យប់យន់កណ្តាលអាត្រាតស្ងប់ស្ងាត់លឺសូរតែសម្លេងបក្សាបក្សីយំលឺទ្រហឹងអឺងកង ពេលនេះជាវេលាយប់ជ្រៅណាស់ទៅហើយ ប៉ុន្តែក្មេង
ប្រុសម្នាក់នៅក្នុងភូមិគ្រឹះគីមមួយកន្លែងឯណេះវិញ មិនទាន់គេងតាមសម្តីរបស់ប្តីថាមិនឲ្យគេចាំនោះឡើយ។ជុងគុកអង្គុយសញ្ចឹងសម្លឹងមើលផ្លូវរងចាំប្តីត្រលប់មកផ្ទះវិញពីមួយម៉ោងទៅមួយម៉ោងហើយនៅតែមិនទាន់ឃើញវត្តមានរបស់ថេយ៉ុងបង្ហាញចំពោះមុខគេនៅឡើយទេ។
នៅយប់នេះផងដែរអាចថាជាយប់ពិសេសបន្ទាប់ពីយប់ផ្សំដំណេកនៃថ្ងៃមង្គលរបស់ពួកគេទាំងពីរកន្លងផុតទៅហួសមួយរយះធំ ព្រោះថាជុងគុកបានរៀបចំរបស់ម្យ៉ាងជូនថេយ៉ុងដើម្បីជាកាដូដែលនាយតែងតែជួយគេគ្រប់ពេលវេលា តើរបស់នោះជាអ្វី? ចង់ដឹងមានតែថេយ៉ុងត្រលប់មក
ឃើញដោយខ្លួនឯងទើបបាន...។មិនយូរប៉ុន្មានឡានសេរីទំនើបរបស់ថេយ៉ុងក៏បានបត់ចូលភូមិគ្រឹះរបស់ខ្លួនដែលមានសភាពងងឹតសូន្យឈឹងតែម្តង តែនាយមិនចម្លែកនៅយប់ប្រលប់បែបនេះច្បាស់ជាអ្នកបម្រើទាំងប្រុសទាំង
ស្រីនាំគ្នាគេងអស់ជាមិនខាន។ជំហានជើងរបស់ថេយ៉ុងដើរតម្រង់មករកជណ្តើរជើងដើម្បីឡើងទៅបន្ទប់របស់ខ្លួនទាំងខួរក្បាលពេញដោយចម្ងល់ សែនឆ្ងល់ហេតុដូច
ម្តេចបានជាមានភ្លើងភ្លឹបភ្លែតនិងមានប៉េងប៉ោងជាច្រើនតាំងលំអរនៅមាត់ជណ្តើរលើផ្ទះរបស់គេទៅវិញ។ចិញ្ចើមក្រាស់ចាប់ផ្តើមជ្រួញចូលគ្នា ផ្ទៃមុខរបស់នាយក៏ចាប់ផ្តើមញញឹមពេញចិត្តនិងរូបភាពដែលបានឃើញនៅចំពោះមុខរបស់នាយផ្ទាល់។
ជើងតូចស្រឡូនស្អាតបោះដំណើរមករកគេម្តងមួយជំហ៊ានម្តងមួយជំហ៊ានជាមួយនិងស្នាម
ញញឹមផ្ទៃមុខស្រស់ផូផង់គួរឲ្យស្រលាញ់ ជាមួយនិងសម្លៀកបំពាក់របស់មនុស្សស្រីអាវរៀនបែបសិស្សសាលានិងសំពត់ខើចខ្លីពាក់បូរូបទន្យាយនៅលើក្បាល។រាងតូចដឹងថារបស់ពាក់ជាប់ខ្លួនមួយនេះវាមិនសមនិងរូបរាងរបស់គេ ក៏ប៉ុន្តែគេចង់ធ្វើវាជា
ពិសេសឲ្យទៅមនុស្សដែលគេស្រលាញ់ដែលតែង
តែចំណាយពេលវេលាដ៏មានតម្លៃរបស់នាយតាម
មើលថែការពារគេជាប់មករហូត។