ភាគ២៩

21 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ២៩

+ស្អែកឡើង

នៅពេលកំពុងញ៉ាំអាហារពេលព្រឹក លោកស៊ានហាននិយាយ ព្រោះរឿងនេះចុងក្រោយគង់តែដឹង ។

" ស៊ានភីង គឺថាលោកស្រីហុងបានមកសុំផ្តាច់ពាក្យ ព្រោះហុងសានបានដេកជាមួយស្រី ទើបគាត់ឱ្យកូនប្រុសទទួលខុសត្រូវលើស្រីម្នាក់នោះ "

" ពិតមែនឬប៉ា ? " ស៊ានភីងញញឹមសប្បាយចិត្ត នាងមិនចាំបាច់រៀបការទៀតទេ រឿងនេះនឹងធ្វើឱ្យស៊ានតាយពេញចិត្តដែរ នាងមើលគេ ឃើញគេធ្វើមុខស្ងៀម គេមិនសប្បាយចិត្តដូចនាងទេឬ ?

" ធ្វើដូចសប្បាយចិត្ត " យ៉ាងអុីមើលមុខនាង វាមិនមែនដំណឹងគួរឱ្យរីករាយឡើយ ។

" គឺខ្ញុំសប្បាយចិត្តមិនបានរៀបការខុស " នាងបកស្រាយដែលវាគឺជាការពិត ។

" កុំភ័យស៊ានភីង ប៉ានឹងរកបុរសល្អជាងហុងសានឱ្យកូន ។ កូនស្រីប៉ាមិនត្រូវមេម៉ាយអត់ខាន់ស្លាឡើយ " លោកស៊ានហានដឹងរឿងដំបូងខឹងណាស់ គាត់មិនឱ្យកូនស្រីត្រូវអាប់ឱនទទេៗដាច់ខាត ។

" ខ្ញុំឆ្អែតហើយ! " ស៊ានតាយក្រោកចេញ ។ នាងក្រមុំមើលតាមដោយខូចចិត្ត គេគ្មានអាការអីសោះ ទាំងដែលវាក៏ជាបំណងគេដែរ គេមិនចង់ឱ្យនាងរៀបការពិតមែនឬ?

" លោកបងថាកូនយើងដូចប្លែកៗទេ " យ៉ាងអុីសួរប្តី

" បងគិតថាគេកំពុងតែដល់វ័យប្រែប្រួល យើងគួរតែទុកពេលឱ្យគេបានស្វែងយល់ពីខ្លួនឯង កុំសួរដេញដោលគេច្រើន "

" អូនក៏បានឮគេនិយាយពីការប្រឡងចូលមហាវិទ្យាល័យដែរ គេប្រហែលកំពុងស្មុគស្មាញ "

ស៊ានភីងស្តាប់ប៉ាម៉ាក់និយាយគ្នា នាងខាំមាត់ទប់ទឹកភ្នែក ប្រហែលដល់ពេលដែលគេឆ្អែតឆ្អន់នឹងនាងហើយ ។ នាងគួរសប្បាយចិត្តមិនចាំបាច់ធ្វើរឿងខុសជាមួយគេ តែហេតុអ្វីបានជានាងមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ ?

---------------

+ពេលថៃ្ងត្រង់

ហុងសានបានមកផ្ទះត្រកូលស៊ាន យ៉ាងអុីឈប់ពេញចិត្តលើគេ ទើបក្រោកចេញទុកឱ្យស៊ានភីងទទួលភ្ញៀវតែម្នាក់ឯង ។

" បងសុំទោស ចំពោះរឿងដែលកើតឡើង " ហុងសានពិបាកចិត្តណាស់ ព្រោះគេធ្លាប់តែជាមនុស្សល្អរហូតមក ។

" មិនអីទេបង បងត្រូវទទួលខុសត្រូវលើនាង " ស៊ានភីងញញឹមលើកទឹកចិត្ត នាងសប្បាយចិត្តដែលមានរឿងនេះកើតឡើង ព្រោះនាងស្រឡាញ់ប្អូនប្រុសខ្លួនឯងហើយ នាងមិនអាចរៀបការជាមួយអ្នកផ្សេងបាន ។

" យើងនៅតែរាប់អានគ្នាមែនទេ "

" ចាស ពិតហើយ "

ហុងសានបានធូរចិត្ត ឮបែបនេះ ។ ប៉ុន្មានថ្ងៃមុនមានស្រីតាមតោងទាមគេមិនឈប់ ហើយថ្ងៃញ៉ាំបាយជាមួយស៊ានភីង ពេលគេដើរទៅរកឡាន គេត្រូវបានមនុស្សមិនស្គាល់វ៉ៃពីក្រោយឱ្យសន្លប់ នៅពេលដឹងខ្លួនដោយអាការវិលៗ គេបែរជាកើតមានចំណង់តណ្ហាឡើងមកហាមមិនបាន ។

គេដេកជាមួយមនុស្សស្រីមិនដែលស្គាល់អស់ច្រើនម៉ោង តែនោះមិនស្មើនឹងម៉ាក់គេចូលទៅទាន់ ឃើញគេដេកជាមួយស្រីក្នុងសណ្ឋាគារ ។ ស្រីម្នាក់នោះស្រែកយំ ត្រូវការការទទួលខុសត្រូវ ម៉ាក់គេជាមនុស្សប្រកាន់ខ្ជាប់លើភាពត្រឹមត្រូវ ទើបសុខចិត្តអាម៉ាសមុខមកសុំទោសត្រកូលស៊ាន ដោយឱ្យគេទទួលខុសត្រូវលើនាង យកធ្វើជាប្រពន្ធ ។

ហុងសានដឹងថាស្រីម្នាក់នោះឈ្មោះអុីមជី ជាស្រីខារ៉ាអូខេ នាងរៀបល្បិចបានខ្ពស់មែន ព្រោះនាងចាប់គេបានសម្រេច ទោះមិនពេញចិត្តក៏គេត្រូវស្តាប់តាមម្តាយដែរ ។ អុីមជីជាស្រីស្អាតរហ័សរហួនទោះមិនពូកែការងារផ្ទះដូចដែលគេត្រូវការ តែនាងជាម្ចាស់ស្រីឆ្លាតក្នុងការគ្រប់គ្រងអ្នកបម្រើ ចូលមកនៅថ្ងៃដំបូង ម៉ាក់គេដូចពេញចិត្តនាងណាស់ ចំពោះគេក៏មិនបានស្អប់ខ្ពើមនាងដែរ ។

+បច្ចុប្បន្ន

" ស៊ានភីង អូនជាមនុស្សល្អ ថ្ងៃណាមួយអូននឹងជួបមនុស្សដែលមើលថែអូនបាន " ហុងសានផ្តល់កម្លាំងចិត្តឱ្យនាង ។ ស៊ានភីងខ្លួនឯង លែងមានសង្ឃឹមព្រោះមនុស្សប្រុសនាងស្រឡាញ់ជាប្អូនរបស់នាង ។

" អរគុណបង! " នាងញញឹមទទួល ។ ស៊ានតាយលែងត្រូវការនាងហើយ ។

--------------

តើប្រុសកំលោះស៊ានតាយកំពុងគិតអី [បញ្ជាក់: រឿងហុងសានជាស្នាដៃរបស់ស៊ានតាយ]

#កែសម្រួលដោយan

#ខូវ័រដោយថេល័រ

#TaylorNovel

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Where stories live. Discover now