ភូមិគ្រឹះគីម៚« ហើុយ!! ហត់ខ្លាំងណាស់ » រាងតូចទម្លាក់ខ្លួនគេងនៅលើពូកដោយក្តីហត់នឿយយ៉ាងខ្លាំង បន្ទាប់ពីបានមកពីកន្លែងហាត់វៃមិញនេះអស់រយះពេលជាយូរគួរសម គេមិនដែលវាយគ្នាបែបនេះពីមុនមកទេ ទើបពេលនេះបាក់កម្លាំងឈឺដៃជើងឈឺពេញមួយតួខ្លួនតែម្តង។
« ដោះសម្លៀកបំពាក់ចេញទៅ អាងនិងបានងូតទឹក បងបានលាយទឹកក្តៅឲ្យអូនងូតរួចហើយ និងបានស្រួលខ្លួន » ថេយ៉ុង ដើរចេញពីបន្ទប់ទឹកវិញដោយមិនភ្លេចនិយាយប្រាប់ គិតទៅរាងតូចសំណាងខ្លាំងណាស់ដែលមាននាយនៅក្បែរ គេមនុស្សប្រុសទេតែចេះការងារដូចជាមនុស្សស្រី ទាំងដែលនេះគឺជាតួនាទីប្រពន្ធដូចជាគេទៅវិញទេគួរជាអ្នកធ្វើ មិនមែនថេយ៉ុងឡើយ។
« បងក៏មកពីហត់ដូចគ្នា អញ្ចឹងងូតពីរនាក់តែម្តងទៅ » ថេយ៉ុង ងក់ក្បាលព្រោះជុងគុកនិយាយត្រូវ ទើបនាយដោះសម្លៀកបំពាក់ចេញពីខ្លួនហើយយកកន្សែងពោះគោមករុំត្រឹមល្វែងក្រោមដើរចូលបន្ទប់ទឹកដែលមានរាងតូចចូលមុនរួចជាស្រេច។
« ស្រួលខ្លួនខ្លាំងណាស់ » រាងតូចអង្គុយពី
លើខ្លួនប្រាណរបស់ថេយ៉ុងដោយផ្អែកស្មារដេកនៅលើដើមទ្រូងហាប់ណែនរបស់នាយ ទាំងដែលខ្លួនប្រាណរបស់គេនៅពេលនេះគឺទទេស្អាតគ្មានអ្វីជាប់ខ្លួនដោយសារតែដោះចេញដើម្បីងូតទឹក។« បងថេយ៍ម៉េចក៏មិននិយាយអ្វីអញ្ចឹង? រឺមួយក៏ទឹកក្តៅពេក ចង់ឲ្យខ្ញុំបន្ថយបន្តិចដែរទេ? » អង្អុយមួយសន្ទុះធំហើយលឺតែសម្លេងដែលខ្លួនបាននិយាយ ចំណែកឯថេយ៉ុងស្ងាត់ជ្រាបតែម្តង នាយកើតអ្វីទើបមិននិយាយស្តីបែបនេះ? ធ្វើឲ្យគេបារម្ភខ្លាំងហើយ។
« ប៉ុណ្នឹងបានហើយមិនចាំបាច់បន្ថយទេ »
« បងកើតអីមែនទេ ហេតុអ្វីក៏មិននិយាយរឺមិនសូវស្រួលខ្លួន? អេរ! ខ្លួនមិនក្តៅទេ តែម៉េចក៏
មិននិយាយជាមួយនិងខ្ញុំបែបនេះ? » រាងតូចរើខ្លួនទៅមុខ ងាកចុះងាកឡើងព្រោះបារម្ភពីថេយ៉ុង នាយចូលចិត្តធ្វើអ្វីមិនមាត់ខ្លាំងណាស់ ដូចពីម្សិល
មិញនេះអញ្ចឹង ឃើញធម្មតាទេស្រាប់តែមកសន្លប់ធ្វើឲ្យគេភិតភ័យមិនស្ទើរ ដល់ឥលូវមិននិយាយហើយធ្វើខ្លួនស្ងៀមៗបែបនេះទៀត គេខ្លាចថានាយឈឺដូចថ្ងៃមុន។