part3. គោរព!!

1.4K 99 0
                                    

   
     ឡានស៊េរីទំនើបម៉ាក់ល្បីចុងក្រោយបានបត់ចូលមកខាងក្នុងភូមិគ្រឹះគីមដ៏ធំស្គឹមស្កៃមួយកន្លែងដែលជាត្រកូលលំដាប់កូនអភិជន លឺតែពាក្យថាអភិជនក៏ដឹងថាមានទ្រព្យសម្បត្តិចាយវាយស្តុកស្តម្ភមិនខានឡើយ។ ផ្ទៃបរិវេណខាងមុខមានដាំដើមផ្កាធំតូចចម្រុះពណ៌ទុកកំសាន្តភ្នែក ដើមឈើពីមួយទៅមួយដាំចន្លោះគ្នាពេញបរិវេណភូមិគ្រឹះបង្កើតបានជាវាលស្មៅពណ៌បៃតងខៀវខ្ចីយ៉ាងស្រស់ស្អាត។

      មិនត្រឹមតែប៉ុណ្ណោះភូមិគ្រឹះមួយនេះក៏មានសួនច្បារសម្រាប់លំហែកាយ មានអាងហែលទឹកនៅជ្រុងម្ខាងនៃផ្ទះ អាចមើលឃើញអគារធំខ្ពស់ពីចម្ងាយបានថែមទៀតផង។ ផ្កាចម្រុះពណ៌បានដាំរៀបជាជួរ ក្លិនឈ្ងុយឈ្ងប់សាយភាយដល់ច្រមុះរបស់មនុស្សម្នាដែលមានវត្តមាននៅក្នុងភូមិគ្រឹះមួយនេះជាទីគាប់ចិត្ត។

      រាងកាយសង្ហាទម្លាក់ជើងចុះពីលើឡានដែលមានក្មេងតូចម្នាក់នៅក្នុងរង្វង់ដៃមិនប្រែទៅណាឡើយ កូនចៅចំណិតក៏បានបើកឡានយកទៅទុកនៅកន្លែងដើមមុននិងចូលទៅក្នុងផ្ទះក្រែងលោចៅហ្វាយនាយមានការហើយឲ្យបម្រើ។

      ថេយ៉ុងដាក់ឲ្យរាងតូចគេងនៅលើពូកថ្នមៗស្រាលដៃបំផុតដែលអាចធ្វើបាន នាយទាញភួយយកមកដណ្តប់ឲ្យគេបានត្រឹមត្រូវ មុននិងយកតេលេមកបន្ថយម៉ាសុីនត្រជាក់នៅក្នុងបន្ទប់ ព្រោះយប់នេះគឺត្រជាក់ស្រាប់...។

      ថ្ងៃថ្មី៚

      កន្លងផុតទៅ១២ម៉ោង នៅទីបំផុតថ្ងៃថ្មីក៏បានមកដល់ ពន្លឺព្រះអាទិត្យទាំងមូលបានរះបំភ្លឺនៅលើភពផែនដីដាស់មនុស្សម្នាឲ្យងើបទៅធ្វើការរៀងៗខ្លួន។ ក្រឡេកមកមើលក្មេងតូចដែលកំពុងតែគេងទាំងសម្លៀកមិនទាន់បានប្តូរកាលពីយប់មិញនេះនៅដដែលនូវឡើយទេ ត្របកភ្នែកស្តើងដែលមានរោមចិញ្ចើមងរក្រាស់ដូចជាគេពាក់ ព្យាយាមបើកឡើងសម្លឹងមើលពិដានទាំងលើកដៃបាំងភ្នែក មានអារម្មណ៍ថាពន្លឺភ្លើងនៅលើពិដានចាំងជះប៉ះទៅនិងភ្នែករបស់គេខ្លាំងណាស់។

      « ចាត់ការតាមនិងទៅ ហើយស្រាក្រហមក៏កម្ម៉ង់មកបន្ថែមទៀតមក យប់មិញនេះភ្ញៀវកក់អស់ហើយ អឹម! ធ្វើតាមដែលយើងប្រាប់ទៅ » ជុងគុក ងើបអង្គុយលើពូកសម្លឹងមើលគ្រប់យ៉ាងដែលនៅក្បែរខ្លួន ខ្សែភ្នែករបស់គេក៏ប្រទាក់ទៅនិងមនុស្សប្រុសម្នាក់ កំពុងតែនិយាយទូរស័ព្ទជា
មួយនិងអ្នកណាក៏មិនដឹង ដៃរបស់នាយម្ខាងស៊កចូលក្នុងហ៊ោប៉ាវខោ មើលពីចម្ងាយនិងចំហៀងនៃផ្ទៃមុខឃើញថាគេស្រស់សង្ហាមែនទែន។

🚫MY BOSS🚫 (ចប់)Where stories live. Discover now