« ឌឹប..អូយយ.. »« និយាយស្តីផ្តេសផ្តាស លោកឯងកើតឆ្កួតរឺក៏យ៉ាងម៉េច? » រាងតូចព្យាយាមរើខ្លួនម្តងជាពីរដងហើយនៅតែដូមីនមិនលែង ទើបជុងគុកប្រលេងមួយជង្គង់អុកចំប្រលោះភ្លៅរបស់ដូមីនធ្វើឲ្យគេដួលចុកឆ្អល់ព្រោះតែត្រូវចំណុចសំខាន់។
ឃើញគេមិនមាត់ៗមិនបានន័យដូចអ្វីដែល
ដូមីននិយាយនោះទេ ទាល់តែត្រូវបែបនេះហើយទើបនាយអាចស្វាងស្មារតីបន្តិច គេទើបតែរៀនតៃក្វាន់ដូមកទេ ដូច្នេះហើយមុននិងចង់ធ្វើអ្វីប្រយ័ត្នឈឺខ្លួនដូចជាពេលនេះមុននិងដើរចាកចេញទៅ ទុកឲ្យដូមីនដេកនៅនិងដីក្តោបប្រលោះភ្លៅតែម្នាក់
ឯង។« ចៅហ្វាយខ្ញុំថានិយាយជាមួយនិងអ្នកប្រុសតូចសិនទៅ យើងអាចជាយល់ច្រឡំក៏ថាបាន » ខ្សែភ្នែករាប់រយគូរដែលបានមើលឃើញពីសកម្ម
ភាពរបស់ជុងគុកជាមួយនិងដូមីននិយាយត្រូវរ៉ូវគ្នាមិញនេះ រួមចំណែកនោះក៏មានថេយ៉ុងដែលអង្គុយនៅក្នុងឡានសម្លឹងមើលឃើញពីចម្ងាយដូចគ្នា នាយស្តាប់លឺពីអ្វីដែលដូមីននិយាយថារាងតូចយល់ព្រមអភ័យទោសឲ្យគេ ទើបនាយបើកឡានចេញមកមិនបានស្តាប់និងមើលឲ្យចប់ចុងចប់ដើម ហើយក៏គិតថាពួកគេត្រូវគ្នាពិតប្រាកដមែន។« មិនចាំបាច់ទេ ពួកគេត្រូវគ្នាវិញគឺល្អហើយ »
« តែអ្នកប្រុសតូចជាប្រពន្ធរបស់ចៅហ្វាយណា ខ្ញុំថាមិនដូចអ្វីដែលយើងបានលឺក៏ថាបាន » ប៊យ គិតថារឿងនេះប្រាកដជាមិនប្រក្រតី ទើបគេព្យាយាមនិយាយបញ្ចុះបញ្ចូលថេយ៉ុង មានរឿងបែបនេះហេតុអ្វីក៏មិននៅនិយាយប្រឈមមុខចំពោះគ្នាទៅវិញទៅមក បែរជាគេចមុខពីជុងគុកហើយសម្រេចអ្វីគ្រប់យ៉ាងតែម្នាក់ឯងទៅវិញ។
« ត្រលប់ទៅភូមិគ្រឹះ »
« បាទ » ប៊យ គ្មានសិទ្ធិធ្វើអ្វីក្រៅពីស្តាប់តាម ថេយ៉ុងដូចជាចិត្តដាច់ខ្លាំងណាស់ ធ្វើដូចជានាយមិនស្រលាញ់ជុងគុកអញ្ចឹងបានជាមិនប្រតិកម្មពេលឃើញបែបនេះ រឺមួយក៏ដូចអ្វីដែលប៊យបានគិតមែន? បើស្រលាញ់គួរណាតែប្រចណ្ឌមិនមែនស្ងប់ស្ងាត់បែបនេះឡើយត្រូវទេ?...។