ភាគ៤២

20 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ៤២

លោកស៊ានហាន និងកូនប្រុសបានត្រឡប់មកដល់ក្រុមហ៊ុនវិញ គាត់ឱបស្មាកូនប្រុស។

"អ្នកដែលមានគុណសម្បិត្តិច្រើនជាងគេគឺកូន" លោកស៊ានហានជាមនុស្សល្អ ទើបគាត់មិនគិតថាអ្នកផ្សេងនឹងអាក្រក់បាន។

"អរគុណប៉ា!"

"កូនចង់បានអ្វីជារង្វាន់ទេ"

"ខ្ញុំចង់រៀបការ ប៉ាគិតយ៉ាងណាដែរ?" ប្រុសកំលោះសួរស្ទាបស្ទង់ គេចង់ប្រកាសរឿងគេនឹងស៊ានភីង បាននៅក្បែរនាងដោយបើកចំហ។

"ចង់រៀបការហើយ សង្សារពិតប្រាកដមិនទាន់នាំមកបង្ហាញប៉ាផង។ ប៉ាគិតថាកូនរៀបការនៅអាយុ៣០ឆ្នាំក៏មិនយឺតពេលដែរ។ ឥឡូវទើបនឹង១៨ឆ្នាំទេ"

"ប៉ា! អាយុ៣០ឆ្នាំយូរណាស់ មិនបានទេ" ស៊ានតាយធ្វើមុខដូចពិបាកទទួលយកខ្លាំងណាស់តែម្តង។ លោកស៊ានហានសើចនឹងឫកពាកូន។

"ខាងស្រីជាអ្នកណា គួរតែណែនាំឱ្យប៉ាម៉ាក់ស្គាល់សិន"

"នាងជាមនុស្សល្អ ប៉ាម៉ាក់ក៏ស្គាល់នាងដែរ" ប្រុសកំលោះមិនប្រាប់ត្រង់ ដល់ពេលមែនទែនគេដូចខ្លាចដែរ ខ្លាចប៉ាម៉ាក់មិនយល់ព្រម ឱ្យចាត់ទុកនាងដូចបងដដែល។

"ប៉ាចង់ដឹងហើយ ថាជាអ្នកណា?" លោកស៊ានហានមិនដែលស្គាល់មិត្តស្រីកូនប្រុសឡើយ លើកលែងពីនជីមកថ្ងៃមុន តែកូនអះអាងថាមិនមែននាង។

"ខ្ញុំទៅរោងចក្រហើយ" ស៊ានតាយដើរឱនមុខ។ លោកស៊ានហានកាន់ឆ្ងល់ កូនប្រុសកំពុងគិតអ្វី។

"ស៊ានតាយ! ប៉ាស្រឡាញ់កូន ប៉ាស្របតាមកូនជានិច្ចរឿងមនុស្សស្រីដែលកូនស្រឡាញ់ ហើយកូនចង់រៀបការពេលណាក៏បាន ឱ្យតែកូនអាចមើលថែនាងមួយជីវិត"

"បាទ!" ស៊ានតាយបែរមកញញឹមដាក់ប៉ាចុងក្រោយ ដោយលោកស៊ានហានញញឹមកក់ក្តៅដាក់វិញ។

-------------

ស៊ានតាយកំពុងនិយាយទូរស័ព្ទជាមួយមិត្តភក្តិរបស់គេនៅពេលយប់។

["យើងមិនទៅទេ"] ស៊ានតាយប្រកែក ព្រោះមិត្តភក្តិបបួលទៅលេងក្លឹប។ គេក្លាយជាមនុស្សចាស់ទុំហើយ។

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Where stories live. Discover now