part32. ចាកចេញ!!

809 62 1
                                    


ល្ងាច៚

ពេលល្ងាចក៏បានមកដល់ អ្នកប្រុសនៅក្នុងភូមិគ្រឹះមួយនេះគ្មានអ្នកណាម្នាក់ចេញពីបន្ទប់គេងរបស់ខ្លួនឡើយ រាងតូចគេងនៅលើគ្រែទាំងគ្មានវិញ្ញាណ កែវភ្នែករបស់គេដាមដោយទឹកភ្នែកមិន
បាត់ គេសម្ងំយំនឹកឃើញរឿងរ៉ាវដែលបានកើត
ឡើងរវាងគេជាមួយនិងថេយ៉ុងមិនឈប់

មិននឹកស្មានថាពេលវេលាដែលគេមានក្តីសុខតិចយ៉ាងនេះ ក្តីសុខដែលគេធ្លាប់មានគ្រាន់តែជាក្តី
សុខក្លែងក្លាយតែប៉ុណ្ណោះ នឹកឃើញពេលណាស្រណោះអាណិតខ្លួនឯងជាពន់ពេក ដែលត្រូវមនុស្សខ្លួនស្រលាញ់បោកប្រាស់អារម្មណ៍ម្តងហើយម្តងទៀត។

ក្រាក៚

«ជុងគុក! ងើបឡើង បងបានយកបបរមកឲ្យអូន ញាុំអីបន្តិចទៅអូនមិនទាន់មានអ្វីចូលពោះតាំងតែពីព្រឹកមកម្លេះ» សម្លេងបើកទ្វារបានបន្លឺឡើង ពាំនាំនូវរាងកាយកម្លោះម្នាក់ចូលមកខាងក្នុងព្រមជាមួយនិងថាស់តូចមួយដែលមានចានបបរមួយនៅក្នុងនោះផងដែរ។

ថេយ៉ុងនិយាយទៅកាន់រាងកាយតូចដែលកំពុងតែគេងដណ្តប់ភួយបែរខ្នងចេញពីគេ ដោយមិនសម្លឹងមើលមុខរបស់គេឡើង មួយម៉ាត់ក៏មិនតបតវាចា ប្រហែលជានៅខឹងស្អប់គេដោយសារ
តែរឿងពីព្រឹកមិញនេះមិនទាន់បាត់។

«មោះបងបញ្ចុក» ឃើញរាងតូចមិនមាត់ ថេយ៉ុងមានតែដួសបបរមួយស្លាបព្រាបញ្ចុករាងតូចតែប៉ុណ្ណោះ ក៏ប៉ុន្តែរាងតូចមិនព្រមញាុំ បែរជារុញស្លាបព្រាដែលមានបបរនោះចេញពីមុខរបស់គេទៅវិញ។

«អឹម» ថេយ៉ុង មិនមាត់ដោយអស់ជម្រើសខ្លាំងពេក ទើបនាយយកបបរមួយស្លាបព្រានោះ ដាក់ក្នុងមាត់របស់ខ្លួនឯង ទើបទាញរាងកាយតូចឲ្យមកខាងក្រោមបន្តិច ចាប់ផ្តើមថើបមាត់របស់គេដើម្បីបញ្ចូលបបរមួយស្លាបព្រានោះ ដោយមាត់ទល់មាត់ មានតែធ្វើបែបនេះ ទើបរាងតូចអាចមានអាហារចូលទៅក្នុងក្រពះបានខ្លះ។

ផាច់៚
«ធ្វើឆ្កួតស្អីរបស់លោកនិង? អ្ហឹក ខ្ញុំមិនញាុំ មិនសុីរបស់លោកទាំងអស់ អ្វីក៏ដោយឲ្យតែជារបស់លោក ខ្ញុំមិនចង់ពាក់ព័ន្ធ អ្ហឹក» ម្រាមដៃតូចលើកឡើងទះកំភ្លៀងរបស់ថេយ៉ុងមួយដៃ មើល
ឃើញស្នាមម្រាមបានយ៉ាងច្បាស់

🚫MY BOSS🚫 (ចប់)Where stories live. Discover now