The end. ចំណែកមួយនៃជីវិត!!

1.7K 86 0
                                    


ត្របកភ្នែកស្តើងបើកឡើងសន្សឹមៗនូវព្រឹកថ្ងៃថ្មី កែវភ្នែកស្អាតព្យាយាមសម្លឹងមើលអំពូលភ្លើងតាំងនៅលើពិដាននៃផ្ទៃបន្ទប់ទាំងមូល ចិញ្ចើមក្រាស់ចាប់ផ្តើមជ្រួញចូលគ្នា ក្នុងចិត្តសែនឆ្ងល់ហេតុដូចម្តេចបានជាខ្លួនឡើងគេងនៅលើគ្រែបានស្រួលបួល?

គេដូចជាចាំបានថាកាលពីយប់មិញនេះបន្ទាប់
ពីជូតខ្លួនឲ្យថេយ៉ុងរួចរាល់ហើយ គេក៏ដាក់ខ្លួនគេងក្បែរនាយ តែមិនបានឡើងមកលើគ្រែឡើយ ចុះពេលនេះម៉េចក៏គេអាចឡើងមកបាន? មិនមែនគេមមើហើយឡើងមកគេងខ្លួនឯងទេណាហី? កំពុងតែគិតថាខ្លួនឯងមកគេងលើគ្រែបានយ៉ាង
ម៉េចដោយមិនបានចាប់អារម្មណ៍ថាមានមនុស្សកំពុងតែសម្លឹងមើលមកខ្លួនឯងឡើយ។

«បងថេយ៍ បងដឹងខ្លួនតាំងពីពេលណា? អ្ហឹក ហេតុអ្វីក៏មិនប្រាប់អូន អ្ហឹក» រាងតូចបែរមុខមករកថេយ៉ុង អ្វីដែលធ្វើឲ្យគេគាំងនោះវត្តមានរបស់នាយស្រាប់តែសម្លឹងមើលមកគេទាំងស្នាមញញឹម គេអត់និងស្រក់ទឹកភ្នែកចុះមកមិនបាន មិននឹក
ស្មានថាថេយ៉ុងកំពុងតែសម្លឹងមើលមកគេពិត
មែន។

«តាំងពីយប់មិញមកម្លេះ»
«តាំងពីយប់មិញ? នេះបងជាអ្នកបីអូនឡើងមកតើពិតទេ?» រាងតូចបើកភ្នែកម៉ក់ៗសម្លឹងមើលថេយ៉ុងក្នុងទ្រូងរបស់នាយ ហេតុតែរំភើបខ្លាំងពេកទើបគេមិនបានគិត ស្ទុះឱបនាយដោយក្តីនឹករលឹកជាពន់ពេក។

«មែនហើយ! បងឃើញអូនគេងលក់ទើបបងមិនចង់ដាស់ ទើបសម្រេចចិត្តបីអូនឡើងមក ហើយក៏គេងឱបអូនពេញមួយយប់តែម្តង» ម្រាម
ដៃក្រាស់លើកដៃអង្អែលសក់ក្បាលខ្មៅក្រឹមថ្នមៗ
ពោពេញដោយក្តីស្រលាញ់ ខានឱបរាងកាយតូចមួយនេះមួយរយះហើយ គេពិតជានឹកខ្លាំងណាស់ ដូច្នេះហើយត្រូវតែឱបឲ្យយូរបន្តិច។

«ពេលនេះបងយ៉ាងម៉េចហើយ មានឈឺត្រង់
ណាដែរទេ? ចាំអូនទៅហៅគ្រូពេទ្យមកឲ្យពិនិត្យបងតើល្អទេ?» រាងតូចឆ្លេឆ្លាភ្លេចគិតថាថេយ៉ុងទើបងើបពីឈឺ ទើបគេពិនិត្យមើលរាងកាយរបស់នាយទាំងមុខទាំងក្រោយ ខ្លាចថាបង្កភាពឈឺចាប់ដល់ថេយ៉ុងមិនដឹងខ្លួន។

«បងអូខេហើយ អូនឈប់បារម្ភទៀតទៅ ពេលនេះបងនឹកអូនបងចង់ឱបអូនឲ្យយូរៗ»
«អូនក៏នឹកបងខ្លាំងដូចគ្នា ស្មានថាបងមិនក្រោកមកនិយាយជាមួយអូនបាត់ទៅហើយ អ្ហឹក»
«ឈប់យំទៅ បងនៅទីនេះកំពុងតែអង្គុយជាមួយអូនហើយតើ យំបែបនេះលែងស្អាតហើយ ហឹម»
«មកពីរំភើបពេកនោះអី បងឃ្លានទេចាំអូនឲ្យម៉ែដោះលើកមកខាងលើ»
«អត់ទេ បងចង់នៅបែបនេះសិន» ជុងគុក ក៏មិនបានឃាត់នាយ ព្រោះគេក៏នឹកនាយខ្លាំងដូចគ្នា ពួកគេសម្ងំគេងឱបគ្នាដើម្បីបំបាត់ភាពនឹកនាម្តងទៀត ទម្រាំតែដឹងខ្លួនវិញ ជាពេលល្ងាចបាត់ទៅហើយ...។

You've reached the end of published parts.

⏰ Last updated: Jan 30, 2022 ⏰

Add this story to your Library to get notified about new parts!

🚫MY BOSS🚫 (ចប់)Where stories live. Discover now