ផ្តើមរឿង

59 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ផ្តើមរឿង

មន្ទីរពេទ្យសម្ពរនៃទីក្រុងស៊ាងហៃប្រទេសចិន ........

" ង៉ា ង៉ា ... " សម្លេងទារិកតូចស្រែកយំឮៗ មានសុខភាពល្អ សាច់ស ធាត់ទ្រលុក ដែលធ្វើឱ្យម្តាយត្រូវឈឺពោះច្រើនថ្ងៃ គាត់សូ៊ទ្រាំសម្រាលតាមធម្មជាតិ

" រីករាយផងទារិកា នេះមើលទៅរឹងមាំល្អ " គ្រូពេទ្យញញឹម ។ ម្តាយនិងឪពុកក្មេងសប្បាយចិត្តបំផុត គាត់ជូតញើសឱ្យប្រពន្ធ ស៊ានភីងគឺជាចំណងដៃកូនដំបូងរបស់ពួកគេ ។

" ទារិកានេះមានស្នាមដៅធំនៅក្រោមទ្រូងខាងឆ្វេង " ពេទ្យបង្ហាញបន្ទាប់ពីសម្អាតខ្លួនក្មេងរួច

" អាចព្យាបាលបានទេ " អ្នកម្តាយបារម្ភ មានស្នាមដៅធំបែបនេះធ្វើឱ្យមើលទៅអាក្រក់មើលណាស់

" ស្នាមនេះធំឡើងអាចបាត់ទៅវិញទេ មិនអីឡើយ សម័យនេះពេទ្យជឿនលឿន ប្រាកដជាព្យាបាលបាន " ពេទ្យលើកទឹកចិត្ត ហើយយកទារិកាទៅដាក់កន្លែងសម្រាប់ក្មេង ។

-------

បន្ទប់មួយទៀតស្ត្រីម្នាក់សម្រាលកូនម្នាក់ឯងដោយគ្មានសាច់ញាតិនៅកំដរ

" ង៉ា ង៉ា ... " សម្លេងទារិកាខ្សោយ ដូចខ្លាចយំទៅរំខានគេ មើលទៅនាងសុភាពទន់ភ្លន់ ពេទ្យឃើញហើយស្រណោះម្តាយ អាណិតទាំងកូន

" កូនស្រីលោកស្រីមានសុខភាពល្អទេ " ពេទ្យប្រាប់ ។ អ្នកម្តាយញញឹមជូរចត់

" ឯណាកូនប្រុសខ្ញុំ " គាត់សួររកកូនប្រុសម្នាក់ទៀត ។ ពេទ្យបានបើកទ្វារបង្ហាញឱ្យឃើញក្មេងប្រុសចំទង់ស្រស់សង្ហា ច្រមុះស្រួច រោមភ្នែកក្រាស់ អាយុ១៥ឆ្នាំ គេធំឡើងច្បាស់ជាសង្ហាបំផុត

" សៀវមិញ ! លីតៅប៉ាកូនមកទេ " គាត់សួរដោយក្តីសង្ឃឹម

" អត់ទេម៉ាក់ ! " ក្មេងប្រុសប្រាប់ដោយមុខស្ងួតក្រៀម ។ ប៉ាគេទៅមានស្រីថ្មីចោលម៉ាក់

" ហ៊ឹកៗ ... " គាត់យំ

" ខ្ញុំតស៊ូដើម្បីអ្វី ? តាំងពីបាតដៃទទេរហូតមានបានដល់សព្វថ្ងៃ ទទួលបានតែភាពក្បត់ផិត ស៊ូក្រីក្រដូចមុនល្អជាង ... ហ៊ិកៗ ... " គាត់យំចង់ស្ទះ ។ ពេទ្យជួយលួង អាណិតគ្រួសារនេះណាស់

