part11. ឪកាស!!

1.1K 66 6
                                    

   
     « អាយយ » សម្លេងស្រែករបស់មនុស្សស្រីបានបន្លឺឡើងនៅពេលដែលដៃរបស់នាងក្តាប់កាសែតចូលគ្នាយ៉ាងណែនបន្ទាប់ពីបានឃើញព័ត៌មានដែលគេបានចុះផ្សាយនៅក្នុងនោះ។

      « ជុងហ្វា! អូនមានរឿងអីហេតុអ្វីក៏ស្រែកលឺខ្លាំងបែបនេះ? » ដូមីន កំពុងតែរៀបចំសម្លៀក
បំពាក់ដើម្បីទៅធ្វើការតាមធម្មតា នាយស្រាប់តែភ័យស្លន់ស្លោដោយសារតែលឺនាងស្រែកខ្លាំងពេកទាំងមិនដឹងមូលហេតុ ទើបរត់មកមើលនាងដោយក្តីបារម្ភពីប្រពន្ធ។

      « បងមើលខ្លួនឯងទៅ » នាងចង្អុលទៅកាន់កាសែតដែលទើបតែបោះចោលនោះ ទើបដូមីនយកមកមើលតាមសម្តីរបស់នាងដែលបាននិយាយ
ប្រាប់ គេចង់ដឹងថាក្នុងនោះមានអ្វីពិសេស ទើបធ្វើឲ្យជុងហ្វាស្រែកស្ទើរតែបែកផ្ទះបែបនេះ។

      * លោកប្រធានក្រុមហ៊ុនគីមបានរៀបការជា
មួយនិងលោកជុងគុកដែលត្រូវជាកូនប្រុសរបស់លោកចន ជាសំណាងរបស់លោកជុងគុកដែលបានរៀបការជាមួយនិងសេដ្ឋីមានប្រាក់វាស់លាន ចាយមិនអស់ស្ទើរដប់ជាតិ ដំណឹងមួយនេះធ្វើឲ្យស្រីៗនៅក្នុងប្រទេសនិងក្រៅប្រទេសមានការភ្ញាក់
ផ្អើលនិងខកចិត្តជាខ្លាំង តែមហាជនក៏មានការត្រេកអរនិងជូនពរពួកគេទាំងពីរឲ្យស្រលាញ់គ្នាបានយូរអង្វែងដូចគ្នា *

      « គ្រាន់តែប៉ុណ្ណឹងសោះ ហេតុអ្វីក៏អូនស្រែកខ្លាំងបែបនេះ? គួរណាតែសប្បាយចិត្តដែលប្អូនរបស់អូនមិនមកទាក់ទងជាមួយនិងបងទៀត » កាលដែលគេនិយាយបែបនេះ ព្រោះថាដូមីនបានកាត់ចិត្តពីជុងគុកពិតប្រាកដមិននៅស្រណោះនឹកនាគ្នាទៀតឡើយ គេក៏សប្បាយចិត្តហើយដែលរាងតូចមានមនុស្សនៅក្បែរមើលថែរ។

      « ខ្ញុំសប្បាយចិត្តដែលគេមិនមកទាក់ទងជា
មួយបង តែអ្វីដែលខ្ញុំស្រែកក៏ព្រោះតែគេបានល្អជាងខ្ញុំគ្រប់យ៉ាង លោកថេយ៉ុងទាំងសង្ហាទាំងមាន ហើយក៏ថែមទាំងឆ្លាតទៀតផង តែវាបែរជាបានល្អជាងខ្ញុំគ្រប់យ៉ាងសូម្បីតែមនុស្សប្រុស ខ្ញុំមិនសុខ
ចិត្តទេ » តាំងពីដើមមកនាងមានចិត្តច្រណែនជា
មួយនិងជុងគុកគ្រប់យ៉ាង ចូលចិត្តដណ្តើមយកអ្វីដែលជារបស់គេទៅក្នុងដៃរបស់ខ្លួន ពេលនេះនាងមានប្តីហើយនាងនៅតែចង់មានគំនិតដណ្តើមថេយ៉ុងពីគេទៀតតើមែនទេ?

🚫MY BOSS🚫 (ចប់)Where stories live. Discover now