« បងថេយ៍! បងឃើញទឹកមុខរបស់នាងទេ? ទឹកមុខពីភាពខកបំណងដែលនាងធ្វើបាបខ្ញុំមិន
បានសម្រេច ហាសហា គួរឲ្យចង់សើចខ្លាំងណាស់ » រាងតូចមកដល់ក្នុងបន្ទប់ធ្វើការរបស់ថេយ៉ុងនៅក្នុងភូមិគ្រឹះរបស់នាយ បន្លឺសម្លេងសើចខ្លាំងៗហាក់សប្បាយចិត្តដែលបានធ្វើបាបជុងហ្វា ព្រោះពីដើមមកមានតែនាងទេដែលធ្វើបាបគេបាន បើដឹងថាធ្វើបាបនាងសប្បាយចិត្តដល់ថ្នាក់នេះគេនិងធ្វើបែបនេះយូរណាស់មកហើយ។« បងថាថ្ងៃក្រោយប្រយ័ត្នខ្លួនជាងនេះក៏ល្អបន្តិចទៅ មនុស្សដូចជាពួកគេមានគំនិតអាក្រក់យើងស្មានមិនត្រូវឡើយ » ចំពោះខ្លួនគេផ្ទាល់គេមិនភ័យនោះទេគេអាចការពារខ្លួនឯងបាន ហើយក៏អាចការពាររាងតូចបានដូចគ្នា ក៏ប៉ុន្តែគេខ្លាចថានៅថ្ងៃណាមួយគេភ្លាត់ស្នៀតទុកឲ្យជុងគុកនៅម្នាក់ឯង ពួកនោះនិងឆ្លៀតឪកាសមួយនេះធ្វើបាបជុងគុក។
« ខ្ញុំមិនខ្លាចទេ ព្រោះថាខ្ញុំមានបងថេយ៍ចាំការ
ពារគ្រប់ពេលនោះអី » រាងតូចរត់មកឱបថេយ៉ុង
និយាយសម្តីញិកញក់ដាក់នាយ ដរាបណាមានថេយ៉ុងនៅក្បែរខ្លួនគេគ្រប់ពេល គេជឿថាថេយ៉ុងមិនអាចធ្វើឲ្យគេឈឺចាប់និងគ្រោះថ្នាក់នៅក្នុងប្រការណាមួយឡើយ។« ការពារក៏ល្អណាជុងគុក ព្រោះបងមិនចង់បារម្ភពីឯងច្រើនជាងនេះនោះទេ » រាងក្រាស់លើកដៃអង្អែលក្បាលរបស់រាងតូច មិនដឹងថាមូល
ហេតុអ្វីនោះទេបានជាគេព្រមធ្វើព្រមស្តាប់សម្តីរបស់ជុងគុកគ្រប់យ៉ាង គ្រាន់តែជាអ្នកធ្លាប់ស្គាល់គ្នាពីមុនមក តែដូចជាស្និទ្ធស្នាលគ្នាខ្លាំងពេក ទង្វើបែបនេះសាមីខ្លួនទាំងពីរមិនដឹងឡើយថាវាជាអារម្មណ៍អ្វី។« បាទ! ខ្ញុំស្តាប់តាមបងស្រាប់ហើយ ព្រោះបងល្អចំពោះខ្ញុំខ្លាំងណាស់ បងការពារខ្ញុំគ្រប់យ៉ាង ទាំងដែលខ្ញុំមិនត្រូវជាអ្វីនិងបងផង ខ្ញុំអរគុណបងខ្លាំងណាស់បងថេយ៍ » រាងតូចសសុលខ្លួនចូលទៅឱបរាងក្រាស់ម្តងទៀត គេបិទភ្នែកសម្ងំនៅក្នុង
រវង្វង់ទ្រូងដ៏កក់ក្តៅរបស់នាយ មានអារម្មណ៍ថាខុសប្លែកដែលមិនធ្លាប់ជួបពីមុន វេលានេះគេពិតជាមានក្តីសុខខ្លាំងណាស់។