« ខ្ញុំមិនសុខចិត្តទេប៉ា ប៉ាត្រូវតែធ្វើបាបវាឲ្យខ្ញុំ វាធ្វើបាបខ្ញុំដល់ថ្នាក់ហើយប៉ាអាចនៅស្ងៀមបានយ៉ាងម៉េច? » ជុងហ្វា អង្គុយនៅលើគ្រែអ្នកជំងឺដោយក្តៅក្រហល់ក្រហាយចិត្តម្នាក់ឯងមិនទាន់បាត់ ឃើញរឿងស្ងាត់ទៅបែបនេះមិនប្រាកដថានាងចប់ងាយៗនោះទេ។
« ប៉ាដឹងហើយ ប៉ាមិនឲ្យកូនស្រីរបស់ប៉ាឈឺទទេៗឡើយ ជុងគុកវាត្រូវតែសងអ្វីដែលវាបានធ្វើដាក់កូន » រឿងនេះនៅមិនទាន់ចប់ ហើយលោកចនក៏នៅតែគិតថាជុងគុកធ្វើបាបកូនរបស់គាត់ដដែល។
« ពេលណាទៅប៉ា? ខ្ញុំមិនចង់ឃើញមុខរបស់វារួមលោកជាមួយនិងខ្ញុំនោះទេ »
« មិនយូរទៀតទេ ប៉ានិងចាត់ការឲ្យកូន »
ថ្ងៃថ្មី៚
« យើងមានរឿងចង់និយាយជាមួយឯង » នៅព្រឹកថ្ងៃនេះ លោកចនបានមកដល់ក្រុមហ៊ុនគីម
តាំងពីព្រឹក បំណងមករកជុងគុកដែលជាកូនប្រុសសម្អប់របស់គាត់។« ប៉ាមានរឿងអីក៏ឆាប់និយាយមក ខ្ញុំគ្មានពេលច្រើននោះទេ »
« យ៉ាងម៉េចគ្រាន់តែឃើញមុខរបស់យើងក៏ធ្វើឲ្យឯងធុញថប់ដល់ថ្នាក់មិនចង់និយាយស្តីជា
មួយយើងផងរឺក៏យ៉ាងម៉េច? »« មិនមែនបែបនិងទេប៉ា ខ្ញុំរវល់ការងារ សម្រេចថាប៉ាមានរឿងអីក៏និយាយមក » រាងតូចមិនចង់និយាយច្រើនជាងនេះ គួរតែអរគុណគាត់ដែលទេដែលគាត់ចង់និយាយជាមួយនិងគេនោះ ព្រោះរាល់ដងសូម្បីតែឈ្មោះក៏គាត់មិនចង់ហៅគេផង នៅសុខៗចង់មកនិយាយជាមួយគេបែបនេះ បើសិនជាស្មានមិនខុសទេគាត់ប្រាកដជាមានល្បិចអីទៀតមិនខាន ឲ្យតែគាត់ចង់និយាយជាមួយគេគឺគេចមិនផុតនោះទេគេតែងតែមានរឿងជានិច្ច។
« ក្រុមហ៊ុនរបស់យើងជិតក្ស័យធនហើយឯងក៏ដឹង ដូច្នេះហើយយើងចង់ឲ្យឯងប្រាប់ប្តីរបស់ឯងឲ្យជួយយើងបានខ្លះ បង្វែរលុយឲ្យយើងមួយពាន់លានដុល្លារមក យើងយកទៅរកសុីបន្ថែមទៀត » សម្តីដែលគាត់និយាយគឺធូរស្រាលដូចជាបកចេកអញ្ចឹង តែអ្វីដែលឈឺចិត្តគឺអ្នកស្តាប់ទៅ
វិញទេ។« មួយពាន់លានដុល្លារណាប៉ាវាមិនមែនមួយពាន់វ៉ុនឡើយ ទោះគាត់ជាប្តីខ្ញុំ តែខ្ញុំមិនអាចសុំពីគាត់ច្រើនដល់ថ្នាក់នោះទេ »