#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ២
សម្លេងរត់ហាត់ប្រាណពេលព្រឹកព្រលឹម ។ ស៊ានភីងក្រោកបើកវាំងននមើលឃើញស៊ានតាយកំពុងរត់តិចៗ ស្លៀកខោជើងខ្លី សាច់ដុំជើងរឹងមាំព្រោះគេជាអ្នកកីឡាម្នាក់ដែរ ពាក់អាវវៀលក្លៀក សាច់ដុំតាមដៃធំៗ ស្បែកស្រគាំ ស្រក់ញើសតាមដងខ្លួន និងមុខ មើលទៅស៊ិចស៊ីគួរឱ្យឈ្លក់វង្វេង ស៊ានភីងមើលភ្លឹក រហូតដល់ស៊ានតាយងាកមកឃើញ គេឈប់រត់ លើកអាវបង្ហាញសាច់ដុំពោះកង់ៗ នាងក្រមុំប្រញាប់ទម្លាក់វាំងននគេចភ្លាម ឆ្កួតមែននាងកើតអី ? គេជាប្អូនប្រុសនាងណា នាងមិនគួរលួចមើលគេរហូតបែបនេះទេ ។
ស៊ានតាយញញឹម គេដឹងថានាងតែងមើលគេ ទើបថ្ងៃលលេងនឹងនាង ឡប់ហើយគេចូលចិត្តស្រីម្នាក់នេះដែលមានឈ្មោះថាបងដោយរបៀបណា រួចហើយគេរត់បន្ត ។
----------
នៅតុអាហារ ស៊ានភីងដួសបបរដាក់ឱ្យគ្រប់គ្នា មានម៉ាក់អង្គុយសម្លក់ ប៉ាក្នុងឈុតត្រៀមទៅធ្វើការគាត់ជាម្ចាស់ក្រុមហ៊ុនផលិតចំណីសត្វ ញញឹមកក់ក្តៅដាក់នាង និងចុងក្រោយជាស៊ានតាយក្នុងឈុតសិស្សអង្គុយស្ងៀមៗ ដៃនាងចាប់ផ្តើមញ័រ គ្រាន់តែឈរក្បែរៗគេ ។
ស៊ានភីងរៀនបានត្រឹមតែថ្នាក់ទី៩ម៉ាក់បានឱ្យឈប់ ទើបរាល់ថ្ងៃនាងដូចជាអ្នកបម្រើក្នុងផ្ទះនេះជាងកូន ។ ស៊ានតាយមើលតាមដៃទន់ៗ រហូតដល់ស្មា បំពង់ក ទោះនាងចូលចិត្តពាក់ខោអាវចាស់ៗ ធំរលុង កអាវបិទជិត នៅតែលាក់រូបរាងស្រស់ស្អាតមិនបាន ផ្នែកកោងផតឃើញច្បាស់ ចង្កេះតូច ត្រគាកសាយ ដើមទ្រូងធំ....... ភាពជាបុរសរបស់គេចាប់ផ្តើមងើបឡើងមិនដឹងខ្លួន ។
" អុ៎ ! " ស៊ានតាយភ្ញាក់យកដៃក្តោបពោះ ទាំងមិនមែនកន្លែងឈឺ យ៉ាប់ហើយគេកើតអី មកចង់អីពេលនេះ ? ស៊ានតាយមិនមែនជាប្រុសសុភាព បរិសុទ្ធអីទេ គេធ្លាប់ដេកជាមួយស្រីច្រើនដែរ ស្រីបម្រើសេវាកម្ម ស្រីជួបតាមក្លឹប ឬសូម្បីតែមិត្តរួមថ្នាក់ ។
" កូនកើតអី " យ៉ាងអុីបារម្ភ ស្ទុះមកមើលកូនហើយគ្រវាសស៊ានភីងចេញ បានលោកស៊ានហានទប់ទាន់ ។