« យ៉ាងម៉េចហើយហត់ដែរទេ? » រាងក្រាស់សួរទៅកាន់រាងតូចបន្ទាប់ពីដោះស្រាយបញ្ហារួច
រាល់អស់ មួយថ្ងៃនេះរាងតូចមានរឿងមិនឈប់មិនឈរ ទើបនាយបារម្ភខ្លាចថាគេហត់និងរឿងគ្រប់
យ៉ាងបែបនេះ។« មិនហត់ទេ ឲ្យតែមានបងនៅក្បែរខ្ញុំគ្រប់
ពេល » ជុងគុក ផ្តល់ស្នាមញញឹមទៅកាន់ប្តីរបស់គេ មិនថាគេមានរឿងអ្វីនោះទេ តែងតែមានវត្ត
មានរបស់ថេយ៉ុងនៅជាមួយគេគ្រប់ពេលវេលា មាននាយនៅចាំការពារចាំផ្តល់ស្នាមញញឹមផ្តល់កម្លាំងចិត្តឲ្យគេគ្រប់ពេល គេមិនសុំអ្វីច្រើនទៀតនៅទេក្រៅពីមានថេយ៉ុងនៅជាប់ខ្លួនគេរហូតនោះ។« អរគុណបងណាស់បងថេយ៍ បើសិនជាគ្មានបងចាំការពារអូនទេមិនដឹងថាពេលនេះអូនត្រូវពួកគេធ្វើបាបប៉ុន្មានដងប៉ុន្មានសារនោះទេ » រាងតូចលើកដៃរបស់ខ្លួនក្រសោបកញ្ចឹងករបស់រាងក្រាស់មុននិងផ្តេកក្បាលលើទ្រូងមាំរបស់នាយនិយាយគ្រប់យ៉ាងទៅកាន់គេ បើមិនបានថេយ៉ុងចាំការពារគេនោះទេមិនដឹងថាពេលនេះជុងគុកនិងជួបអ្វីឡើយមកលើជីវិតរបស់គេ។
« អរគុណបងធ្វើអី? យ៉ាងណាបងត្រូវតែជួយអូនស្រាប់ហើយ ព្រោះអូនជាមនុស្សដែលបងស្រលាញ់ ជាប្រពន្ធរបស់បង បងមានតួនាទីមើល
ថែប្រពន្ធរបស់បងមិនឲ្យគេធ្វើបាបជារឿងត្រឹមត្រូវហើយ សឺត » រាងក្រាស់ក៏មិនភ្លេចយកដៃរបស់គេអង្អែលខ្នងរាងតូចស្រាលៗដោយភ្ជាប់ជាមួយនិងស្នាមថើបលើសក់ទន់រលោងនោះមួយខ្សឺតផងដែរ
។« អូនគ្រាន់តែចង់អរគុណបងនិងណា »
« ប្តូរពីរពាក្យអរគុណទៅជាអ្វីផ្សេងទើបបងទទួល »
« បងចង់បានអីនិយាយមកអូនឲ្យបានគ្រប់
យ៉ាង » រាងតូចសម្លឹងមើលមុខរបស់នាយភ្លឹសៗរងចាំស្តាប់ចម្លើយចេញពីមាត់របស់គេ មិនថាថេយ៉ុងហាមាត់សុំអ្វីពីគេនោះទេគេនិងឲ្យគ្រប់យ៉ាងឲ្យតែរបស់នោះមិនហួសពីសន្ថតភាពរបស់គេ។« អូនប្រាកដជាធ្វើបានស្រាប់ហើយ » ថេយ៉ុង ញញឹមខិលដែលស្នាមញញឹមនេះធ្វើឲ្យរាងតូចភ័យបន្តិចអរបន្តិចយ៉ាងម៉េចក៏មិនដឹង តាមក្រសែភ្នែកដែលគេសម្លឹងមើលទៅនាយចំនោះអាចឲ្យគេស្មានបានថានាយចង់បានអ្វីពីគេ ហើយ
ក៏គ្មានរឿងណាក្រៅពីរឿងប្តីប្រពន្ធដែលគេចូល
ចិត្តធ្វើនៅពេលយប់នោះដែរ។