part34. លោតចុះ!!

747 48 0
                                    


«អ្ហឹក ខ្ញុំនិងបងថេយ៍មិនបានធ្វើបាបឯងឡើយ ព្រោះតែឯងទៅវិញទេ ជីវិតរបស់យើងទាំង
ពីររស់នៅបានល្អខ្លាំងណាស់ បើមិនមានវត្តមានរបស់ឯងទាំងពីរចូលមកទេ យើងក៏មិនក្លាយជាបែបនេះ ដូច្នេះហើយឈប់ដើរបន្ទោសគេទៀតទៅ ព្រោះឯងជាអ្នកសាងវាឡើយដោយខ្លួនឯង អាយយ»

«ឈប់និយាយយកល្អតែខ្លួនឯងទៀតទៅ ព្រោះតែប្តីរបស់ឯងនិងហើយទើបជីវិតរបស់យើងដុនដាបដល់ថ្នាក់នេះ វាតាមបំផ្លាញយើងគ្រប់យ៉ាង ឯងមិនឃើញពីសភាពដែលយើងរស់នៅរាល់ថ្ងៃនេះទេហ្ហេស? ផ្ទះក៏គ្មាន ប្រៀបដូចជាអ្នកសុំទានដែលគ្មានកន្លែងជ្រកកោន គ្រប់យ៉ាងព្រោះតែប្តីរបស់ឯងតែម្នាក់» រាងតូចសម្លឹងមើលគ្រប់យ៉ាងទាំងឈឺក្បាលសឹងបែក ដូមីនកាន់តែនិយាយ គេកាន់តែឈឺចាប់ខ្លាំង នាយសង្កត់កម្លាំងដៃមិនប្រណីដល់គេដែលកំពុងតែហូរទឹកភ្នែកមក
សស្រាក់ឡើយ។

«អ្ហឹក ហឹក ខ្ញុំឈឺ លែងខ្ញុំទៅ ខ្ញុំឈឺណាស់» ព្រោះតែភាពឈឺចាប់ដែលដូមីនបានផ្តល់ឲ្យ ទើបរាងតូចសុខចិត្តនិយាយអង្វរកឲ្យនាយលែង បើកុំ
តែដៃជាប់ចំណង គេក៏មិនបណ្តោយឲ្យប្រុសម្នាក់នេះធ្វើបាបគេបានងាយៗឡើយ គេប្រាកដជាតដៃតាមអ្វីដែលថេយ៉ុងបានបង្រៀនគេពីមុនមកជាមិន
ខានឡើយ។

«ឈឺក៏ល្អហើយ ព្រោះយើងចូលចិត្ត បើសិន
ជាប្តីរបស់ឯងមកឃើញឯងនៅក្នុងសភាពបែប
នេះ យើងពិតជាមានក្តីសុខខ្លាំងណាស់ បន្តិចទៀតវាប្រាដកជាមកលុតជង្គង់ចុះអង្វរកយើងឲ្យដោះ
លែងឯងជាមិនខាន គិតទៅក៏មានក្តីសុខបាត់ទៅហើយ ហាសហា» មនុស្សប្រុសចិត្តខ្មៅបន្លឺសម្លេងសើចក្រោមទុកសោករបស់អ្នកដទៃ គេកាន់តែច្របាច់ដើមដៃរាងតូចបន្ទាប់ពីលែងសក់ក្បាល ភាពឈឺចាប់ទឹកភ្នែកហូរយំគ្មានសម្លេងកាន់តែខ្លាំងឡើង។

ពេលនេះគេខ្លាច គេចង់ជួបមុខរបស់ថេយ៉ុងខ្លាំងណាស់ តែគួរឲ្យស្តាយដែលពួកគេបែកគ្នាហើយ នាយគ្មានថ្ងៃមកជួយគេឡើយ ព្រោះនាយមិនបានខ្វល់ខ្វាយជាមួយប្រុសដូចជាគេទៀតឡើយ គ្រប់យ៉ាងត្រូវបញ្ចប់ត្រឹមនេះហើយតើពិតទេ?

«ដោះលែងយើងទៅ ទោះបីជាឯងធ្វើបាបយើងដល់ស្លាប់ទៀតក៏បងថេយ៍គ្មានថ្ងៃមករកឯងឡើយ»

🚫MY BOSS🚫 (ចប់)Where stories live. Discover now