part5. ការពារ!!

1.1K 84 0
                                    

   
    « ប៉ារៀបចំរួចហើយ កូនឆាប់នាំវាទៅបន្ទប់ទៅ » លោកចន និយាយជាមួយនិងដូមីនបន្ទាប់ពីជុងគុកមិនដឹងអី ភ្នែកគេនៅបើកគ្រាន់តែកម្លាំង
កំហែងគឺគ្មាននោះទេ។

      « បាទប៉ា » ដូមីន ងក់ក្បាលទើបបីជុងគុកយកទៅបន្ទប់របស់គេ។ គ្រាន់តែបើកទ្វារចូលមកភ្លាម គេស្រាប់តែសម្លឹងមើលកាមេរ៉ាដែលបានលួចទុកនៅក្បែរគ្រែដេក នេះបញ្ជាក់បានថាពួកគេគឺបានរៀបគម្រោងការណ៍មួយនេះឡើងដើម្បីធ្វើបាបជុងគុកតើពិតទេ?

      ពិតណាស់! ព្រោះថាគ្រប់យ៉ាងជុងហ្វាជាអ្នករៀបចំ ដោយឲ្យប៉ារបស់គេហៅជុងគុកមកផ្ទះធ្វើ
ជាចង់និយាយជាមួយ បន្ទាប់មកក៏ដាក់ថ្នាំឲ្យគេផឹកនៅក្នុងកែវទឹក បន្ទាប់មកទៀតក៏ឲ្យដូមីនរៀបចំចាត់ការលើខ្លួនប្រាណរបស់ជុងគុកដោយបានដាក់កាមេរ៉ាលួចលាក់ថតពីសកម្មភាពរបស់អ្នកទាំងពីរ រួចហើយក៏យកក្លីបមួយនោះទៅគម្រាមជុងគុកឲ្យយកលុយពីថេយ៉ុងមកដោះដូរនៅរូបភាពរបស់គេ ពេលនោះពួកគេក៏បានលុយចាយច្រើនរាប់លានមិនខាន។

      « បងសុំទោសណាជុងគុក » នាយដាក់រាងតូចលើពូកថ្នមៗ មុននិងប្រលេសឡេវអាវរបស់គេចេញបង្ហាញឲ្យឃើញនៅឆ្អឹងដងកាំបិតសរលោងស្អាតមិនចន្លោះ ជុងគុកមានរូបរាងស្អាតយ៉ាងនេះហេតុអ្វីក៏គេមិនដែលដឹងពីមុនមក?

      កុំថាតែមានអីៗជាមួយគ្នា សូម្បីតែថើបក៏គេមិនដែលបានថើបជុងគុកផង ជាសង្សារនិងគ្នាបីឆ្នាំពិតមែន តែគេបានត្រឹមតែប៉ះដៃប៉ុណ្ណោះ ដូច្នេះ
ហើយបានជាគេបែកពីជុងគុកមករកជុងហ្វាជាបងបង្កើតរបស់ជុងគុកនោះ មកពីជុងគុកកំណាញ់ខ្លួនស្ងួនចំណីទៅវិញទេទើបគេទ្រាំមិនបាន គេជាប្រុសជាច្បាស់ជាមានចំណង់ផ្លូវភេទមិនខានឡើយ។

      « ហឹម..លែង..លែងខ្ញុំ... » រាងតូចមានស្មារតីឡើងវិញ តែកម្លាំងរបស់គេគ្មាននោះទេ បានជាគេមិនអាចរុញដូមីនឲ្យចេញពីកញ្ចឹងករបស់គេ ព្រោះ
តែពេលនេះគេអាចដឹងបានថាដូមីនប្រាកដជាមាន
គំនិតអាក្រក់មកកាន់គេមិនខាន តែពេលនេះវាហួសហើយ គេមិនដឹងថាអាចគេចរួចដូចលើកមុនទៀតរឺក៏អត់ទេ។

🚫MY BOSS🚫 (ចប់)Where stories live. Discover now