part9. អេតាសុីវិល!!

1.1K 73 0
                                    


      « រៀបការនិងបងណា » ថេយ៉ុង ក្រសោបរាងតូចក្នុងរវង្វង់ដៃដ៏កក់ក្តៅមិនប្រែ ហើយក៏មិនភ្លេចនិយាយអ្វីដែលគេបានរៀបចំទុក នេះរឺដែល
គេបានប្រាប់ឲ្យប៊យធ្វើតាមអ្វីដែលគេចង់បាននៅថ្ងៃស្អែកនេះ?

      « បងថេយ៍ បង-បងនិយាយអ្វីនិង? » រាងតូចងើបមុខសម្លឹងមើលថេយ៉ុងទាំងមានទឹកភ្នែកដក់ជាប់រវង្វង់ភ្នែកដដែល គេលឺថាថេយ៉ុងចង់ឲ្យគេរៀបការជាមួយ ថេយ៉ុងនិយាយបន្លំជាមួយនិងអារម្មណ៍របស់គេទេដឹង?

      « ដូចដែលឯងស្តាប់លឺ រៀបការនិងបង បងនិងមើលថែឯងឲ្យបានល្អពីពួកដែលមានបំណងមិនល្អ ពេលនោះឯងនិងបាននៅក្បែរបងគ្រប់
ពេល ពួកគេក៏មិនហ៊ានធ្វើអ្វីបងដូចគ្នា » ថេយ៉ុង និយាយហេតុផលឲ្យគេបានយល់ កាលដែលគេធ្វើ
បែបនេះក៏ព្រោះតែគេមានហេតុផលបែបនេះ គេចង់ការពាររាងតូចឲ្យបានល្អ មើលថែឲ្យដូចសម្តីដែលធ្លាប់និយាយ មិនថារាងតូចមិនត្រូវជាអ្វីនិងគេពីមុនមកក៏ដោយ គេចង់ឲ្យរាងតូចមានសុវត្ថិភាព គ្មានអ្នកណាមួយហ៊ានធ្វើបាបទៀតនៅពេលដែល
គេក្លាយជាប្រពន្ធរបស់គីមថេយ៉ុងហើយ។

      « ក៏ប៉ុន្តែបងនិងខ្ញុំពួកយើងមិនបានស្រលាញ់គ្នា ហើយខ្ញុំក៏ជាប្រុស បងមិនខ្មាស់គេទេរឺដែលត្រូវមករៀបការជាមួយនិងខ្ញុំដូច្នេះ? ការរៀបការមិន
មែនជារឿងលេងសើច វាជារឿងរបស់មនុស្សពីរនាក់ដែលគេស្រលាញ់គ្នា បើរឿងនេះធ្វើឡើងដោយមិនចេញពីក្តីស្រលាញ់ ពិធីបែបនេះក៏មិនអាចកើតឡើងបានឡើយបងថេយ៍ » រាងតូចដក
ខ្លួនចេញនិយាយអ្វីដែលជាការពិត ពួកគេមិនបានស្រលាញ់គ្នា ទោះបីជាជុងគុកមានអារម្មណ៍ល្អៗជាមួយនិងថេយ៉ុងពិតមែនពេលដែលនៅក្បែរ តែថេយ៉ុងមិនបានគិតដូចគេឡើយ នាយជាអ្នកណា? អ្នកក្នុងប្រទេសនេះបានស្គាល់គ្រប់គ្នា នាយប្រាកដ
ជាត្រូវអាម៉ាស់មុខដែលត្រូវមករៀបការជាមួយនិងមនុស្សប្រុសបែបនេះ គេមិនអាចមកបំផ្លាញអនាគតរបស់ថេយ៉ុងបានឡើយ។

      « បងយល់គ្រប់យ៉ាងនូវអ្វីដែលបងនិយាយចេញទៅជុងគុក ពួកយើងត្រូវស្វែងយល់ពីគ្នាជា
មុនសិន ហើយបងនិងបើកចិត្តរបស់បងដើម្បីទទួលយកឯងមកធ្វើជាភរិយាស្របច្បាប់របស់បង » កាលដែលថេយ៉ុងធ្វើបែបនេះ មិនមែនព្រោះតែចង់ការពារ អាចថាគេក៏មានចិត្តទៅលើរាងតូចតែគ្រាន់តែមានបន្តិចបន្ទួច បើសិនជាគេស្វែងយល់ឲ្យបានច្រើន ប្រាកដជាស្រលាញ់ដកចិត្តមិនរួចឡើយ ថេយ៉ុងមិនធ្លាប់មានអ្នកណាពីមុនមក គេប្រាកដជាអាចស្រលាញ់ជុងគុកបានយ៉ាងងាយ ដោយសារតែភាពគួរឲ្យស្រលាញ់របស់ជុងគុក ធ្វើ
ឲ្យបេះដូងរបស់ថេយ៉ុងក៏រង្គោះរង្គឺម្តងៗដូចគ្នា។

🚫MY BOSS🚫 (ចប់)Where stories live. Discover now