មកដល់ខាងក្រោមភ្លាម អ្វីដែលធ្វើឲ្យគេភ្ញាក់
ផ្អើលនិងសភាពរបស់ជុងគុកនោះគឺសភាពរបស់ជុងគុកដូចជាឆ្កែធ្លាក់ទឹកត្រឹមមួយពព្រិចភ្នែក មានដបស្រារាយប៉ាយពេញទីកន្លែង ខ្លួនប្រាណស្រវឹង
ជោកជាំមិនដឹងពីពេលណា មមើនិយាយអ្វីក៏មិន
ដឹងស្តាប់មិនបាននោះទេ។« ខ្ញុំមិនដឹងថាអ្នកប្រុសតូចមានរឿងអ្វីនោះទេ គាត់មកដល់ផ្ទះសួរកអ្នកប្រុស ហើយក៏ឡើងទៅ
តាមអ្នកប្រុសដូចជានឹកអ្នកប្រុសខ្លាំងណាស់អញ្ចឹង មួយសន្ទុះក្រោយមកខ្ញុំក៏ឃើញអ្នកប្រុសតូចរត់ចុះមកទាំងទឹកភ្នែក សួរក៏មិនឆ្លើយថាមានរឿងអ្វីព្រោះអ្នកប្រុសតូចគិតតែពីយំនិងផឹកស្រាដូចដែលអ្នកប្រុសឃើញពេលនេះឯង » ម៉ែដោះ ចាប់ផ្តើមរៀបរាប់តាមអ្វីដែលគាត់បានឃើញ ថេយ៉ុងលឺហើយមានអារម្មណ៍ថាខុសមែនទែន ព្រោះតែនាយទើបរាងតូចធ្លាក់ខ្លួនបែបនេះ។« ម៉ែដោះឆាប់ទៅសម្រាកទៅ ទុកឲ្យខ្ញុំជាអ្នកចាត់ការ »
« ចាស៎ »
ថេយ៉ុងបីរាងតូចឡើងទៅខាងលើ ដោះសម្លៀកបំពាក់ឲ្យគេដើម្បីសម្អាតខ្លួនឲ្យ បើនៅបែបនេះគឺមិនបានឡើយ ស្អុយស្រាខ្លាំងណាស់ បន្ទាប់ពីរួចរាល់ហើយនាយក៏បីឲ្យគេមកគេងនៅលើគ្រែតែម្តង។
រឿងរ៉ាវកាលពីល្ងាចមិញនេះក៏ផុសនៅលើខួរក្បាលរបស់ថេយ៉ុង ទីបំផុតនាយក៏ឲ្យរាងតូចគេងម្នាក់ឯង ដោយមិនបានខ្វល់ពីអ្វីបន្តិច មិនដឹងនោះទេរឺថាអ្វីដែលរាងតូចក្លាយជាបែបនេះក៏ព្រោះ
តែអ្នកណា? ហេតុអ្វីក៏ថេយ៉ុងមិនខ្វល់ពីគេបែប
នេះ?...។ថ្ងៃថ្មី៚
ព្រឹកថ្ងៃថ្មីគឺជាថ្ងៃល្អសម្រាប់អ្នកគ្រប់គ្នាដែលងើបទៅធ្វើការរៀងៗខ្លួន ចម្លែកអីតែប្តីប្រពន្ធមួយគូរឯណេះវិញ ជុងគុកភ្ញាក់ឡើងមកឃើញគេងតែ
ម្នាក់ឯង គ្រាន់តែគិតរឿងពីយប់មិញនេះក៏ធ្វើឲ្យគេស្រក់ទឹកភ្នែកម្តងទៀតជាហូរហែ ភ្នែករបស់គេឡើងហើមដោយសារតែយំខ្លាំងពេក ថេយ៉ុងមិនលួងគេហើយនៅមិនឲ្យគេឃើញមុខថែមទៀត នាយខឹងគេរឿងអីហេតុអ្វីក៏ធ្វើដល់ថ្នាក់នេះ?