part35. សង្រ្គោះ!!

787 46 0
                                    


«ឯងឆ្កួតហើយ បងថេយ៍ក៏ធ្វើតាមសម្តីរបស់ឯងនិយាយទៅហើយ ហេតុអ្វីក៏មិនព្រមដោះ
លែងគាត់ទៀត? ឯងមិនគោរពពាក្យសន្យា» រាងតូចខឹងជំនួសថេយ៉ុងយ៉ាងខ្លាំង ថេយ៉ុងឈឺឡើងទន់ជង្គង់ដល់ថ្នាក់នេះហើយ គេនៅតែដាក់លក្ខ
ខណ្ឌឲ្យនាយធ្វើម្តងហើយម្តងទៀត ទោះបីជាថេយ៉ុងព្រមធ្វើតាមម្តងនេះទៀត ក៏មិនប្រាកដថា
ដូមីនព្រមដោះលែងគេទៅដូចសម្តីឡើយ។

«ស្ងាត់មាត់របស់ឯងទៅ បើមិនចង់ឲ្យយើងសម្លាប់ឯងចោលទេនោះ»

«កុំ..កុំធ្វើបាបជុងគុក» ទោះបីជាគ្មានកម្លាំងតបតយ៉ាងណាក៏ដោយ ថេយ៉ុងនៅតែនិយាយការពាររាងតូចទាំងដែលខ្លួនហូរឈាមតាមមាត់សឹងតែអស់ពីខ្លួនទៅហើយ។

«បងថេយ៍ អ្ហឹក បងឈឺដែរទេ? បងយ៉ាង
ម៉េចទៅហើយ ខ្ញុំសុំទោស» រាងតូចហូរទឹកភ្នែកសស្រាក់ ព្រោះតែអាណិតនាយខ្លាំងពេក នាយឈឺដល់ថ្នាក់នេះហើយនៅមានចិត្តមកបារម្ភពីគេទៅ
ទៀត ហេតុអ្វីក៏មិនគិតពីសុខភាពខ្លួនឯងសិនចាំមកបារម្ភពីគេ?

«មិ-មិនមែនជាកំហុសរបស់អូនទេ បងមិនអីទេអូនកុំបារម្ភអី» ថេយ៉ុង ព្យាយាមសម្លឹងមើលរាងតូចទាំងស្រពិចស្រពិល នាយមិនចង់ឲ្យជុងគុកគិតច្រើនជាងនេះ នេះគឺជាតួនាទីរបស់ប្តីដែលការ
ពារប្រពន្ធ បើសិនជាថេយ៉ុងមិនអាចការពារជុងគុកបានទេ គេក៏មិនសមធ្វើជាប្តីរបស់រាងតូចបានឡើយ។

«យើងចង់ដឹងណាស់ថា លោកអគ្គនាយករបស់ក្រុមហ៊ុនគីមអាចមកលុតជង្គង់ចុះសុំក្តីអង្វរកពីយើងដើម្បីឲ្យដោះលែងប្រពន្ធរបស់ឯង តើឯងហ៊ានដែរទេ? បើសិនជាឯងអាចធ្វើបាន យើងនិងពិចារណាម្តងទៀត» ដូមីន ចេះតែលើកលក្ខខណ្ឌមកម្តងហើយម្តងទៀតមិនឈប់ ទោះបីជាថេយ៉ុងធ្វើតាមគេប្រាប់យ៉ាងណា នៅទីបំផុតគេក៏មិនអាចធ្វើតាមសម្តីដែលបានសន្យាគ្នាបានឡើយ។

«យើងសុំអង្វរឯង ដោះលែងជុងគុកទៅ» ថេយ៉ុង ចាប់ផ្តើមធ្វើភ្លាមដោយមិនគិតច្រើន សំខាន់សុវត្ថិភាពរបស់រាងតូចតែប៉ុណ្ណោះ វាមិនអាប់មុខមាត់ណាស់ណានោះទេ គ្រាន់តែលុតជង្គង់ចុះហើយសុំឲ្យគេដោះលែងប្រពន្ធរបស់ខ្លួន ជាមនុស្សដែលគេស្រលាញ់នោះ ព្រោះរបស់នោះសំខាន់ជាង កិត្តិយស មុខមាត់ ទ្រព្យសម្បត្តិ រាប់រយលានទៅទៀត។

🚫MY BOSS🚫 (ចប់)Where stories live. Discover now