part33. ដុនដាប!!

720 53 1
                                    


«ស្អែកនេះខ្ញុំនិងចាកចេញពីផ្ទះរបស់លោក»
«អូនកុំធ្វើបែបនេះបានទេជុងគុក? បងស្រលាញ់អូន បងមិនបានតាំងចិត្តកុហកអូនឡើយ សុំអង្វរអូន កុំចាកចេញពីបងអី បងស្រលាញ់អូនគឺជារឿងពិតជុងគុក កុំចាកចេញពីបងអី ចាត់ទុក
ថាបងសុំអូន» ថេយ៉ុង ចាប់ផ្តើមលន់តួអង្វរករបស់ប្រពន្ធ គេមិននឹកស្មានថារាងតូចនិយាយបែបនេះចេញមកឡើយ គ្រាន់តែរាងតូចមិននិយាយរកគេប៉ុន្មានថ្ងៃ គេទ្រាំមិនបានម្តងៗទៅហើយ បើឲ្យរាងតូចចាកចេញពីគេទៅទៀតនោះ គេធ្វើមិនបាននោះទេ។

«ខ្ញុំទៅសម្រាកហើយ» រាងតូចងើបចេញ ព្រោះគេមិនចង់បញ្ចេញទឹកភ្នែកហូរស្រក់ចុះមកឲ្យនាយបានឃើញ គេព្យាយាមធ្វើចិត្តដាច់ មិនបានខ្វល់ពីអ្វីដែលនាយបាននិយាយ ប៉ុន្តែបេះដូងរបស់គេសឹងតែខ្ចិចខ្ទាំទៅហើយ ចង់បកក្រោយណាស់ ខ្លាចថាថេយ៉ុងបោកគេដើម្បីឲ្យជឿនាយម្តងទៀត ពេលនោះមិនដឹងថានាយចង់បានអ្វីពីគេទៀតនោះទេ បើរាល់ថ្ងៃនេះគេក៏គ្មានសេសសល់អ្វីគ្មានអ្នក
ណាដែលព្រមនៅក្បែរគេទៀតឡើយ។

«ហឹក ខ្ញុំមិនគួរចាប់ផ្តើមតាំងពីដំបូង» ទឹក
ភ្នែកកូនប្រុសស្រក់ចុះមកលែងខ្មាស់ទឹកខ្មាស់ដី គេឈឺចាប់ជាមួយនិងអារម្មណ៍ពេលនេះខ្លាំងណាស់ បើគេដឹងបែបនេះ គេមិនគួរធ្វើតាមសម្តី...ឡើយ លទ្ធផលគឺឈឺខ្លួនឯង គេស្រលាញ់ជុងគុកយ៉ាង
នេះ ហេតុអ្វីក៏រាងតូចមិនបានគិតដល់ពីមនោ
សញ្ចេតនាដែលពួកគេទាំងពីរមានពីមុនមកផង?

ថ្ងៃស្អែក៚

វាដូចជាលឿនខ្លាំងណាស់សម្រាប់មនុស្សដែលមិនចង់ឲ្យពន្លឺថ្ងៃរះចាំងមកលើផែនដី បើសិន
ជាអាចគេចង់ឲ្យមានតែពន្លឺព្រះចន្ទ រះបំភ្លឺនៅពេលយប់ងងឹតរហូត បើមានថ្ងៃស្អែកជាថ្ងៃដែលគេបែកពីមនុស្សខ្លួនស្រលាញ់បែបនេះ គេមិនចង់បានឡើយ។

«អូនអាចគិតម្តងទៀតបានទេជុង?» ថេយ៉ុង សម្លឹងមើលផែនខ្នងរបស់ប្រពន្ធដែលចុះជណ្តើរបំណងចាកចេញពីផ្ទះមួយនេះដូចដែលម្ចាស់ខ្លួនបាននិយាយប្រាប់តាមសម្តីកាលពីម្សិលមិញនេះ។

«ខ្ញុំគិតរួចហើយ មិនរំខានលោកទៀតទេ លាហើយ សង្ឈឹមថាយើងនិងមិនបានជួបគ្នាទៀតទេ» រាងតូចពិតជាចិត្តដាច់ខ្លាំងណាស់ គេដើរចេញដោយមិនងាកក្រោយ សូម្បីតែសម្លៀកបំពាក់ក៏មិនយកទៅជាមួយ គេមកមានតែខោអាវជាប់ខ្លួនមួយសម្រាប់ ពេលគេទៅវិញក៏មានតែមួយសម្រាប់ដូច
គ្នា

🚫MY BOSS🚫 (ចប់)Where stories live. Discover now