« ស្អែកនេះអូនត្រៀមខ្លួនទៅ ព្រោះបងបានរៀបចំគ្រប់យ៉ាងសម្រាប់អូនរួចហើយ »« បងនិយាយបែបនេះបានន័យថាបងត្រៀមគ្រប់យ៉ាងរួចហើយ តែហេតុអ្វីនិយាយកុហកខ្ញុំ? » រាងតូចកាន់តែមិនសុខដែលថេយ៉ុងកុហកជាមួយនិងខ្លួនយកអ្នកផ្សេងមកពាក់ព័ន្ធជាមួយរឿងពួក
គេ។« បងគ្រាន់តែខ្លាចថាអូនមិនទៅជាមួយបងនិងណា ហើយចង់ដឹងថាអូនប្រចណ្ឌបងជាមួយអ្នកផ្សេងរឺក៏អត់? »
« ខ្ញុំស្រលាញ់បងច្បាស់ជាប្រចណ្ឌបងហើយ
ដែលបងនិយាយពីឈ្មោះអ្នកផ្សេង រឹតតែខឹងដែលបងលើកឈ្មោះរបស់នាងមកនិយាយឲ្យខ្ញុំលឺបែប
នេះ » ជុងគុក បែរមុខចេញនិយាយហេតុផលឲ្យនាយបានស្តាប់ បើគេមិនស្រលាញ់ គេក៏មិនប្រចណ្ឌពេលឃើញថេយ៉ុងនៅជាមួយស្រីផ្សេងដែលមិនមែនជាគេបែបនេះឡើយ ហេតុផលគឺស្រលាញ់ដឹងទេ។« បើអូនស្រលាញ់បងមិនមែនហៅខ្លួនឯងថាខ្ញុំៗរហូតបែបនេះទេ វាបញ្ជាក់បានថាមានតែបងទេដែលស្រលាញ់អូន » ថេយ៉ុង បែរមុខទៅម្ខាងមិនប្រាប់ក៏ដឹងថានាយអន់ចិត្តនិងគេកម្រិតណា រឿងបែបនេះគេចង់និយាយយូរមកហើយ តាំងពីរចុះអេតាសុីវិលជាមួយគ្នាមក គេក៏ហៅជុងគុកថាអូន ព្រោះជាប្រពន្ធរបស់គេស្របច្បាប់ ហើយហៅក៏ព្រោះស្រលាញ់ ចំណែកឯជុងគុកគេមិនដែលលឺពាក្យអូនចេញពីមាត់រាងតូចម្តងណាឡើយ។
« មិនមែនបែបនិងទេបងថេយ៍ ខ្ញុំស្រលាញ់បងពិតមែន ដែលខ្ញុំមិននិយាយថាអូនព្រោះតែអៀននិងបងទៅវិញទេ » រាងតូចបែរមុខមកឱបចង្កេះរបស់នាយពីក្រោយ ឲ្យតែថេយ៉ុងនិយាយមិនមើលមុខរបស់គេហើយបែរមុខចេញបែបនេះ បញ្ជាក់បានថានាយអន់ចិត្តជាមួយនិងគេ។
« តែអូនក៏ធ្លាប់និយាយថាអូនជាមួយនិងសង្សារចាស់ » ថេយ៉ុង បិះដៃពីចង្កេះរបស់គេចេញ មុននិងដើរចេញទៅបាត់ នាយខឹងគេពិត
មែន ហើយមិនមែនលេងសើចដូចពីមុនទៀតឡើយ។« បងថេយ៍..ហឹក..បងកុំដើរចេញពីខ្ញុំបែបនេះ
..ហឹក..បងថេយ៍..អូយយ »« ជុងគុក » ថេយ៉ុងបែរជារត់បកមកក្រោយវិញបន្ទាប់ពីបានលឺសម្លេងស្រែករបស់រាងតូច ដោយសារតែនាយដើរមកលឿនពេកទើបគេព្យាយាមរត់ចុះពីជណ្តើរនិយាយបកស្រាយឲ្យនាយស្តាប់ តែមិនប្រយ័ត្នក៏រត់ខុសកាំហើយលទ្ធផលក៏ដួលដូចដែលគេឃើញធ្វើឲ្យគ្រិចកជើងបែបនេះ។