ពីមួយនាទីទៅមួយនាទី ឈានដល់មួយម៉ោងទៅមួយម៉ោងវាដូចជាមួយរយឆ្នាំសម្រាប់ថេយ៉ុងដែលកំពុងតែបើកឡានលឿនដូចព្យុះឆ្ពោះទៅរកគោលដៅដែលនាយបានកំណត់ទុកអញ្ចឹង ពេលដែលគេដឹងថាជុងគុកនៅសមុទ្រ អារម្មណ៍របស់គេមិនល្អនោះទេ ដោយសារតែឃើញជុងគុកអារម្មណ៍មិននៅក្នុងខ្លួន ហើយស្រាប់តែមកដល់សមុទ្រទាំងគ្មានវត្តមានរបស់គេនៅជាមួយបែប
នេះ នាយខ្លាចថារាងតូចគិតអ្វីមិនល្អ។មកដល់ទិសដៅដែលបានកំណត់ថេយ៉ុងក៏ចុះ
ពីលើឡានរត់ទៅរកសមុទ្រយ៉ាងលឿន ព្រោះនាយដូចជាឃើញក្មេងប្រុសម្នាក់មានបំណងចង់ចូលទឹកសម្លាប់ខ្លួន ហើយនាយខ្លាចថាមនុស្សម្នាក់នោះគឺជាជុងគុក។« ជុងគុក? អូនឆ្កួតហើយតើមែនទេហេតុអ្វីក៏ចង់ចូលទៅសមុទ្រដែលមានជម្រៅជ្រៅបែបនេះ? អូនគិតអីមានអីហេតុអ្វីក៏មិននិយាយប្រាប់បង អូនដឹងខ្លួនដែរទេថាកំពុងតែធ្វើស្អី? » ក្រោយពីទាញខ្លួនប្រាណរបស់រាងតូចឲ្យឆ្ងាយពីទឹកបន្តិចហើយ ថេយ៉ុងមិនសំចៃមាត់និយាយថាឲ្យរាងតូចប្រាវៗព្រោះតែគេបារម្ភខ្លាំងពេក
នេះបើសិនជានាយមកមិនទាន់ទេនោះ មិន
ដឹងថាពេលនេះជុងគុកនិងទៅជាយ៉ាងណាទៅហើយទេ គេមានរឿងអីហេតុអ្វីក៏មិននិយាយប្រាប់នាយផង? លាក់ទុកម្នាក់ឯងបែបនេះធ្វើដូចជាថេយ៉ុងមិនមែនជាប្តីរបស់គេអញ្ចឹង។« បងថេយ៍ អ្ហឹក ខ្ញុំមិនមែនជាកូនបង្កើតរបស់ប៉ាទេ អ្ហឹក ខ្ញុំមិនមែនជាកូនរបស់គាត់ទេបងថេយ៍ អ្ហឹក អ្ហឹក » រាងតូចនិយាយទាំងឱនមុខចុះ ថេយ៉ុងស្តាប់ហើយសឹងតែមិនជឿ តែនាយអាចជឿតាម
ទង្វើរដែលគាត់ធ្លាប់ធ្វើដាក់រាងតូចកន្លងមក នឹក
ស្មានមិនដល់ថារឿងនេះគឺជាការពិត សមហេតុ
សមផលហើយដែលរាងតូចគិតចង់ធ្វើបែបនេះកំឡុងពេលដែលគ្មានអ្នកលួងលោម។« មិនអីទេ! អូននៅមានបង មានបងចាំការ
ពារចាំស្រលាញ់ចាំផ្តល់ភាពកក់ក្តៅឲ្យអូនជុងគុក ឈប់យំហើយឈប់គិតខ្លីបែបនេះទៀត បើអូនកើតអីទៅឲ្យបងរស់នៅបានយ៉ាងម៉េច? » ថេយ៉ុង ក្រសោបរាងតូចចូលក្នុងរង្វង់ដៃ នាយភ័យខ្លាំងណាស់ពេលដែលដឹងថាអ្នកដែលនិងលោតចូលទឹកសមុទ្រនោះគឺជាជុងគុក ខួរក្បាលរបស់គេមិនគិតអ្វីច្រើននោះទេក្រៅពីបញ្ជាថាត្រូវតែទាញរាងតូចមកឲ្យបាន។