part18. មិនព្រម!!

719 59 0
                                    

     
      ឌឹប៚

      « ជុងគុក? » ដូមីន ដើរចេញពីបន្ទប់ប្រជុុំទាំងអារម្មណ៍មិនល្អមួម៉ៅខឹងនិងជុងហ្វាដែលចូលចិត្តធ្វើខ្លួនល្ងីល្ងើមិនឈប់ ចង់រករឿងអ្នកផ្សេងបានតែមិនមែនថេយ៉ុងឡើយ ព្រោះមនុស្សដូចនាយកាន់
តែតាមធ្វើបាបអ្នកដែលមានលទ្ធផលមិនល្អគឺជាអ្នកដែលតាមបំផ្លាញនាយទៅវិញទេ មិនមែនជាថេយ៉ុងឡើយ

     
     កំពុងតែដើរសុខៗបែរជាបុកជាមួយនិងមនុស្ស
ម្នាក់ ហើយម្នាក់នោះគឺជាជុងគុក គេមើលសឹងតែមិនស្គាល់ ព្រោះថាពេលនេះជុងគុកមានសាច់មានឈាមល្អជាងពីមុនឆ្ងាយណាស់ ស្រស់ស្អាតថែម
ទៀតផង ស្បែកសរលោងភ្លឺថ្លាជាងពីមុន គេប្រែសឹងតែ180°ទៅហើយ។

      « យ៉ាងម៉េច? » រាងតូចលើកដៃបោសកន្លែងដែលដូមីនបុកមិញនេះប្រៀបដូចជាខ្ពើមរអើមណាស់អញ្ចឹង! ពិតហើយព្រោះគេស្អប់ប្រុសម្នាក់នេះ ស្អប់រាងកាយរបស់គេស្អប់គ្រប់យ៉ាងដែលជារបស់ដូមីន ទើបគេខ្ពើមនៅពេលដែលបានជួបមុខរបស់នាយ ជួបមុខមនុស្សដែលធ្លាប់ក្បត់គេ ធ្វើឲ្យគេឈឺ គេចាំមិនភ្លេចទេ។

      « អូនមកទីនេះធ្វើអី? មួយរយៈនេះអូនស្អាតខ្លាំងណាស់ សុខសប្បាយដែរទេ? » ដូមីន ចាប់ស្មាររបស់រាងតូចនិយាយដោយភាពមិនដឹងអី ព្រោះសភាពរបស់នាយពេលនេះប្រៀបដូចជាមានតណ្ហាម្យ៉ាងកំបាំងមុខ សម្លឹងមើលទៅជុងគុកដោយក្រសែភ្នែកមិនល្អឡើយ។

      « លែងខ្ញុំទៅ! ខ្ញុំសុខមិនសុខគឺជារឿងរបស់ខ្ញុំ ហើយម្យ៉ាងទៀតទីនេះគឺជាក្រុមហ៊ុនប្តីរបស់ខ្ញុំ រឿងអីដែលខ្ញុំមកទីនេះមិនបាន? គិតតែលោកទៅឆាប់លែងខ្ញុំភ្លាមប្រយ័ត្នមានគេមើលមកឃើញ » គេមិនចង់ឲ្យបុគ្គលិកមើលមកឃើញហើយយកទៅប្រាប់ថេយ៉ុងនាំមានរឿងឈ្លោះគ្នា ទើបព្យាយាមរើសបម្រាស់ចេញពីកណ្តប់ដៃរបស់ដូមីនដែលចាប់ច្របាច់ស្មាររបស់គេឈឺខ្លាំងមែនទែន។

      « បងដូមីន ជុងគុក? អ្នកទាំងពីរកំពុងតែធ្វើស្អី? » ជុងហ្វា ដើរមកទាន់ហេតុការទើបប្រញាប់រត់ទៅបេះដៃរបស់ដូមីនចេញពីស្មាររបស់ជុងគុក។

      « សួរសង្សាររបស់នាងទៅ ហើយដាក់ច្រវ៉ាក់ឲ្យជាប់ផង កុំឲ្យដើរមកចាប់គេតែផ្តាស់បែបនេះ » ជុងគុក សម្លឹងមើលទៅនាងដោយភាពខឹងសម្បារ ព្រោះគេដឹងពីគំនិតរបស់នាងគិតថាគេកំពុងតែឲ្យដៃដល់ដូមីន ទាំងដែលគ្រប់យ៉ាងនាងក៏បានឃើញរួចហើយថាអ្នកណាជាអ្នកធ្វើបាបអ្នកណាមុននោះ។

🚫MY BOSS🚫 (ចប់)Where stories live. Discover now