" ធ្វើចិត្តឱ្យល្អ លោកស្រីទើបនឹងសម្រាលកូនរួច ត្រូវប្រយ័ត្ន ។ លោកស្រីមើលកូនលោកស្រីចុះនាងស្អាត សុភាព មិនយំរករឿង " ពេទ្យបង្ហាញក្មេងឱ្យមើល ។ សៀវមិញលង់ស្រឡាញ់ប្អូនភ្លាម នាងមានថ្ពាល់ខួចទៀតផង ។ អ្នកម្តាយប្រឹងញញឹម

" សៀវមិញ ! កូនត្រូវមើលថែប្អូនសៀវលិញឱ្យបានល្អ "

ក្មេងប្រុសងក់ក្បាលទទួល ហើយរត់តាមគ្រូពេទ្យដែលយកប្អូនទៅបន្ទប់ក្មេង

________

អ្នកដែលសម្រាលកូនដោយប្តីទៅមានស្រីថ្មីគេងបង្ហូរទឹកភ្នែក គាត់អស់សង្ឃឹមនឹងជីវិតណាស់

ទ្វារបើកឡើងដោយមនុស្សស្រីវ័យក្មេង ស្លៀកពាក់ស៊ិចស៊ីថែមទាំងបង្ហាញស្លាកស្នាមថើបតាមដើមកឱ្យមើលទៀត

" អ្នកបងសៀវលី " នាងហៅ

" នាង ... នាង ... " សៀវលីចង់ស្ទះ ឃើញរូបរាងនាងទៀតកាន់តែឈឺចិត្ត

" ប្តីបងនេះពូកែរឿងលើគ្រែណាស់ មើលរាងកាយខ្ញុំជាំអស់ហើយ " នាងនិយាយដោយមាយា

" អ្នកបងចាស់ជាងប្តីមួយជួរ ប្រឹងត្រដរទោងទាមគាត់ធ្វើអី ដោះលែងប្តីឱ្យខ្ញុំទៅ ព្រមទទួលស្គាល់ថាខ្លួនឯងចាស់ បម្រើគាត់មិនបាន "

" នាង ... នាង ... " សៀវលីកំពុងស្ទះជិតដាច់ខ្យល់ ស្រីប្រពន្ធចុងបានចាប់ដៃគាត់មកផ្តិតមេដៃលើលិខិតលែងលះ ។ សៀវលីសុខភាពកំពុងតែខ្សោយដាច់ខ្យល់ស្លាប់ភ្លាមៗ ភ្នែកគាត់បើកក្រឡោត បញ្ជាក់ថាគាត់ស្លាប់ទាំងមិនអស់ចិត្ត

" ហាស ហាស ... " ស្រីប្រពន្ធចុងសើចសប្បាយ គ្រប់យ៉ាងជារបស់នាងហើយ

ក្មេងប្រុសសៀវមិញមកឃើញក្តាប់ដៃណែន គេស្មារតីរឹងមិនគួរឱ្យជឿ បែរក្រោយរត់ទៅរកប្អូន សុំទោសម៉ាក់ក្នុងចិត្តមិនបានមើលគាត់ចុងក្រោយ តែគេសន្យាក្នុងនាមកូនប្រុសថានឹងមើលថែប្អូនឱ្យបានល្អ ។

ក្មេងប្រុសសៀវមិញបានលួចនាំប្អូនចេញពីមន្ទីរពេទ្យដោយគ្មានអ្នកដឹង ។ គេសម្រេចចិត្តទៅហុងកុងព្រោះលោកតាលោកយាយគេនៅទីនោះ ។

សៀវមិញចង់បោកក្បាលឱ្យស្លាប់នៅពេលដឹងថាគេយកក្មេងមកខុស ម្នាក់នេះមិនមែនប្អូនស្រីគេ គ្រប់យ៉ាងយឺតពេលអស់ ទើបគេត្រូវមើលថែក្មេងមិនមែនប្អូនបង្កើត

------------

ពូកែណាស់សៀវមិញ មិនគួរភ្លាត់សោះ

#TaylorNovel

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Where stories live. Discover now