ព្រឹកប្រលឹមបង្ហាញឲ្យឃើញនូវព្រឹកថ្ងៃថ្មី ពន្លឺ
ថ្ងៃរះមកខ្ពស់ត្រដែតលើដំបូលអាគារទាំងមូល ពន្លឺពណ៌មាសស្រាលបញ្ជាំងមកភពផែនដីលាយជា
មួយនិងពណ៌ផ្ទៃមេឃស្រាលមិនដឹងនោះទេថាស្មើនេះជាម៉ោងប៉ុន្មាន។នៅក្នុងបន្ទប់មួយនៃភូមិគ្រឹះមួយកន្លែងរបស់ត្រកូលអភិជនម្នាក់ នោះគឺជាភូមិគ្រឹះរបស់ត្រកូលគីម ដែលមានកូនប្រុសម្នាក់ស្នងដំណែងជាអគ្គ
នាយករបស់ក្រុមហ៊ុនគីមជាម្ចាស់មុខជំនួញរាប់ពាន់លានល្បីរន្ទឺពាសពេញផ្ទៃប្រទេសកូរ៉េដឹងលឺដល់ក្រៅស្រុកថែមទៀតផង។ប្តីប្រពន្ធមួយគូរកំពុងតែគេងឱបគ្នាស្អិតរមួតប្រៀបដូចជាកាវ៥០២ដែលបេះមិនចេញទៅណា អ្នកទាំងពីរមានត្រឹមតែភួយក្រាស់មួយដើម្បីដណ្តប់រាងកាយអាក្រាតរបស់ពួកគេ និងផ្តល់ភាពកក់ក្តៅឲ្យគ្នាតាមរយះសាច់ប៉ះសាច់តែប៉ុណ្ណោះ។
ថេយ៉ុងមិនដឹងថានាយបើកភ្នែកភ្ញាក់ឡើងមកតាំងពីពេលណានោះទេ ព្រោះតែពេលនេះនាយកំពុងតែច្រត់ដៃនិងខ្នើយកើយសម្លឹងមើលមុខតូចក្រមិចគួរឲ្យស្រលាញ់កំពុងតែសម្ងំបិទភ្នែកគេងនៅក្នុងទ្រូងរបស់គេ ជាមួយនិងថ្ពាល់ទាំង
សងខាងដែលជ្រប់និងខ្នើយសាយហ៊ារមកដល់ខាងក្រៅមើលកាន់តែជិតគួរឲ្យខ្នាញ់មែនទែន។« ហឹម » រាងតូចក្រហឹមបែបមនុស្សមិនពេញចិត្តដោយសារតែមានការរំខានពីថេយ៉ុងដែលនាយពេលនេះកំពុងតែបឺតជញ្ជក់មាត់តូចក្រពុំរបស់គេព្រមទាំងស៊កអណ្តាតចូលទៅប្រលែងលេង ហេតុដូច្នេះហើយបានជាជុងគុកត្រូវភ្ញាក់ឡើងមកមើលឲ្យឃើញអ្នកដែលរំខានគេកំពុងតែគេង។
« ជុប៎.. ភ្ញាក់បានហើយប្រពន្ធសម្លាញ់ មិនទៅធ្វើការទេរឺ? នេះចង់ដេកដល់ស្មើណាទៀត? » ថេយ៉ុង បញ្ចប់ត្រឹមបបូរមាត់បឺតអស់មួយដង្ហើមទើបនិយាយស្តីឡើង កាលដែលឃើញរូបភាពមនុស្សដែលខ្លួនស្រលាញ់ភ្ញាក់ឡើងនៅពេលព្រឹកប្រលឹមបែបនេះ មានក្តីសុខខ្លាំងណាស់ រាងតូចធ្វើឲ្យគេដកចិត្តមិនអាចទៅរកអ្នកណាបានទៀតឡើយ។
« ខ្ញុំងងុយបងថេយ៍ » កាយតូចនិយាយទាំងសម្លេងល្វើយ អស់កម្លាំងពេញមួយយប់មិនបានដេកពេញភ្នែក ថែមទាំងមានប្រុសល្មោមកាមដែលធ្វើឲ្យគេក្លាយជាបែបនេះ មករំខានគេទៀតទើបសសុលខ្លួនចូលទៅក្នុងរវង្វង់ដៃរបស់ថេយ៉ុង
យ៉ាងណែន។