part10. ផ្សំដំណេក🔞!!

1.9K 85 0
                                    

   
      ក្រឹបៗ៚

      សកម្មភាពថតរូបបានផ្តិតយកជាច្រើនសន្លឹក កូនកម្លោះក្រមុំនាំគ្នាញញឹមបិទមាត់មិនជិត ដោយ
សារតែថ្ងៃនេះគឺជាថ្ងៃល្អរបស់អ្នកទាំងពីរ ទោះបីពួកគេជាមនុស្សប្រុស តែសម្រស់ក៏ស្រស់ស្អាតស្រស់សង្ហាមិនចាញ់គ្នាប៉ុន្មានដែរ។

      « មួយប៉ុស្តិ៍ចុងក្រោយ សូមអ្នកទាំងពីរថើប
គ្នាបន្តិចបានទេ? » គ្រាន់តែលឺហើយ ម្នាក់ៗបើកភ្នែកធំៗ មិនមែនពួកគេមិនធ្លាប់តែឲ្យថើបគ្នាទាំងមានមនុស្សមកមើលមិនត្រឹមតែប៉ុណ្ណោះនៅមាន
ការថតទៀត អ្នកណាមិនអៀននោះ?

      « បាទបាន! អ៊ុប... » និយាយចប់ភ្លាមរាងតូចក៏ទាញផ្ទៃមុខរបស់ថេយ៉ុងមកថើបបបូរមាត់របស់គេតែម្តង ដឹងស្រាប់ហើយថារឿងលួចថើបថេ
យ៉ុងនេះជុងគុកជំនាញប៉ុណ្ណា តែថេយ៉ុងមិនអាចឡើយ នាយសុភាពពេកហើយ មកឲ្យធ្វើចឹងៗអីគឺនាយធ្វើមិនបានដាច់ខាត គ្មានភាពក្លាហានសោះនិងរឿងបែបនិង មិនដូចជុងគុកឡើយ។

      « អូខេ! រួចរាល់ហើយ អ្នកទាំងពីរអាចសម្រាកបាន »

      ភូមិគ្រឹះ៚

      ត្រលប់មកកាន់ភូមិគ្រឹះរបស់ថេយ៉ុងវិញ នេះក៏យប់ណាស់ទៅហើយ ទម្រាំតែគ្រប់យ៉ាងរួចរាល់ ល្វើយអស់កម្លាំងខ្លាំងណាស់ ជាពិសេសគឺជុងគុកគេមិនសូវដែលធ្វើកិច្ចការយប់ប្រលប់ដូចជាថេយ៉ុងបែបនេះទេ។

      « បងថេយ៍! បងជាអ្នកឲ្យគេរៀបចំតើពិតទេ? » មកដល់បន្ទប់គេងរបស់ថេយ៉ុង អ្នកទាំងពីរបានងូតទឹកសម្អាតខ្លួនផ្លាស់សម្លៀកបំពាក់គេងយប់រួច
ជាស្រេច គេស្រាប់តែសួរទៅថេយ៉ុង ព្រោះថានៅលើគ្រែមានស្រទាប់ផ្កាកុលាបពណ៌ក្រហមស្រស់មានរូបរាងជារវង្វង់បេះដូង និងមានពន្លឺទៀនដុតបំភ្លឺបន្ទប់ទាំងមូលស្រាលៗ ធ្វើឲ្យផ្ទៃបន្ទប់ទាំង
មូលកាន់តែរ៉ូមេនទិចសម្រាប់គូរស្នេហ៍រឺហៅថាប្តីប្រពន្ធដែលទើបតែរៀបការហើយថ្មីថ្មោង។

      « មែនហើយ! បងបានឲ្យប៊យរៀបចំជា
ពិសេស រឺអូនមិនពេញចិត្ត? » ថេយ៉ុង ចូលមកក្រសោបចង្កេះរបស់រាងតូចពីក្រោយ និយាយ
ស្រាលៗក្បែរត្រចៀករបស់គេ ធ្វើឲ្យសាមីខ្លួនព្រឺសម្បុរមិនស្ទើរ មិននឹកស្មានថាថេយ៉ុងជាមនុស្សសុីអារម្មណ៍បែបនេះ ឃើញមិនចេះថើបតែក៏មិនប្រាកដថារឿងផ្សេងនាយមិនជំនាញឯណា?

🚫MY BOSS🚫 (ចប់)Where stories live. Discover now