអូនយ៉ាងម៉េចហើយ? » ថេយ៉ុងរត់មកយ៉ាងលឿន គ្រាន់តែលឺសម្លេងស្រែករបស់រាងតូចដួលសារតែរកដួល ព្រោះតែព្យាយាមដើរលឿនដើម្បីគេចពីនាយ មិនប្រយ័ត្នក៏រកដួលបែបនេះឯង ជាសំណាងល្អដែលថេយ៉ុងមកជួយទាន់។

      « លែងខ្ញុំទៅ »

      « នេះអូននៅខឹងស្អប់បងទៀតហ្ហេស? បងនិយាយដល់ថ្នាក់នេះហើយអូននៅតែមិនជឿជាក់លើរូបបងទៀតតើពិតទេ? » ថេយ៉ុង ប្រើកែវភ្នែកសម្លឹងមើលជុងគុកដោយមនោសញ្ចេតនា មិន
មែនគេលួងលោមបែបដឹងខុស ក៏ប៉ុន្តែគេនិយាយជាការពិតមិនបានគិតអ្វីមិនល្អដូចរាងតូចនិយាយឡើយ គេនិងនាងគ្មានពាក់ព័ន្ធអ្វីនិងគ្នានោះទេ គេស្រលាញ់តែជុងគុកម្នាក់គត់ ចង់ឲ្យនិយាយមួយលានដងទៀតគេក៏ធ្វើបាន។

      « ខ្ញុំជឿបងក៏បាន តែបើមានលើកក្រោយខ្ញុំនិងមិនលើកលែងទោសឲ្យបងទៀតឡើយ » ដោយសារតែស្រលាញ់ ដោយសារតែជឿសម្តីនិងខ្សែភ្នែកដែលថេយ៉ុងសម្លឹងមើលមកខ្លួន ជឿនិងទង្វើរគ្រប់យ៉ាងដែលនាយធ្លាប់ធ្វើ ធ្លាប់ការពារគេដោយចិត្តស្មោះពីមុនមកដោយមិនបានគិតអ្វី ទើបគេអភ័យទោសឲ្យនាយ តាមការពិតការស្រលាញ់គឺតែងតែមានខុសឈ្លោះប្រកែកគ្នាគឺជារឿងធម្មតា សំខាន់អ្នកទាំងពីរព្រមបើកចិត្តនិយាយគ្នា មានម្នាក់ជាទឹកនិងម្នាក់ជាភ្លើង ទើបស្នេហារបស់អ្នកទាំង
ពីរអាចគង់វង្សយូរអង្វែងបាន។

      « បងសន្យា អរគុណដែលអូនជឿបង » ថេយ៉ុង ក្រសោបរាងកាយរបស់ជុងគុកពេញដៃ នាយសប្បាយចិត្តខ្លាំងណាស់ដែលរាងតូចយល់ មិន
បានខឹងដល់ថ្នាក់រករឿងបែកគ្នា អាចថាពេលនេះគេស្រលាញ់ជុងគុកជាងជីវិតរបស់ខ្លួនទើបគេភ័យ
ខ្លាច ខ្លាចថាថ្ងៃណាមួយរាងតូចចេញពីគេ ទាំងដែលពេលនេះជុងគុកនៅជាមួយគេនៅឡើយ...។

      នៅលើដងវិថីក្បែរចំណតឡានដែលចតចោលមានបុរសម្នាក់កំពុងតែដើរទាំងដំណើរទ្រេតទ្រូតបើយើងក្រឡេកមើលប្រៀបដូចជាបុរសម្នាក់នោះស្រវឹងស្រាជោគជាំ ហើយម្នាក់នោះក៏គ្មាននាក់ណាក្រៅពីដូមីនដែលជាសង្សាររបស់ជុងគុកផងដែរ

🚫MY BOSS🚫 (ចប់)Where stories live. Discover now