រាងតូចមានជើងស្រឡូនស្អាតបោះដំណើរមកតាមដងវិថីនៅផ្លូវស្ងាត់ច្រងំម្នាក់ឯងទាំងដើរមិន
សូវជាត្រង់ផ្លូវប៉ុន្មានទេ ដោយសារតែគេផឹកអស់ច្រើនកែវខ្លាំងពេកទើបមានអារម្មណ៍ថាដូចជាវង្វេងវង្វាន់មើលមិនត្រង់ផ្លូវ។« ចាប់ចេញពីផ្ទះរបស់យើងទៅ »
« គេឈប់ស្រលាញ់ប្អូនហើយជុងគុក បងសុំគេហើយណា »
« បងឈប់ស្រលាញ់អូនហើយ អ្នកដែលបងស្រលាញ់គឺជុងហ្វាជាមនុស្សស្រីដែលបងចង់រៀប
ការជាមួយ »« ហឹក..ហឹក..អាមនុស្សអាក្រក់បងស្រីចិត្តខ្មៅ លោកប៉ាចិត្តអាប់ប្រៃយ៍ ហេតុអ្វីក៏អ្នកទាំងអស់គ្នារួមគ្នាបោកប្រាស់ខ្ញុំបែបនេះ? ហឹក..ហឹក... » ជុងគុក ដាក់ខ្លួនអង្គុយចុះជិតជញ្ជាំងមួយកន្លែងនឹកគិតរឿងរ៉ាវដែលធ្វើឲ្យគេក្លាយជាបែបនេះទាំងទ្រូងឈឺ
ចាប់យ៉ាងខ្លាំង ទោះបីជាគេនិយាយថាឈប់ស្រលាញ់សង្សារអាក្រក់ម្នាក់និងទៀតហើយក៏
ដោយ ក៏ប៉ុន្តែគេស្តាយពេលវេលាបីឆ្នាំដែលចំណាយជាមួយនិងប្រុសដូចជាដូមីន គេពិតជាស្តាយខ្លាំងណាស់។មានបងស្រី មានប៉ាតែដូចជាគ្មាន ព្រោះពួក
គាត់មិនដែលស្រលាញ់មិនដែលថ្នមគេម្តងណាឡើយ ហើយថ្ងៃនេះក៏ធ្វើឲ្យគេកាន់តែឆ្អែតចិត្តចំពោះទង្វើរបស់អ្នកទាំងពីរថែមទៀត គេគ្មានសេសសល់អ្វីទៀតឡើយ ព្រោះគ្រប់យ៉ាងវា
រលាយអស់ហើយ ក្តីស្រលាញ់ ក្តីសង្ឃឹមដែលធ្លាប់មាន តែពេលនេះវាលែងមានទៀតហើយ គេមិនចង់រស់តទៅទៀតនោះទេ។« ពួកយើងបន្តដំណើរទៅណាទៀតទៅវើុយ? »
« ទៅក្លឹបនៅម្តុំនេះល្អទេ? »
« ល្អៗ »
« ហឹក..ហឹក... »
« ន៎ែក្មេងប្រុសវើុយ មុខមាត់ស្អាតបាតថែម
ទៀត » សម្លេងរបស់មនុស្សពីរនាក់ដើរនិយាយគ្នាម្តុំកន្លែងដែលជុងគុកកំពុងតែអង្គុយខូចចិត្ត តាម
មើលសភាពរបស់ពួកគេនៅពេលនេះគឺស្រវឹងជោគជាំនិយាយស្តីមិនសូវជាដឹងរឿងប៉ុន្មានទេ។ម្នាក់រាងធាត់ហើយមានវ័យរាងចំណាស់បន្តិចព្រមជាមួយនិងសក់វែងហើយក៏ក្រញាញ់ថែម
ទៀត ស្រាប់តែក្រលេកឃើញជុងគុកដែលអង្គុយយំជាមួយនិងសាច់កល់ភ្លៅសខ្ចី ដោយសារតែគេយំលើកជើងឱបក្បាលជង្គង់ ទើបធ្វើឲ្យខោរបស់គេខើចឡើង។