part29. ដោះស្រាយ!!

602 60 0
                                    

ប្រាវ៚

«ម៉េចក៏លេចចេញព័ត៌មានបែបនេះ? ឯងធ្វើយ៉ាងម៉េចទើបបណ្តោយឲ្យរឿងនេះកើតឡើងទៅលើជុងគុក?» សម្លេងធ្លាក់កែវបែកដោយស្នាដៃរបស់មនុស្សប្រុសមាឌចំណាស់ម្នាក់ ប្រហែលជាអ៊ុំរបស់ថេយ៉ុងដូចដែលនាយនិយាយជាមួយនិងប៊យ
កូនចៅចំណិតរបស់គេហើយមើលទៅ។

«ឲ្យខ្ញុំសុំទោសផងលោកអ៊ុំ ព្រោះតែការធ្វេស
ប្រហែសរបស់ខ្ញុំមួយពេលទើបមិនបានគិតឲ្យឌិតដល់ជាងនេះ ធ្វើឲ្យជុងគុកត្រូវលោកចនវាយ
ប្រហារ ខ្ញុំសុំទោសពិតមែន» ថេយ៉ុង ឱនក្បាលចុះគោរពគាត់ដោយការដឹងខុស គេស្មានមិនដល់ថាលោកចនហ៊ានក្បត់សន្យាជាមួយគេ តាមពិតគេគួរតែដឹងហើយមនុស្សដូចជាគាត់ជាមនុស្សដែលលោបលន់យ៉ាងណានោះ មិនត្រឹមតែប៉ុណ្ណោះហ៊ានក្បត់សម្តីជាមួយនិងគេទៀត។

«យើងមិនចង់បានពាក្យសុំទោសចេញពីមាត់របស់ឯង តែយើងចង់ឲ្យឯងបិទព័ត៌មានមួយនេះឲ្យបានជិត បើដឹងលឺកាន់តែច្រើន ក្មួយប្រសារ
របស់យើងកាន់តែមានបញ្ហា» អ៊ុំប្រុសរបស់ថេយ៉ុង ជាសាច់ញាតិដែលគេនៅសល់ជាលើកចុង
ក្រោយក្រៅពីប៉ាម៉ាក់របស់គេផ្ទាល់ ទំនាក់ទំនងរបស់អ្នកទាំងពីរមិនសូវជាបង្ហាញឲ្យសង្គមទាំង
មូលបានឃើញប៉ុន្មានទេ ដោយសារតែគាត់ដេកឈឺនៅនិងគ្រែមួយកន្លែង ក៏ប៉ុន្តែរឿងរ៉ាវរបស់ថេយ៉ុងយ៉ាងម៉េច គាត់ដឹងតែទាំងអស់និង។

គាត់ស្រលាញ់ជុងគុកទុកដូចជាក្មួយបង្កើតម្នាក់ ទោះបីជាថេយ៉ុងមានប្រពន្ធជាមនុស្សប្រុសគាត់ក៏មិនបានហាម រឹតតែស្រលាញ់ពេលដែលដឹងចរិតរបស់ជុងគុកយ៉ាងណាខ្លះ មានរឿងទៅលើក្មួយប្រសារសំណប់ចិត្តបែបនេះ រឿងអីដែលថាគាត់ព្រមនៅស្ងៀមៗមិនព្រមជួយដោះស្រាយនោះ
? គិតខុសហើយ អ្នកដែលបញ្ចេញព័ត៌មានមួយនេះប្រាកដជាត្រូវធ្ងន់មិនខាន។

«ខ្ញុំសុំទោសម្តងទៀត ខ្ញុំសន្យាថានិងធ្វើឲ្យបានល្អ ការពារជុងគុកឲ្យបានល្អជាងនេះ» ថេយ៉ុង នៅតែប្រកាន់ខុស នាយឱនមុខចុះសម្លឹងមើលទៅដៃរបស់នាយដែលមានជាប់កំណកឈាម ប្រហែលជាត្រូវនិងកម្ទេចអំបែងកែវដែលអ៊ុំប្រុសរបស់គេបោកចោលក្បែរជើងរបស់គេហើយមើល
ទៅ។

🚫MY BOSS🚫 (ចប់)Where stories live. Discover now