#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ៤០
(ត)
"ស៊ានភីង!!"
កំលោះក្រមុំបែរទៅ ជួបគ្រូចាងមុី និងគ្រូលីសុងកំពុងញញឹមដាក់។ ស៊ានភីងជម្រាបសួរគាត់ និងឱ្យស៊ានតាយជម្រាបសួរដែរ។
"អ្នកណាគេហ្នឹងស៊ានភីង" គ្រូចាងមុីមើលទៅប្រុសកំលោះសង្ហាមកជាមួយអតីតសិស្សរបស់គាត់។ ស៊ានតាយចាំប្រុសចំណាស់នេះដែលទិញអីវ៉ាន់ជាមួយស៊ានភីងបាន គេគិតថាជាប្រុសរបស់នាង។
"ស៊ានតាយ គេជាប្អូនប្រុសរបស់ខ្ញុំអ្នកគ្រូ។ ស៊ានតាយ នេះជាលោកគ្រូលីសុង និងអ្នកគ្រូចាងមុី ជាគ្រូបង្រៀនរបស់បង" នាងណែនាំឱ្យស្គាល់ និងបញ្ជាក់ពីឋានៈឱ្យគាត់ដឹង។ ប្រុសកំលោះឱនគោរពមនុស្សចាស់ទាំងពីរ គេយល់ច្រឡំលើនាង គេដឹងហើយស៊ានភីងមិនដែលមានអ្នកណាក្រៅពីគេ សូម្បីតែប៉ា គេចោទនាងទាំងស្រុង គេមានអារម្មណ៍ខុស។
"ប្អូនប្រុសទេអី? ពួកយើងគិតថាជាសង្សាររបស់ឯង មើលទៅស័ក្តិសមគ្នាណាស់" គ្រូចាងមុីនិយាយ ធ្វើឱ្យនាងអៀន ឯប្រុសកំលោះក៏ចង់បានឋានៈនោះដែរ។
"អូនស៊ីងមិនមកទេឬ?" ស៊ានភីងបង្វែរប្រធានបទ ឃើញគាត់មានឫកពាសង្ស័យលើនាង ព្រោះស៊ានតាយឈរកៀកនាង ដែលទង្វើខុសពីបងប្អូនទូទៅ។
"មិនបានមកទេ" គ្រូលីសុងប្រាប់
"លោកគ្រូ អ្នកគ្រូ ត្រឡប់ទៅវិញហើយមែនទេ" ស៊ានភីងឃើញអីវ៉ាន់គាត់ពេញរទេះ។
"កំពុងតែត្រឡប់ទៅហើយ អ៊ីចឹងយើងលាសិនហើយណា" គ្រូចាងមុីនិយាយ។
"ចាស/បាទ" កំលោះក្រមុំឱនគោរពលា។ នៅពេលមនុស្សចាស់ចេញទៅហើយ ស៊ានតាយឱបចង្កេះនាងទម្លាក់ចង្កាលើស្មាតូច។
"កើតអីស៊ានតាយ កុំធ្វើបែបនេះមិនល្អទេ" នាងរើគេច។ ស៊ានតាយថយចេញមិនមាត់ បន្ទាប់មកជួយនាងរើសបន្លែ ត្រី សាច់ ដោយនាងក៏បាននិយាយរៀបរាប់ប្រាប់គេបន្ត។
ចិត្តប្រុសកំលោះស្រឡាញ់នាង ចង់សុំទោសរឿងប្រមាថនាង និងអរគុណទង្វើល្អ ភាពស្មោះត្រង់របស់នាងកន្លងមក គេក៏ចង់សារភាពដែរថាគេស្រឡាញ់នាង។