part8. ភ័យខ្លាច!!

951 83 0
                                    

     
      យប់កណ្តាលអាត្រាតនៅភូមិគ្រឹះរបស់ត្រកូលចនមួយកន្លែង ក្នុងបន្ទប់មួយ ដែលមានពន្លឺភ្លើងពណ៌ស្រាលៗបែបផ្កាឈូក ត្រឹមឃើញដូច្នេះ
យើងក៏អាចស្មានបានថាជាបន្ទប់របស់មនុស្សស្រីទៅហើយ ពិតណាស់! ព្រោះថានេះគឺជាបន្ទប់របស់ជុងហ្វាបងស្រីរបស់ជុងគុកត្រូវជាសង្សាររបស់
ដូមីននិងជាកូនបង្កើតរបស់លោកចនផងដែរ។

      « ហឹម! ដូមីនបងត្រលប់មកពីធ្វើការវិញហើយហ្ហេស? ហេតុអ្វីក៏សក់របស់បងដុះលឿនបែបនេះ? » ជុងហ្វា ប្រែខ្លួនទៅមកនៅលើគ្រែ
ដេករបស់នាង មុននិងលើកដៃឱបប្រុសម្នាក់ដូច
ដែលនាងទម្លាប់ឱបដូមីនពីមុនមក ព្រោះគិតថានេះគឺជាដូមីន តែក៏អត់ឆ្ងល់មិនបានកាលដែលនាងលើកដៃចាប់សក់របស់គេមានអារម្មណ៍ថាវែងខុស
ប្លែកជាងពីមុនមក ត្រឹមមួយថ្ងៃដែលនាងមិនបានឃើញគេ មិននឹកស្មានថាដូមីនដុះសក់លឿនដូច្នេះទៅវិញ។

      « អាយយ...ឯងជាអ្នកណាហេតុអ្វីមកដេកនៅលើគ្រែរបស់យើងបាន? » នាងស្រាប់តែភ្ញាក់ក្រញាងខ្លួនបន្ទាប់ពីបើកភ្នែកមើលដើម្បីឲ្យអស់ការសង្ស័យ តែអ្វីដែលនាងបានឃើញគឺមនុស្សប្រុសរូបរាងខ្មៅម្នាក់ដែលមានសក់វែងហើយក៏ក្រញាញ់ថែមទៀត រូបរាងដូចជាពពួកចោរសមុទ្រ ម៉េចក៏គេអាចមកដេកនៅលើគ្រែរបស់នាងបាន ហេតុអ្វីក៏ប្រុសម្នាក់នេះមិននិយាយជាមួយនាងទាំងដែលនាងស្រែកសឹងតែបែកបំពង់កទៅហើយ រឺមួយក៏គេសន្លប់បាត់ស្មារតីទៅហើយ?

      ក្រាក៚

      « ចន ជុងហ្វា នេះអូនហ៊ានដេកជាមួយនិងប្រុសផ្សេងពេលដែលបងមិននៅផងហ្ហេស? ផាច់ » ចៃដន្យអីដូមីនក៏បើកទ្វារមកឃើញសភាពរបស់នាងពេលនេះល្មម នាយទះនាងមួយកំភ្លៀងខឹងចិត្តដែលនាងលួចក្បត់គេពេលដែលគេមិននៅផ្ទះ ទោះបីជាខោអាវរបស់នាងនិងប្រុសម្នាក់នោះនៅដដែលក៏ដោយ គេជឿអ្វីដែលគេមើលឃើញនិងភ្នែក។

      « មិនពិតទេដូមីន អូនមិនដឹងថាវាមកនៅក្នុងបន្ទប់របស់យ៉ាងម៉េចឡើយ » ជុងហ្វា ព្យាយាមបដិសេធដើម្បីរកយុត្តិធម៌ឲ្យខ្លួនឯង នាងមិនបានធ្វើពិតមែន ហើយរឹតតែមិនអាចបើនាងក្បត់ដូមីនទៅយកប្រុសម្នាក់នេះដែលមានរូបរាងអាក្រក់ នាងធ្វើមិនបានឡើយ។

🚫MY BOSS🚫 (ចប់)Where stories live. Discover now