ថ្ងៃថ្មី៚« បងថេយ៍ »
« ជុងគុក អូនមានអ្វីហ្ហេស? » រាងក្រាស់អង្គុយនៅលើតុធ្វើការរបស់នាយនៅភូមិគ្រឹះរបស់នាយផ្ទាល់ ថ្ងៃនេះគឺជាថ្ងៃសម្រាកទើបនាយនៅផ្ទះ ណាមួយចង់នៅក្បែរជុងគុកព្រោះគេទើបតែបានធូរស្រាលមួយរយះនេះប៉ុណ្ណោះ។
« ហេតុអ្វីក៏បងឲ្យលុយទៅលោកប៉ារបស់អូនបែបនេះ? » រាងតូចលើកក្រដាសមួយសន្លឹកមកបង្ហាញឲ្យថេយ៉ុងបានឃើញ វាជាឯកសារដែលបានបញ្ជាក់ថាថេយ៉ុងបានប្រគល់លុយមួយពាន់លានដុល្លារឲ្យទៅលោកចនកាលពីប៉ុន្មានថ្ងៃមុននេះដោយមិនឲ្យគេបានដឹងឡើយ។
« បងមិនចង់ឲ្យគាត់មករញ៉េរញ៉ៃជាមួយនិងអូនទៀតទើបចង់បញ្ចប់រឿងត្រឹមនេះ »
« តែលុយនេះវាមិនមែនតិចឡើយ បងឲ្យគាត់បែបនេះមិនប្រាកដថាគាត់មិនរករឿងអូនទៀតនោះទេ » ដោយសារតែដឹងចរិតរបស់លោក
ប៉ាបានច្បាស់ ទើបគេនិយាយបែបនេះ គាត់ចិញ្ចឹមគេទាំងពីតូចរឿងអីដែលថាគេមិនដឹងនោះ គាត់ជាមនុស្សល្មោមនិងប្រាក់យ៉ាងនេះ ត្រឹមប៉ុណ្ណឹងគាត់មិនឈប់ឡើយ។« ត្រឹមលុយប៉ុណ្ណឹងបងមិនក្រឡើយ ចង់អូនត្រូវការរបស់ច្រើនទៀតបងក៏អាចឲ្យអូនបានដូចគ្នា ណាមួយបងមិនចង់ឃើញអូនត្រូវគាត់ធ្វើបាបផ្លូវ
ចិត្តម្តងហើយម្តងទៀតនោះទេ » ថេយ៉ុង ទាញរាងកាយតូចឲ្យមកអង្គុយនៅលើផ្លូវរបស់គេ ឃើញរាងតូចធ្វើមុខមិនពេញចិត្តបែបនេះគេក៏យល់ថារាងតូចខឹងនិងរឿងនោះ ដោយសារតែចង់ឲ្យគាត់ឈប់មករវល់ជាមួយនិងជុងគុកទៀតបានជាគេត្រូវប្រគល់កម្ទេចលុយរបស់គេឲ្យទៅគាត់។« អូនដឹង! តែអូនមិនចង់ឲ្យបងធ្វើអ្វីដើម្បីតែអូនទៀតឡើយ អូនក្រែងចិត្តរបស់បង »
« ក្រែងចិត្តធ្វើអី? បងជាប្តីរបស់អូនណា អូនចង់បានបែបណាចំណាយប៉ុន្មានបងអាចឲ្យអូនបានទាំងអស់ ឲ្យតែអូនសប្បាយចិត្តបងធ្វើបានគ្រប់យ៉ាង »
« ជុប៎! អរគុណណាស់បងថេយ៍ដែលបងធ្វើដើម្បីអូនដល់ថ្នាក់នេះ » រាងតូចសែនរំភើបពេលស្តាប់ពីអ្វីដែលប្តីបាននិយាយ ទើបថើបមាត់របស់នាយមួយខ្សឺតជាការអរគុណ...។