នៅក្នុងអាគារក្រុមហ៊ុនខ្ពស់ផុតពីដីមួយកន្លែង បានបង្ហាញឲ្យឃើញនៅទេសភាពទាំងមូលធំជាងគេក្នុងទីក្រុងសេអ៊ូល ផ្ទៃបន្ទប់ធ្វើការនីមួយៗរៀប
ចំឡើងបានល្អឥតខ្ចោះ មានទំហំធំទូលាយមិនពិបាកក្នុងការធ្វើការនោះទេ ហើយអាគារមួយនេះក៏ជាអាគាររបស់ថេយ៉ុងដូចគ្នា។« មិនខុសទេបើសិនជាលោកព្រមចូលហ៊ុនជាមួយខ្ញុំនោះ ខ្ញុំសន្យាថានិងធ្វើឲ្យកិច្ចការរបស់យើងទាំងពីររីកចម្រើនទៅមុខថែមទៀត » ជុងហ្វា ហុចកិច្ចសន្យាឲ្យទៅអ្នករួមហ៊ុនម្នាក់ តែប្រុសម្នាក់នោះមិនទាន់ឆ្លើយយល់ព្រមនោះទេ ប្រហែល
ជាកំពុងតែគិតអ្វីមួយ។« ការនាំចេញស្រាក្រហមមួយជើងក្រោយ
នេះមានការចំណេញរាប់លាន បើលោកដាក់ទុនជាមួយខ្ញុំ លោកនិងចំណេញទ្វេរគុណនិងពីរឯណោះ » ដូមីន ជួយនិយាយលួងលោមបន្ថែមទៀត បើសិនជាគេបានប្រុសម្នាក់នេះមករួមហ៊ុនជាមួយនោះ ការងាររបស់គេក៏រីកចម្រើនបានមួយកម្រិត ព្រោះថាមួយរយៈនេះក្រុមហ៊ុនរបស់គេធ្លាក់
ចុះដុនដាបខ្លាំងណាស់ ត្រូវការជំនួយដើម្បីស្តារវាឲ្យដំណើរការឡើងវិញ។« ខ្ញុំក៏យល់ថាល្អ » លោកសីុង ជាដៃគូររួមហ៊ុនជាមួយនិងក្រុមហ៊ុនល្បីៗជាច្រើន ហើយក៏មិនចម្លែកដែលក្រុមហ៊ុនរបស់ត្រកូលចនចង់រួមហ៊ុនជាមួយនិងលោក ព្រោះថាការដែលនរណាម្នាក់បានរួមហ៊ុនជាមួយនិងលោកសុីងនោះ អាជីវកម្មរបស់ក្រុមម្នាក់នោះនិងរីកចម្រើនខ្លាំងគួរឲ្យកត់
សម្គាល់។រីង៚រីង៚
« អាឡូ! ហាស៎? អូខេ! ខ្ញុំនិងចេញទៅឥលូវនេះ » លោកសុីង ដាក់ទូរស័ព្ទចុះទាំងមិនទាន់បានសុីញ្ញេឯកសាររួមហ៊ុនជាមួយជុងហ្វាដូមីននៅ
ឡើយទេ នេះបញ្ជាក់ថាគ្រប់យ៉ាងវារលាយអស់
ហើយតើពិតទេ?« ជិតនិងបានសម្រេចទៅហើយ អ្នកណាទៅខលមកកាត់ចង្វាក់របស់យើងបែបនេះ? » ជុងហ្វា និយាយដោយការក្តៅក្រហាយយ៉ាងខ្លាំង មិនងាយទេដែលបានជួបនិយាយជាមួយនិងលោកសុីងម្តងៗ គ្រប់យ៉ាងស្ទើរតែរលូន តែត្រូវមកកាត់ផ្តាច់ដោយសារតែសម្លេងទូរស័ព្ទទាំងមិនដឹងថាជាអ្នក
ណាខលមក។