part12. ខកបំណង!!

911 71 0
                                    


      ថេយ៉ុងបែរមករកនាងយឺតៗ ទើបសម្លឹងមុខរបស់នាងមិនដាក់ភ្នែក ហើយនាងក៏មិនឲ្យឪកាសនេះរបូតពីដៃ នាងចាប់ផ្តើមទាញកញ្ចឹងករបស់គេមកជិតបន្តិច យូរទៅកាន់តែជិត ទើបបបូរមាត់របស់នាងប៉ះជាមួយនិងថ្ពាល់របស់គេ អូសកាត់មកដល់កញ្ចឹងក។

      « សុំទោសផង! ខ្ញុំមិនអាចធ្វើបែបនេះបានឡើយ ព្រោះខ្ញុំមានប្រពន្ធហើយ » ថេយ៉ុង ចាប់
ផ្តើមងាកមុខចេញមិនប្រព្រឹត្តិអ្វីដែលមិនគួរធ្វើចំពោះប្រពន្ធរបស់គេនោះទេ គេស្រលាញ់ជុងគុកយ៉ាងនេះទោះបីជាមានស្រីស្អាតច្រើននាក់មកប្រគល់ដល់កន្លែង ក៏គេមិនចាប់អារម្មណ៍ឡើយ បេះដូងរបស់គេមានតែជុងគុកម្នាក់គត់ គេមិនអាចក្បត់មិនអាចរេចិត្តទៅឲ្យអ្នកផ្សេង ហើយគេរឹតតែមិនអាចលេងស្រីញីអូនបងដូចជាបុរសទូទៅចូល
ចិត្តធ្វើ ព្រោះគេមិនចូលចិត្តមនុស្សស្រីតាំងពីដើម។

      « ហេតុអ្វីក៏លោកមិនអាច? ប្រពន្ធរបស់លោកគេក្បត់លោកពីក្រោយខ្នងរហូត គេមិន
ដែលស្រលាញ់លោកឡើយ មានតែខ្ញុំទេដែលស្រលាញ់លោកស្មោះ » នាងតូចនិយាយដោយរឹកពារក្តៅក្រហាយ តែបន្តិចទៀតទេនាងនិងបាន
សម្រេចទៅហើយ តែថេយ៉ុងស្រាប់តែប្តូរចិត្ត កុំអីនាងនិងបានក្លាយជារបស់គេហើយអ្វីគ្រប់យ៉ាងក៏និងក្លាយជារបស់នាងទៅតាមផែនការដូចគ្នា។

      « កុំនិយាយបែបនេះអី ខ្ញុំស្គាល់ប្រពន្ធរបស់ខ្ញុំច្បាស់ណាស់ ហើយខ្ញុំក៏មិនអាចស្រលាញ់អ្នកណាបានក្រៅពីគេ មិនថាម្នាក់នោះមិនមែនជានាង អ្នកដែលខ្ញុំស្រលាញ់គឺមានតែចនជុងគុកម្នាក់គត់ » ថេយ៉ុង និយាយម៉ាត់ៗ សង្ឈឹមថានាងបានលឺហើយ
និងមិនធ្វើអ្វីលើសលួសជាងនេះ ទោះបីជាគេទើប
តែបានជួបជុងគុក តែគេស្គាល់រាងតូចច្បាស់ថាជាមនុស្សបែបណា លំដាប់គីមថេយ៉ុងទាំងមូល មិនអាចឲ្យអ្នកណាមកបោកប្រាស់គេបានឡើយ អ្នកដែលគេជ្រើសរើសធ្វើជាគូរជីវិត ម្នាក់នោះត្រូវតែល្អឥតខ្ចោះបំផុតសម្រាប់គេ ហើយម្នាក់នោះគឺជាជុងគុក ជុងគុកប្រពន្ធរបស់គេតែម្នាក់ដែលអាចគ្រប់គ្រងបុរសបេះដូងថ្មមួយនេះបាន។

      « តែគេមិនមែនជាមនុស្សល្អដូចដែលលោកគិតឡើយ គេបោកលោកពីក្រោយខ្នងរហូត លួចទាក់ទងនិងសង្សាររបស់គេគ្រប់ពេលដែលលោកមិនន- »

🚫MY BOSS🚫 (ចប់)Where stories live. Discover now