part14. គិតជ្រៅ!!

792 66 1
                                    

     
    « ថេយ៍? ថេយ៉ុងបងកើតអី? » រាងតូចស្រែក
ហៅថេយ៉ុងដោយអាការះភ័យស្លន់ស្លោ ព្រោះនៅសុខៗថេយ៉ុងស្រាប់តែងងឹតបែរមុខរកដួលមកលើខ្លួនប្រាណរបស់គេដោយអស់ជំហរតែម្តង គេភ័យខ្លាំងណាស់ដឹងទេកុំមកលេងអ្វីបែបនេះគេមិនចូល
ចិត្តឡើយ។

      « បងថេយ៍..ហឹក..ម៉ែដោះឆាប់ហៅលោកគ្រូ
ពេទ្យមក » ជុងគុក ស្រក់ទឹកភ្នែកដោយសារតែហៅថេយ៉ុងតែគេមិនតបជាមួយនិងខ្លួន ផ្ទៃមុខរបស់នាយចាប់ផ្តើមស្លេកស្លាំងធ្វើឲ្យគេអត់បារម្ភមិនបាន ថេយ៉ុងកើតអី ហេតុអ្វីនៅសុខៗគេក្លាយ
ជាបែបនេះ? ជុងគុកមិនស្រណុកចិត្តឡើយដែលបានឃើញគេក្លាយជាបែបនេះ។

      រាងកាយរបស់ថេយ៉ុងត្រូវលើកមកដល់កន្លែងគេងរបស់គេតែម្តងដោយសារស្នាដៃរបស់ប៊យជាអ្នកគ្រាឡើងមក ហើយគេក៏មិនកើតអ្វីធ្ងន់ធ្ងរនោះដែរតាមពេទ្យបានរៀបរាប់ប្រាប់មិញនេះ ដោយ
សារតែធ្វើការធ្ងន់និងនៅយប់ៗខ្លាំងពេក ព្រមជា
មួយនិងគេមិនសូវដែលមានបាយចូលក្រពះ ទើបធ្វើឲ្យគេងងឹតមុខដួលអស់កម្លាំង សម្រាកតែប៉ុន្មានថ្ងៃអស់អីហើយ។

      « ម៉ែដោះ បងប៊យ! អ្នកទាំងពីរទៅសម្រាកចុះ ទុកឲ្យខ្ញុំជាអ្នកនៅមើលថែគាត់ដោយខ្លួនឯង » រាងតូចនិយាយទៅកាន់អ្នកទាំងពីរ ម៉ែដោះគាត់មានវ័យចំណាស់ណាស់ទៅហើយ ឲ្យមកគេងយប់
ជ្រៅបែបនេះមិនល្អចំពោះសុខភាពរបស់គាត់នោះទេ ប៊យក៏ដូចគ្នា ថេយ៉ុងឈឺដល់ថ្នាក់នេះនាយត្រូវ
តែសម្រាក ព្រោះស្អែកនេះការងារទាំងប៉ុន្មានប្រាកដជាត្រូវពឹងទៅលើប៊យជាអ្នកមើលជំនួសមិន
ខានទេ។

      « បាទ » អ្នកទាំងពីរចេញទៅផុត ទើបជុងគុកចាប់ផ្តើមជូតខ្លួនឲ្យថេយ៉ុង គេសន្លប់បែបនេះប្រាកដជាស្អិតខ្លួន ទើបរាងតូចយកទឹកមួយចាន
ដែកមកជ្រលក់ជាមួយនិងកូនកន្សែងតូចមួយជូតមួយតួខ្លួនឲ្យគេតែម្តង។

      « ខុសមកពីខ្ញុំដែលមើលថែបងមិនបានល្អ មួយថ្ងៃៗគិតតែរករឿងដល់បងមិនឈប់ ទើបមិន
ដឹងថាបងហត់ខ្លាំងប៉ុណ្ណា បងមើលថែខ្ញុំរហូតមិន
ដែលមើលថែខ្លួនឯងឡើយ ឲ្យខ្ញុំសុំទោសផងបងថេយ៍ ខ្ញុំសន្យាថាមិនធ្វើឲ្យបងលំបាកដោយសារតែខ្ញុំទៀតឡើយ ព្រោះខ្ញុំនិងមើលថែបងម្តងចាប់ពីរពេលនេះតទៅ » រាងតូចនិយាយជាមួយនិងថេយ៉ុងដែលមានតែរូបរាងនិងដង្ហើមដក ព្រោះពេល
នេះគេស្តាប់មិនលឺអ្វីដោយសារតែគេកំពុងតែសន្លប់។

🚫MY BOSS🚫 (ចប់)Where stories live. Discover now