part24. ទម្លាប់!!

609 54 2
                                    

     
     « បងសុំទោសជុងគុក »

      ក្រាក៚

      សម្លេងបើកទ្វារបានលឺឡើង ថេយ៉ុងងើបមុខយ៉ាងលឿនមុននិងស្ទុះឱបរាងតូចចូលក្នុងដៃ គេនឹក នឹករាងកាយមួយនេះខ្លាំងណាស់ នឹកមុខតូចក្រមិចមួយនេះ ចង់ឱបឲ្យណែនឲ្យសមចិត្តដែលគេមិនបានឱបពេញមួយយប់នោះ។

      « សុំទោស សុំទោសពិតមែន » ម្តងជាពីរដងជាច្រើនលើកដែលថេយ៉ុងនិយាយបែបនេះ ព្រោះ
តែគេខុសបានជាគេនិយាយ ហើយការដែលនិយាយនេះក៏មិនមានអ្នកណាមកបង្ខំក្រៅពីចិត្តរបស់គេខ្លួនឯង គេខុសគេនិងសុំទោស ចង់ឲ្យគេធ្វើអ្វីក៏ព្រមសម្រាប់ទោសកំហុសដែលគេបានសាងវាឡើង គេព្រមធ្វើដើម្បីរាងតូចទាំងអស់។

      « ហឹក បងមិននិយាយរកខ្ញុំ »
      « បងដឹង បងសុំទោស »
      « ហឹក បងស្រែកសម្លុតឲ្យខ្ញុំ »
      « បងខុសដែលធ្វើបែបនោះ បងសុំទោស »
      « បងដេញខ្ញុំចេញពីបន្ទប់របស់បង ហឹក »
      « បងគ្មានចេតនានោះទេ បងសុំទោសពិតមែនជុងគុក » រាងតូចកាន់តែនិយាយអ្នកដែលកាន់តែឈឺមិនមែនមានតែសាមីខ្លួននោះទេ ព្រោះថេយ៉ុងជាអ្នកដែលឈឺ គេឈឺព្រោះគេជាដើមហេតុដែលធ្វើឲ្យជុងគុកឈឺដល់ថ្នាក់នេះ គេសមនិងទទួលទង្វើរមួយនេះបំផុតហើយ សមហើយដែលជុងគុកមិនចង់និយាយជាមួយគេវិញនោះ។

      « ហេតុអ្វីមានរឿងអីមិនព្រមមកនិយាយគ្នា? ក្រែងបងធ្លាប់ប្រាប់ហើយមែនទេ មិនថាមានរឿងអ្វីក៏ដោយយើងត្រូវមកនិយាយមុននិងសម្រេចចិត្តធ្វើ តែបងខ្លួនឯងមិនគោរពសន្យានោះទេ ហឹក ឌឹបៗៗ » រាងតូចបន្តយំហើយក៏មិនភ្លេចលើកដៃដែលស្រាលដូចជាសំឡីគក់ខ្នងរបស់នាយតាមចិត្តខឹង។

      « បងសុំទោស វៃបងមកវៃឲ្យសមចិត្តរបស់អូន ព្រោះបងជាអ្នកខុស » រាងក្រាស់មិនរង្គើខ្លួនទៅណា ក្រៅពីឈរឲ្យរាងតូចធ្វើបាបគេតាមចិត្ត បើគេអស់ចិត្តហើយគេបាត់ខឹងនោះ មិនថាចង់វៃដល់ស្លាប់ក៏ថេយ៉ុងព្រម។

      « សន្យាបានទេហាមធ្វើបែបនេះទៀត ហឹក សន្យានិងអូនមក » ទីបំផុតជុងគុកក៏ចិត្តមិនដាច់ គេមិនអាចខឹងថេយ៉ុងបានយូរជាងនេះនោះទេ គេស្រលាញ់ថេយ៉ុង ស្រលាញ់ជាងជីវិតរបស់គេទៅ
ទៀត មានហេតុផលអីដែលគេមិនព្រមមើលមុខរបស់នាយនោះ? ត្រឹមតែមួយថ្ងៃដែលគេមិនបានឱបនាយគេឈឺចិត្តសឹងតែស្លាប់ទៅហើយ គេមិនអាចធ្វើចិត្តឲ្យខឹងនាយបានយូរជាងនេះនោះឡើយ
មិនអាចឡើយ។

🚫MY BOSS🚫 (ចប់)Where stories live. Discover now