នៅព្រឹកថ្ងៃបន្ទាប់ ជុងគុកអង្គុយសម្លឹងមុខរបស់ថេយ៉ុងដែលកំពុងតែគេងមិនព្រមក្រោកមកនិយាយជាមួយនិងគេឡើយ ម្រាមដៃតូចក្រសោបបាតដៃក្រាស់ដាក់នៅលើថ្ពាល់មិនព្រមដកចេញ កែវភ្នែកថ្លាយង់សម្លឹងមើលវង្សភ័ក្ត្ររបស់ថេយ៉ុងឥតព្រិច។«មួយថ្ងៃហើយ តើពេលណាទើបបងភ្ញាក់មកនិយាយជាមួយអូនទៅ? អូននឹកបងខ្លាំងណាស់ កុំគេងយូរពេកតើបានទេ?» ទឹកភ្នែកស្រក់ចុះមកជាហូរហែរ នឹកឃើញរឿងរ៉ាវរវាងគេជាមួយនិងថេយ៉ុងតាំងពីដើមមកដែលធ្លាប់សាងជាមួយគ្នាធ្វើឲ្យគេមិននឹកស្រណោះមិនបាន។
មុនដំបូងដែលថេយ៉ុងបានជួយគេកាលពីពេលដែលគេត្រូវមនុស្សប្រុសពីរនាក់រៀបនិងចាប់
រំលោភ បន្ទាប់មកទៀតថេយ៉ុងក៏បានជួយគេពេលដែលជុងហ្វាបានជួយមនុស្សឲ្យមកសម្លាប់គេ ហើយនៅពេលបន្ទាប់នាយក៏បានជួយគេកាលដែលជុងហ្វារុញគេទម្លាក់ទឹក ថេយ៉ុងបានជួយគេគ្រប់បែបយ៉ាងនាយជួយធ្វើឲ្យគេបានញញឹមនិងសើចសប្បាយរីករាយគ្រប់ពេល នៅក្បែរនាយជាពេលដែលគេមានសុវត្ថិភាពខ្លាំងបំផុត កក់ក្តៅណាស់ពេលបាននៅក្នុងរង្វង់ទ្រូងរបស់ថេយ៉ុង គេមិនគួរគិតអាក្រក់លើថេយ៉ុងឡើយរយះពេលប៉ុន្មានថ្ងៃមុន គ្រប់ទង្វើដែលថេយ៉ុងបានធ្វើមកលើគេកន្លងមកអាចបញ្ជាក់បានច្បាស់ណាស់ថាថេយ៉ុងគិតបែបណាមកលើគេ ព្រោះថេយ៉ុងស្រលាញ់ចង់ការពារគេពីពួកបំណងមិនល្អ។
កាន់តែគិតទឹកភ្នែកកាន់តែហូរ ព្រោះថេយ៉ុងល្អចំពោះគេពេកហើយ នាយធ្វើគ្រប់យ៉ាងមកលើគេទាំងគ្មានបានអ្វីមកវិញ ប៉ុន្តែចិត្តស្រលាញ់ទើបមិនរអ៊ូរមួយម៉ាត់ សុខចិត្តទ្រាំគ្រប់យ៉ាង តើជុងគុកអាចរកបុរសដែលល្អជាងថេយ៉ុងបានទេ? ប្រាកដ
ជាអត់ហើយ មានតែថេយ៉ុងទេដែលល្អចំពោះគេកន្លងមក។«ថេយ៉ុងយ៉ាងម៉េចហើយ?» កំពុងតែស្លុងអារម្មណ៍ជាមួយនិងអតីតកាលល្អៗ សម្លេងរបស់មនុស្សប្រុសម្នាក់ដែលមានរាងចំណាស់អង្គុយលើ
រទេះរុញចូលមកព្រមជាមួយនិងកូនចៅរបស់គាត់ រាងតូចងាកមើលតាមប្រភពសម្លេងមុននិងលើក
ដៃជូតទឹកភ្នែករបស់ខ្លួនឲ្យស្អាត។